ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​មេគោ​បី​ក្បាល សុទ្ធតែ​មានកូន​ក្នុង​ពោះ​ ព្រោះ​ម្ចាស់​ខកខាន​ដេកចាំ​គោ​តែ​មួយ​យប់

1 ថ្ងៃ មុន
  • កំពត

ខេត្តកំពត ៖ គោ​តូច​ធំ​ចំនួន​៩​ក្បាល ដែល​ម្ចាស់​ធ្វើ​ក្រោល​ដាក់​ចោល​នៅ​ជើងភ្នំ​មួយ​ស្ថិត​នៅ​ភូមិ​ដើម​ចំរៀក​ឃុំ​ស្ដេច​គង់​ខាងលិច​ស្រុក​បន្ទាយមាស ខេត្តកំពត ត្រូវ​បាន​ក្រុម​ចោរលួច​ដឹក​ចេញពី​ក្រោល​យក​ទៅ​បាត់​កាលពី​យប់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ ។ តាម​ការ​រៀបរាប់​ម្ចាស់​គោ​ឈ្មោះ…

ខេត្តកំពត ៖ គោ​តូច​ធំ​ចំនួន​៩​ក្បាល ដែល​ម្ចាស់​ធ្វើ​ក្រោល​ដាក់​ចោល​នៅ​ជើងភ្នំ​មួយ​ស្ថិត​នៅ​ភូមិ​ដើម​ចំរៀក​ឃុំ​ស្ដេច​គង់​ខាងលិច​ស្រុក​បន្ទាយមាស ខេត្តកំពត ត្រូវ​បាន​ក្រុម​ចោរលួច​ដឹក​ចេញពី​ក្រោល​យក​ទៅ​បាត់​កាលពី​យប់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ ។

តាម​ការ​រៀបរាប់​ម្ចាស់​គោ​ឈ្មោះ ទង ទូច ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ដើម​ចំរៀក បាន​និយាយ​ប្រាប់​កោះសន្តិភាព​ថា គោ​ចំនួន​៩​ក្បាល​នេះ គាត់​បាន​ធ្វើ​ក្រោល​ដាក់​នៅ​ជិត​ភ្នំ​នេះ ងាយស្រួល​អោយ​ស្មៅ​ស៊ី​ហើយ​ជា​រៀង​រាល់​យប់​ក៏​គាត់​មក​ដេកចាំ​ដែរ ។

តែ​នៅ​យប់​កើតហេតុ​នោះ ម៉ោងជាង​១០​យប់​ក៏​គាត់​បាន​ត្រឡប់​ពី​ក្រោលគោ​ទៅ​ផ្ទះ​ដោយ​គិត​ថា ឡើង​ធ្វើ​ម្ហូប​សម្រាប់​ទុក​សែន​ពូន​ផ្នូរ​កុងម៉ា ។ លុះ​ជិត​ភ្លឺ​ថ្ងៃ​ទី​២២ ធ្នូ​នេះ គ្រាន់តែ​មក​ដល់​ក្រោលគោ ស្រាប់តែ​ឃើញ​ខ្សែ​គោ​ដាច់​រប៉ាត់រប៉ាយ ហើយ​គោមួយ​ក្បាល​បាន​ដាច់​ខ្សែ​នៅ​ក្រៅ​ក្រោល ហើយ​បាន​បាត់គោ​មេ​ចំនួន​៣​ក្បាល សុទ្ធតែ​មានកូន​នៅ​ក្នុង​ពោះ ។

បន្ទាប់​ពី​មាន​ករណី​ចោរលួច​គោ​បាត់​អស់​បី​ក្បាល នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ​នេះ នគរបាល​ទទួល​ផ្នែក​ព្រហ្មទណ្ឌ ស្រុក​បន្ទាយមាស រួម​ទាំង​នគរបាល​ប៉ុស្តិ៍​ស្ដេច​គង់​ខាងលិច បាន​ចុះ​មក​ពិនិត្យ​នៅ​ក្រោលគោ ក្នុង​នោះ​គេ​ឃើញ​មាន​ដាន​គោ​ដែល​ចោរ​បាន​ដឹក​ចេញពី​ក្រោល​ឆ្លង​ចូល​ដី​ភូមិ​ជ្រោះ​តា​សោម និង​កាត់​បន្លា​លួស​ធ្វើរ​បងអ្ន​កភូមិ​ចំនួន​២​ខ្សែ​ទៀត​ផង ដើម្បី​ដឹកគោ​ឆ្លង​ចូល​ក្នុង​ព្រៃ ។

នគរបាល​ស្រុក​មិន​បាន​និយាយ​ពី​ពាក់ព័ន្ធ និង​ករណី​ចោរលួច​គោ​នោះ​ទេ គ្រាន់តែ​ហៅ​ម្ចាស់​គោ​ធ្វើ​កំណត់ ហេតុ ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ជ្រោះ​តា​សោម​និយាយ​ថា មិន​ស​ង្សឹ​ម​ថា ឃើញ​គោ​វិញ​ទេ ព្រោះ​គោ​ដែល​បាន​បាត់​នោះ​ច្រើន​តែ​ចោរ​រុញ​ឡើង​រថយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ