ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចម៉ូតូមិនបានសម្រេចម្ចាស់ឃើញស្រែកឆោឡោនាំគ្នាដេញចាប់បាន២នាក់វា.យទ្រមខ្លួន

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ម្ចាស់​ម៉ូតូ និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​បាន​វាយ​ទ្រាំ​ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាច់ ក ម៉ូតូ​មួយ​គ្រឿង​មិន​បាន​សម្រេច​ហើយ​ម្ចាស់​ឃើញ​ទាន់ ។ ហេតុការណ៍​ដេញចាប់​ចោរលួច​ម៉ូតូ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨ និង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ម្ចាស់​ម៉ូតូ និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​បាន​វាយ​ទ្រាំ​ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាច់ ក ម៉ូតូ​មួយ​គ្រឿង​មិន​បាន​សម្រេច​ហើយ​ម្ចាស់​ឃើញ​ទាន់ ។ ហេតុការណ៍​ដេញចាប់​ចោរលួច​ម៉ូតូ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨ និង ១៥ នាទី​ព្រឹក​ថ្ងៃ​ទី ២៦ ខែធ្នូ​ឆ្នាំ​២០២៤​ស្ថិត​តាម​បណ្តោយ​ផ្លូវលំ ត្រង់​ចំណុច​មុខ​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន ១. ឈ្មោះ ទុំ សំណាង ភេទ​ប្រុស​អាយុ ២២ ឆ្នាំ​ស្នាក់​នៅ​ពុំ​ពិតប្រាកដ​និង​ម្នាក់​ទៀត​ពុំ​ស្គាល់​ស្គាល់​អត្តសញ្ញាណ​ឡើយ ជិះ​ធ្វើ​សកម្មភាព​ម៉ាក​ស៊ុ​យ​សា​គី​និ​ច​ពណ៌​សរ​ពាក់​ស្លាក​ម៉ូតូ​លេខ​កំពត​1N-6936​មួយ​គ្រឿង​។

ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ដា​វី ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មានមុខ​របរ​នៅផ្ទះ​ស្នាក់​នៅ​កើតហេតុ​ខាងលើ ។

តាម​នារី​ជា​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1F-0407 មក​ឈប់​ក្បែរ​របង​ថ្ម​មុខ​បន្ទប់​ជួល រួច​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​រៀបចំ​អីវ៉ាន់ ។ ខណៈនោះ ជនសង្ស័យ​មាន​គ្នា​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​ក្បែរ ហើយ​ម្នាក់​ក៏​បាន​ដើរ​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ។

ភ្លាម​ៗ​នោះ​គាត់​ឃើញ​ក៏​ស្រែក​ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ឡើង​ជិះ​ម៉ូតូ​បក្សពួក​ដែល​ឈប់​ចាំ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ព្យាយាម​គេចខ្លួន​បាន​ប្រមាណ​ជា​៣០​ម៉ែត្រ​ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ដួល​ភ្លាម​ៗ​នោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ហើយ​បុរស​ជា​ប្តី​ម្ចាស់​ម៉ូតូ​ក៏​បាន​ស្ទុះ​ចេញ​មក​ដេញ​រួម​ជាមួយ​ប្រជាពលរដ្ឋ​ក្បែរ​ខាង​នាំ​គ្នា​ដេញចាប់​បាន​រួច​វាយ​ព្រម​ខ្លួន ។ ជនសង្ស័យ​ទាំង​ពីរ​នាក់​រួម និង​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ធ្វើ​កម្ម​ភាព​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​អូរ​បែក​ក្អម ដើម្បី​សាកសួរ និង​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ