ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ដំណើរការ​បណ្តោះអាសន្ន ស្ពាន​អាកាស​មរតក​តេ​ជោ ជាន់​ទី​១ ចាប់ពី​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ២០២៤​នេះ​តទៅ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ លោកស្រី​ដោ សម្ផស្ស នាយិការ​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ស្ពាន​អាកាស​មរតក​តេ​ជោ ជាន់​ទី​១ ចាប់ពី​ព្រឹក​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ លោកស្រី​ដោ សម្ផស្ស នាយិការ​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ស្ពាន​អាកាស​មរតក​តេ​ជោ ជាន់​ទី​១ ចាប់ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៤​នេះ បាន​បើក​ឱ្យ​ដំណើរការ​បណ្តោះអាសន្ន ទាំងស្រុង​ហើយ ។

លោកស្រី​បន្ត​ថា ការ​បើក​ឱ្យធ្វើ​ចរាចរ ស្ពាន​អាកាស​ជាន់​ទី​១ ជា​បណ្ដោះអាសន្ន​ទាំងស្រុង នា​ពេល​នេះ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​ជាន់​ផ្ទាល់​ដី និង​ងាយស្រួល​ដល់​ក្រុម​សាងសង់ បំពេញការងារ​របស់​ខ្លួន​បាន​លឿន និង​អាច​បញ្ចប់​គម្រោង​សាងសង់​បាន​ទាន់​ពេលវេលា ។ លោកស្រី​អ្នកនាំពាក្យ​រូប​នេះ ក៏​បាន​សូម​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ប្រកបដោយ​ភាព​រីករាយ និង​សុវត្ថិភាព ។

គួរ​បញ្ជាក់​ថា ស្ពាន​អាកាស «​មរតក​តេ​ជោ​» ប្រសព្វ​រវាង​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និង​មហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​២៧១) ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន ក្នុង​ជំហាន​ទី​២ បាន​ឈាន​ដល់​ការ​ធ្វើ​ពិធី​ភ្ជាប់​ស្ពាន​ហើយ ដែល​ពិធី​ត​ភ្ជាប់​ស្ពាន (​ស្ពាន​អាកាស ជាន់​ទី​១) បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤​នេះ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល OCIC ។

ស្ពាន​អាកាស «​មរតក​តេ​ជោ​» ជំហាន​ទី​២ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់ មុន​ផែនការ​ប្រមាណ ០៤​ខែ ពោល​គឺ​នឹង​បញ្ចប់​មុន​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ឆ្នាំ​២០២៥ (​ក្នុង​គម្រោង​ខែសីហា ឆ្នាំ​២០២៥) ។

គួរ​រំលឹក​ថា ស្ពាន​អាកាស​មរតក​តេ​ជោ ជាន់​ទី​២ ដំណាក់កាល​ទី​១ ក្រោយ​មានការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ កន្លង​ទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ដើម្បី​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ