ទន្ទឹមនឹងការរីកចម្រើន និងការបើកចំហសិទ្ធិសេរីភាពនៃការប្រើប្រាស់បណ្តាញសង្គម បទល្មើសថ្មីមួយអាចនឹងកំពុងតែលេចចេញ ហើយវា គឺជាអំពើមួយដែលអាចនឹងមានគ្រោះថ្នាក់ដល់សង្គម ។ អ្វីដែលជាបទល្មើសថ្មីនេះវាបានកើតមានឡើងនៅប្រទេសជាច្រើន នៅក្នុងតំបន់ និងពិភពលោករួចហើយ ដោយបទល្មើសថ្មីនេះត្រូវបានគេដាក់…
ទន្ទឹមនឹងការរីកចម្រើន និងការបើកចំហសិទ្ធិសេរីភាពនៃការប្រើប្រាស់បណ្តាញសង្គម បទល្មើសថ្មីមួយអាចនឹងកំពុងតែលេចចេញ ហើយវា គឺជាអំពើមួយដែលអាចនឹងមានគ្រោះថ្នាក់ដល់សង្គម ។ អ្វីដែលជាបទល្មើសថ្មីនេះវាបានកើតមានឡើងនៅប្រទេសជាច្រើន នៅក្នុងតំបន់ និងពិភពលោករួចហើយ ដោយបទល្មើសថ្មីនេះត្រូវបានគេដាក់ ឬហៅវាថា គឺសាយប៊័ បូលីង ដែលភាសាអង់គ្លេសគេហៅវាថា Cyberbullying ។
សាយប៊័ បូលីង នេះ គឺជាការគំរា.មកំហែ.ងតាមអ៊ីនធឺណិតដោយការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបៀតបៀនគំរា.មកំហែ.ងបង្កភាពអាម៉ាស់ ឬក្រុមដែលគេកំណត់គោលដៅតាមវត្ថុបំណងផ្សេងៗ ។ វា គឺជាសកម្មភាពនៃការគំរា.មកំហែ.ងតាមបណ្តាញសង្គមដែលគេប្រើពាក្យសម្តី ឬសំណេរដែលមិនសមរម្យ តាមរយៈសារកាបញ្ចេញយោបល់ ឬការរិះគន់ជាសំឡេង…។ល។ បញ្ហានេះមិនមែនជារឿងលេងសើចទេ ។ វា គឺជាអំពើអសកម្មដែលកំពុងតែកើតមាន ហើយសូម្បីតែអង្គការ អន្តជាតិរធំៗដូចជា យូណេស្កូ និងយូនីសេហ្វ ក៏ទទួលស្គាល់ពីគ្រោះថ្នាក់នៃបទល្មើសថ្មីនេះផងដែរ ។
អង្គការយូនីសេហ្វ បានអះអាងថា សាយប៊័ បូលីង គឺជាការគំរា.មកំហែ.ងតាមការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ពោល គឺនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកម្មវិធីផ្ញើសារ ហ្គេម និងទូរស័ព្ទចល័ត ។ វាជាអាកប្បកិរិយាដដែលៗដែលមានគោលបំណងបំភ័យបណ្តុះកំហឹង ឬបង្អាប់អ្នកដែលត្រូវបានកំណត់គោលដៅ ។ តាមការព្រមានរបស់អង្គការនេះបានឲ្យដឹងថា សាយប៊័ បូលីង វាអាចជាការផ្សព្វផ្សាយព័ត៌មានភូតកុហក ឬបង្ហោះរូបភាព ឬវីដេអូអាម៉ាស់របស់នរណាម្នាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមការផ្ញើសារដែលបង្កការឈឺចាប់ បំពារបំពាន ឬគំរា.មកំហែ.ង ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានលើកឡើងនូវបញ្ហានេះផងដែរ ហើយបានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនមានការប្រុងប្រយ័ត្ន និងលើកកម្ពស់ការបង្ការ ផលប៉ះពាល់របស់វា ។
នៅក្នុងពេលអញ្ជើញបើកសន្និសីទអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ ក្នុងយុគសម័យឌីជីថល» លោក រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វា គឺជាការគំរា.ម កំហែ.ងថ្មីមួយដែលអាចកើតមាននៅក្នុងសង្គមកម្ពុជា ។ លោកបានឲ្យដឹងថា នេះជាបាតុភូតថ្មីមួយដែលអ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ព្រោះបច្ចុប្បន្នបណ្តាញសង្គមកាន់តែសកម្មក្នុងប្រទេសកម្ពុជា។
តាមអ្វីដែលបានរៀបរាប់នៅពេលនេះ កម្ពុជាបច្ចុប្បន្នមានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយសរុបចំនួន១.៦២០ ក្នុងនោះបណ្តាញផ្សព្វផ្សាយឌីជីថល ដែលជាប្រព័ន្ធផ្សព្វផ្សាយបែបថ្មីមានចំនួន៨៧៥ស្ថាប័ន ។ កម្ពុជាមានការចុះឈ្មោះប្រើប្រាស់ស៊ីមកាតចំនួន២៤ លានគណនី ជាមួយនឹងអ្នកប្រើប្រាស់ TikTok សរុបប្រមាណ១០ លាននាក់ និងអ្នកប្រើប្រាស់ Facebook ចំនួន ១៤ លាននាក់ ។
នៅក្នុងស្ថានភាពបែបនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងពេញនិយមណាស់ឥឡូវនេះ ។ ដូច្នេះហើយ យើងត្រូវតែប្រុងប្រយ័ត្នបន្ថែមទៀតលើការគំរា.មកំហែ.ងតាមអ៊ីនធឺណិត ជាពិសេស គឺសាយប៊័ បូលីង នេះឯង ។
ពាក់ព័ន្ធនឹងបទល្មើសថ្មីនេះលោក រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សង្គមគួរតែប្រុងប្រយ័ត្នពីព្រោះថា បើយើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិយើងក៏ត្រូវនិយាយអំពីនីតិរដ្ឋ ដើម្បីការពារសេរីភាព ប្រជាធិបតេយ្យ និងការពារលទ្ធិប្រជាធិបតេយ្យកុំឱ្យក្លាយជាអនាធិបតេយ្យ និងទប់ស្កាត់ការជ្រកកោនក្រោមឆ័ត្រនៃសេរីភាពបញ្ចេញមតិ បង្កអសន្តិសុខ ប៉ះពាល់ដល់សាធារណៈជន ។ លោកបានបន្តថា សូមប្រុងប្រយ័ត្ន បុគ្គលខិលខូចមួយចំនួនគេអាចនឹងប្រើប្រាស់មធ្យោបាយនេះបង្ក
អស្ថេរភាពសង្គម ។ ពួកគេអាចប្រើប្រាស់គណនី Facebook ឬ Tiktok ឬបណ្តាញសង្គមផ្សេងៗទៅ បញ្ចេញយោបល់ ដើម្បីវា.យបំបាក់ស្មារតីធ្វើឱ្យបុគ្គលម្នាក់ហ្នឹងបាក់ទឹកចិត្ត បាក់ស្មារតី ហើយចុងក្រោយ ជនរងគ្រោះអាចគិតខ្លីតែម្តង ។
សរុបទៅ ដើម្បីបង្ការ និងទប់ស្កាត់បញ្ហានេះកុំអោយវាមានរូបរាងកាន់តែអាក្រក់សម្រាប់កម្ពុជាយើងទាំងអស់គ្នាដែលជាអ្នកលេងបណ្តាញសង្គមគួរតែគោរពសិទ្ធិអ្នកដទៃមានសេចក្តីថ្លៃថ្នូរ ហើយផ្សព្វផ្សាយតែអ្វីដែលពិត និងអ្វីដែលមានប្រយោជន៍ ។ យើងទាំងអស់គ្នាត្រូវរួបរួមគ្នា បង្ការ និងទប់ស្កាត់ ដើម្បីកុំឱ្យការប្រើប្រាស់នូវបណ្តាញទំនាក់ទំនងសង្គមក្លាយទៅជាការធ្វើអំពើឧក្រិ.ដ្ឋកម្ម ដោយប្រយោលចំពោះសង្គម ។
នៅក្នុងករណីដែលយើងម្នាក់ៗមានអារម្មណ៍ថា យើងកំពុងតែត្រូវបានស្ថិតនៅក្នុងស្ថានភាពដែលគេកំពុងតែព្យាយាមបង្កបទល្មើសថ្មីនេះមកដល់យើង សូមស្វែងរកជំនួយពីនរណាម្នាក់ដែលអ្នកគិតថា អាចជួយអ្នកបាន ។ យើងអាចពិភាក្សា និងពិគ្រោះយោបល់ជាមួយប្រភពដែលយើងទុកចិត្ត ឬស្វែងរកអ្នកដែលមានជំនាញ ហើយក៏អាចនឹងរាយការណ៍ទៅសមត្ថកិច្ចផងដែរ ។ ឆ្នាំ២០២៥ រួមគ្នា ដើម្បីសង្គមកម្ពុជាកាន់តែប្រសើរកាន់តែរីកចម្រើន និងកាន់តែមានសុខសន្តិភាព ៕
ចែករំលែកព័តមាននេះ