ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

កម្ពុជា​នៅ​ពេល​នេះ កំពុង​តែ​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​បញ្ជី​ជា​ប្រជាជាតិ​ដែល​ទទួលទាន​សាច់​សុនខ និង​ឆ្មា​នឹង​គេ​ទៅ​ហើយ ទោះបីជា​មិនដឹង​ចំនួន​ពិតប្រាកដ​នៃ​តម្រូវការ​នៅ​ក្នុង​ប្រទេស​ច្បាស់លាស់​ក៏​ដោយ​ចុះ ។ នៅ​តំបន់​អាស៊ី​អ​គ្នេ​យ៍​នេះ កម្ពុជា​នៅ​ក្នុង​ចំណោម​ប្រទេស​៣ ដែល​គេ​លើក​ឡើង​ថា មាន​អត្រា​នៃ​ការ​ទទួលទាន​សាច់​សុនខ និង​ឆ្មា​ច្រើន​បំផុត​រួម​ជាមួយនឹង​វៀតណាម…

កម្ពុជា​នៅ​ពេល​នេះ កំពុង​តែ​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​បញ្ជី​ជា​ប្រជាជាតិ​ដែល​ទទួលទាន​សាច់​សុនខ និង​ឆ្មា​នឹង​គេ​ទៅ​ហើយ ទោះបីជា​មិនដឹង​ចំនួន​ពិតប្រាកដ​នៃ​តម្រូវការ​នៅ​ក្នុង​ប្រទេស​ច្បាស់លាស់​ក៏​ដោយ​ចុះ ។ នៅ​តំបន់​អាស៊ី​អ​គ្នេ​យ៍​នេះ កម្ពុជា​នៅ​ក្នុង​ចំណោម​ប្រទេស​៣ ដែល​គេ​លើក​ឡើង​ថា មាន​អត្រា​នៃ​ការ​ទទួលទាន​សាច់​សុនខ និង​ឆ្មា​ច្រើន​បំផុត​រួម​ជាមួយនឹង​វៀតណាម និង​ឥណ្ឌូ​នេ​ស៊ី ។

រូបតំណាង

តាម​សេចក្តីរាយការណ៍​មួយ​ដែល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Vietnam News បាន​ឲ្យ​ដឹង​ថា ការ​ស្ទាប ស្ទង់​មួយ​បាន​បង្ហាញ​ថា វៀតណាម គឺជា​ប្រជាជន​ដែល​ទទួលទាន​សាច់​សុនខ និង​ឆ្មា​ច្រើន​បំប​ផុត ។

តាម​ការ​ប៉ាន់​ប្រមាណ​ដដែល​គេ​បាន​វា​.​យ​តម្លៃ​ថា នៅ​ក្នុង​រយៈពេល​១​ឆ្នាំ ទល់​មួយ​ឆ្នាំ​ចំនួន​សត្វ​ឆ្កែ និង​ឆ្មា ដែល​ត្រូវ​បាន​គេ​ធ្វើ​សត​ឃា​.​ត ដើម្បី​ធ្វើ​ជា​អាហារ​នៅ​ក្នុង​ប្រទេស​ទាំង​បី គឺ​មាន​ចូល​ប្រហែលជា​១០​លាន​ក្បាល ។ នៅ​ក្នុង​នោះ​វៀតណាម​តែឯង គឺ​មាន​ឆ្កែ​ប្រមាណ​ជា​៥​លាន​ក្បាល ហើយ​ឆ្មា​វិញ​ក៏​មាន​ប្រមាណ​ជាមួយ​លាន​ក្បាល​ដែរ ។

តាម​ការ​ប៉ាន់​ប្រមាណ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ Four Paws បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​កម្ពុជា​មាន​សត្វ​សុនខ​ប្រមាណ​ជា​៣​លាន​ក្បាល​ត្រូវ​បាន​គេ​សត្វ​ឃា​.​ត ដើម្បី​យក​សាច់​ធ្វើ​ជា​អាហារ ។ តួលេខ​នេះ​ទំនងជា​ខ្ពស់​ហួសពេក​ហើយ ។ រហូត​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​មន្ត្រី​ជំនាញ​បកស្រាយ​ទៅ​លើ​តួលេខ​នេះ​នៅឡើយ​ទេ ។

នៅ​ពេល​នេះ នៅ​វៀតណាម និង​ឥណ្ឌូ​នេ​ស៊ី គេ​កំពុង​តែ​ស្រាវជ្រាវ​រក​វិធី ដើម្បី​លុប​បំបាត់​ការ​ទទួលទាន សាច់សត្វ​ទាំង​ពីរ​ប្រភេទ ក្រោម​ហេតុផល​ថា​វា គឺជា​ពពួកសត្វ​ចិញ្ចឹម​ដែល​មាន​មនោសញ្ចេតនា​ខ្ពស់​ផ្សារ​ភ្ជាប់ និង​សង្គម​រស់នៅ​របស់​ពលរដ្ឋ ។ ក្រៅពី​នោះ​ពួក​គេ​ក៏​បារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​ចម្លង​តាម​សត្វ​ដែល​អាច​ស​ម្លា​.​ប់​មនុស្ស​បាន​នៅ​ពេល​ឆ្លង​មេរោគ​នេះ ។

រូបតំណាង

នៅ​កម្ពុជា​យើង​វិញ​ក៏​មានការ​ពិភាក្សា​គ្នា​មិន​តិច​ដែរ នៅ​លើ​បណ្តាញ​សង្គម ពាក់ព័ន្ធ​នឹង​ការ​បរិភោគ​សាច់ សត្វ​ទាំង​ពីរ​ប្រភេទ​នេះ ប៉ុន្តែ​ការ​ដាក់​ចេញ​ជា​ច្បាប់​ពិតប្រាកដ គឺ​នៅ​មិន​ទាន់​មាន​ឡើយ លើកលែងតែ​នៅ​ខេត្តសៀមរាប​មួយ​ដែល​អាជ្ញាធរ​បាន​ចេញ​បម្រាម​ពលរដ្ឋ​មិន​ឲ្យ​ទទួលទាន​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២០​កន្លង​ទៅ ។ មក​ដល់​ពេល​នេះ​បម្រាម​ទាំងនេះ​អាច​នឹង​សាបរលាប ហើយ​ពលរដ្ឋ​មួយ​ចំនួន​អាច​នឹង​ទទួលទាន​ឡើង​វិញ ។

នៅ​កម្ពុជា​តាំងពី​ដើម​រាង​មក គេ​មិន​អោយ​តម្លៃ​នៅ​លើ​ការ​ទទួលទាន​សាច់​សុនខ​នោះ​ទេ តែ​ក៏​មិន​មាន​អ្វី​ហាមឃាត់​ដែរ ។ ដូច្នេះ​ហើយ​មក​ដល់​ពេល​នេះ សុនខ​ហាក់​ត្រូវ​បាន​បុគ្គល​មួយ​ចំនួន​បន្ត​ធ្វើការ​ជួញដូរ ដើម្បី​ធ្វើ​ជា​អាហារ​ជា​បន្តបន្ទាប់ ។ ក្រៅពី​សុនខ​សម្រាប់​កម្ពុជា​វិញ​ឆ្មា គឺ​មាន​អ្នក​ទទួលទាន​ដែរ ប៉ុន្តែ​វា​នៅ​មិន​ទាន់​ទទួលស្គាល់​ទូលំទូលាយ​ដូច​សុនខ​នៅឡើយ​ទេ ។ នៅ​ពេល​នេះ ទោះបីជា​កន្លែង​លក់​សាច់​សុនខ​ទាំងនោះ​វា​មិន​មាន​ស្តង់ដា​ដូច​ជា សាច់​មាន់ ទា បក្សី​ផ្សេង​ៗ និង​ពួក​សត្វពាហនៈ​ក៏​ពិតមែន ប៉ុន្តែ​នៅ​តាម​ហាង​ផឹកស៊ី និង​តាម​ផ្ទះ​តូច​ៗ​នៅ​ក្នុងភូមិ គឺ​មាន​លក់​ជា​ហូរហែ ហើយ​តម្លៃ​វិញ​ក៏​ប្រហាក់ប្រហែល​នឹង​សាច់​ជ្រូក សាច់​គោ ជា​ទូទៅ​ដែរ ។

តើ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ កម្ពុជា​គួរតែ​ចេញ​បំរាម​មិន​អោយ​ទទួល​សាច់​សុនខ​ឬ?ឆ្លើយ​តប​នឹង​សំនួរ នេះ ប្រសិនបើ​គេ​សួរ​ចំ​ក្រុម​ពលរដ្ឋ​ដែល​ជា​អ្នក​ស្រលាញ់​សត្វ ជា​ពិសេស គឺ​សត្វ​ចិញ្ចឹម​ប្រាកដជា​ឆ្លើយ​ថា ច្បាប់​គួរតែ​ចេញ​បំរាម​ពីព្រោះ​ការ​ពិ​ឃា​.​ត​សត្វ​សុនខ និង​ឆ្មា ដែល​គេ​បានឃើញ គឺ​វា​ទារុណ និង​សាហា​.​វ ។ ការ​ទទួលទាន​សាច់សត្វ​ចិញ្ចឹម​នេះ​ត្រូវ​បាន​ពួក​គេ​ចាត់​ទុក​ថា គ្មាន​មនុស្សធម៌ ។ ប៉ុន្តែ​ប្រសិនបើ​សួរ​ក្រុម អ្នក​ទទួលទាន​វិញ​ពួក​គេ​ប្រាកដជា​ឆ្លើយ​ថា វា គឺជា​សត្វ​ដែល​គេ​អាច​យក​ទៅ​ធ្វើ​ជា​ម្ហូប​បាន ។

សរុប​ទៅ មក​ដល់​ពេល​នេះ ចម្លើយ​ដែល​ទទួល​បាន​ទំនងជា​ពិបាក​នៅ​ក្នុង​ការ​ស្វែងរក​ចំណុច​កុងសង់ស៊ីស រួម​គ្នា​ណាស់​អំពី​ការ​ទទួលទាន​សាច់​សុនខ និង​ឆ្មា​នេះ ។ ដូច្នេះ​ប្រសិនបើ អ្នកជា​អ្នក​ស្រលាញ់​សត្វ​គួរតែ បន្ត​ចិញ្ចឹម និង​បន្ត​ថែរក្សា​ការពារ​វា​ឲ្យ​បាន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ