ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​មុខសញ្ញា​ក្មេង​ទំនើង​៣​ក្រុម​ផ្សេង​គ្នា​​​ ដោយ​មាន​កាន់​អា.វុ.ធ.​កែ​ច្នៃ​​តាម​​ខ្លួន

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៨​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ក្រុម​ក្មេង​ទំនើង​ចំនួន​០៣​ក្រុម​ផ្សេង​គ្នា​ជិះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ ហើយ​មានកាំបិត​ផ្គាក់ និង​ដាវ​កែ​ច្នៃ​ផង​ដែរ​ ។ មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដម​សេនីយ៍ទោ…

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៨​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ក្រុម​ក្មេង​ទំនើង​ចំនួន​០៣​ក្រុម​ផ្សេង​គ្នា​ជិះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ ហើយ​មានកាំបិត​ផ្គាក់ និង​ដាវ​កែ​ច្នៃ​ផង​ដែរ​ ។

មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដម​សេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ លើ​យុទ្ធនាការ​ចុះ​បង្ក្រាប​មុខសញ្ញា​ក្រុម​ក្មេង​ទំនើង កាលពី​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៤ កំ​លាំ​នគរបាល​តាម​បណ្ដា​គោលដៅ​ប៉ុស្ដិ៍​នគរ​បាល​រដ្ឋបាល បានការ​សហការ​ជាមួយ​កំលាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ ធ្វើការ​ល្បាត​ពួនស្ទាក់​តាម​ផែនការ​ប្រទាក់ក្រឡា​ក្នុងភូមិ​សាស្ត្រ ជាក់ស្ដែង​ រក​ឃើ​ញ​និង​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ក្រុម​ក្មេង​ទំនើង​ចំនួន​០៣​ក្រុម​ផ្សេង​គ្នា ​។

មន្ត្រី​នគរបាល​ស្រុក​បាន​បន្ត​ថា ក្រុម​ក្មេង​ទំនើង ក្រុម​ទី​០១ មាន​គ្នា​ចំនួន​០៣​នាក់ ម៉ូតូ​០១​គ្រឿង វត្ថុ​តាង​ដាវ​កែ​ច្នៃ​០១,​ទូរស័ព្ទ​០១​គ្រឿង ឃាត់ខ្លួន​ចំណុច​ផ្លូវ​កៅស៊ូ​ស្ថិត​ក្នុងភូមិ​រកា​កោង ឃុំ​កាត​ភ្លុក ស្រុក​ប​សេដ្ឋ ទី​០១-ឈ្មោះ សួង សាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​២-​ឈ្មោះ និ​ន សុខ​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៣-​ឈ្មោះ សឿ​ន ភាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ គោលបំណង​ដាក់អាវុធ​តាម​ខ្លួន​ដើរ​​មើល​គេ​រាំ​និង​ការពារ​ខ្លួន​ពី​សត្រូវ​ ។

ក្រុម​ទី​០២ មាន​គ្នា​ចំនួន​០២​នាក់​ម៉ូតូ​០១​គ្រឿង វត្ថុ​តាង​កាំបិត​ផ្គាក់​០១,​ទូរស័ព្ទ​០១​គ្រឿង ឃាត់ខ្លួន​លើ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ត្រពាំង​អណ្តូង ឃុំ​និទាន ស្រុក​ប​សេដ្ឋ ទី​១./​ឈ្មោះ សៀ​ក បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​២./​ឈ្មោះ លន ណែម ភេទ​ប្រុស អាយុ​២១​ឆ្នាំ គោលបំណង ធ្លាប់​មាន​ជំ​លា​ល់​ជាមួយ​ភាគី​ក្មេង​ទំនេ​ី​ង​ដេ​ី​រ​យប់​ដូច​គ្នា​ការពារ​ខ្លួន​(​ត្រៀមប្រយុទ្ធ​) ចំណែក​ក្រុម​ទី​០៣ មាន​គ្នា​ចំនួន​០៣​នាក់ ម៉ូតូ​០១​គ្រឿង វត្ថុ​តាង​កាំបិត​ផ្គាក់​០១​ដើម ដាវ​កែ​ច្នៃ​០១ ឃាត់ខ្លួន​លើ​ផ្លូវ​កៅស៊ូ ស្ថិត​ក្នុងភូមិ​ចំបក់ ឃុំ​កាត់​ភ្លុក ស្រុក​ប​សេដ្ឋ ទី​១./​ឈ្មោះ វុ​ិ​ត សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ
ទី​២./​​ឈ្មោះ ប៊ុ​ន ដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ទី​៣./​ឈ្មោះ យ៉ង រតនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។

លោក​វរសេនីយ៍ឯក ច​ន សុ​ភី​ត អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ បាន​បញ្ជាក់​ថា​ក្រុម​ក្មេង​ទំនើង​ទាំង​០៣​ក្រុម​នេះ​ខាងលើ​នេះ​សុទ្ធតែ​ជា​មុខសញ្ញា​គ្រប់គ្រង​របស់​មូលដ្ឋាន​និង​ធ្លាប់​មាន​សកម្មភាព ប៉ុន្ដែ​ជាក់ស្ដែង​យប់​នេះ​គឺ​ពួក​គេ​អាច​គ្មាន​ឱកាស​គេច​ឆ្លង​ដែន​ទៅ​ប្រព្រឹត្ដ​បទ​ល្មើ​សបាន​នោះ​ទេ ដោយ​អនុវត្ដ​បទបញ្ជា​ដ៏​ម៉ឺង​ម៉ាត់ និង​ការ​ចង្អុល​ដឹកនាំ​ផ្ទាល់​ពី លោកស្នងការ​នគរបាល​ខេត្ត​កំលាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​ត្រៀមកំលាំង​អនុវត្ដ​តាម​ផែនការ​២៤​ម៉ោង​លើ​២៤​ដោយ
​ប​ង្កើនការ​ប្រមូលផ្ដុំ​ព័ត៌មាន​ប្រើ​ប្រាស់​វិធានការ​ស្រាវជ្រាវ​ស៊ើ​ប​បញ្ជាក់​ករណី​និ​មួយ​ៗ ធ្វើ​យ៉ាង​ណា​មិន​អោយ​ក្រុម​នេះ​អាច​ឈាន​ទៅ​បង្ក​ជា​បក្ខពួក​និង​ការ​គំរាមកំហែង​ដល់​សន្ដិសុខ​សុវត្ថិភាព​សង្គម​ក្នុង​មូលដ្ឋាន​ស្រុក​ប​សេដ្ឋ​បាន​ឡើ​យ ពិសេស ​សហការ​ជាមួយ​ស្រុក​ជាប់​ព្រំប្រទល់​ផ្លាស់​ប្ដូរ​ព័ត៌​មាន​ និង​មុខសញ្ញា​។

បច្ចុប្បន្ ន​ក្រុម​ក្មេង​ទំនើង​ទាំង​០៣​ក្រុម​រួម​ជាមួយ​វត្ថុ​តាង សមត្ថកិច្ច​នគរបាល​កំពុង​អនុវត្ត​នីតិវិធី និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចំណាត់​ការ​នីតិវិធី​បន្ដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ