ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​អគារ​ប្រវត្តិ​សាស្ត្រ​ចំណាស់​១៣​០​ឆ្នាំ​នៅ​សា​កល​វិទ្យាល័យ​អាមេរិក

1 អាទិត្យ មុន

ទី​ក្រុង​ញូយ៉ក៖ ​អគ្គិ​ភ័យ​ដ៏​ធំ​មួយ​កំពុង​ឆាប​ឆេះ​អគារ​ជា​ច្រើន​ខ្នង​នៃ​សាកល​វិទ្យា​ល័យ​មួយ​កន្លែង​​នៅ​រដ្ឋ​វើជីនៀ (Virginia) ប្រទេស​អាមេរិក​ដែល​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ចាត់​ទុក​ជា​សោក​នាដ​កម្ម​សម្រាប់​តំបន់​របស់​ខ្លួន​។ តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ត​ៗ​គ្នា​ គេ​ឃើញ​ថា​ភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ហ៊ុម​ព័ទ្ធ​អគារ​នៃ​សាកល​វិទ្យា​ល័យ​ប្រវត្តិ​សាស្ត្រ​មួយ​នេះដែល​បាន​បិទទ្វារ​លែង​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០១៤​។​ អ្នក​រស់​នៅ​ម្ដុំ​នោះ​ប្រាប់​ថា​បរិវេណ​សាកល​វិទ្យា​ល័យ​នេះ​ឧស្សាហ៍​កើត​មាន​ភ្លើង​ឆេះ​មិន​មែន​ទើប​តែ​ពេល​នេះ​ទេ​​។ ករណី​ឆេះ​លើក​ចុង​ក្រោយ​កាល​ពី​ជាង​មួយ​ខែ​មុន​នេះ​តែ​ប៉ុណ្ណោះ​។ គ្រាន់​តែ​ថា​កាល​ពី​ពេល​កន្លង​មក​ ភ្លើង​ឆេះ​ល្មម​ៗ​…

ទី​ក្រុង​ញូយ៉ក៖ ​អគ្គិ​ភ័យ​ដ៏​ធំ​មួយ​កំពុង​ឆាប​ឆេះ​អគារ​ជា​ច្រើន​ខ្នង​នៃ​សាកល​វិទ្យា​ល័យ​មួយ​កន្លែង​​នៅ​រដ្ឋ​វើជីនៀ (Virginia) ប្រទេស​អាមេរិក​ដែល​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ចាត់​ទុក​ជា​សោក​នាដ​កម្ម​សម្រាប់​តំបន់​របស់​ខ្លួន​។

តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ត​ៗ​គ្នា​ គេ​ឃើញ​ថា​ភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ហ៊ុម​ព័ទ្ធ​អគារ​នៃ​សាកល​វិទ្យា​ល័យ​ប្រវត្តិ​សាស្ត្រ​មួយ​នេះដែល​បាន​បិទទ្វារ​លែង​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០១៤​។​

អ្នក​រស់​នៅ​ម្ដុំ​នោះ​ប្រាប់​ថា​បរិវេណ​សាកល​វិទ្យា​ល័យ​នេះ​ឧស្សាហ៍​កើត​មាន​ភ្លើង​ឆេះ​មិន​មែន​ទើប​តែ​ពេល​នេះ​ទេ​​។ ករណី​ឆេះ​លើក​ចុង​ក្រោយ​កាល​ពី​ជាង​មួយ​ខែ​មុន​នេះ​តែ​ប៉ុណ្ណោះ​។ គ្រាន់​តែ​ថា​កាល​ពី​ពេល​កន្លង​មក​ ភ្លើង​ឆេះ​ល្មម​ៗ​ ហើយ​មាន​គេ​ពន្លត់​ទាន់​ពេល​វេលា​។

ប៉ុន្តែ​លើក​នេះ​ភ្លើង​ឆេះ​ខ្លាំង និង​ឆាប់​រហ័ស​ជា​ទី​បំផុត​។ ដូច្នេះ អ្នក​នៅ​ជិត​ៗ​នោះ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ​​ក្រៅ​ពី​ការ​ឈរ​សម្លឹង​​មើល​ទាំង​អារម្មណ៍​ក្ដុក​ក្ដួល​តែ​ប៉ុណ្ណោះ​។ ​អតីត​សាកល​វិទ្យា​ល័យ​វើជីនៀ​ អ៊ីនធឺ​ម៉ុន​ ខឡិច​ (Virginia Intermont College) សាង​សង់​តាំង​ពី​ឆ្នាំ​១៨៩១​ គិត​ទៅ​ចូល​ជាង​១៣០​ឆ្នាំ​មក​ហើយ​។

គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​ឯក​ជន​​នេះ​បង្កើត​ឡើង​ដើម្បី​​​ផ្ដល់​ឱកាស​សម្រាប់​​ស្ត្រី​ទទួល​បាន​ការ​សិក្សា​រៀន​សូត្រ​។ ប៉ុន្តែ​ក្រោយ​មក​ សាកល​វិទ្យា​ល័យ​មាន​បញ្ហា​ប្រឈម​នឹង​ហិរញ្ញ​វត្ថុ​ ដូច្នេះ​ក៏​បិទ​ដំណើរ​ការ​ទាំង​ស្រុង​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា​ ឆ្នាំ​២០១៤​។​​ ​នៅ​ក្នុង​ការ​អន្ត​រា​គមន៍​ពន្លត់​ភ្លើង​​​នេះ សមត្ថ​កិច្ច​មូល​ដ្ឋាន​ រួម​ជា​មួយ​ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យ​បាន​ចូល​រួម​យ៉ាង​សស្រាក់​សស្រាំ​។

អាជ្ញា​ធរ​ប្រាប់​ថា​ពួក​គេ​បាន​ជូន​ដំណឹង​ និង​និយាយ​ក្រើន​រំលឹក​ជា​ច្រើន​លើក​ច្រើន​សា​រួម​មក​ហើយ​ទៅ​ម្ចាស់​​ដី​ឡូតិ៍១​​នេះ​ដើម្បី​​​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​​​​។ ប៉ុន្តែ​និយាយ​បាន​ត្រឹម​តែ​និយាយ​ ព្រោះ​គ្មាន​នរ​ណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ទេ​។​ ម្ចាស់​ដីឡូតិ៍​នេះ​ប្រហែល​ជា​មិន​រួច​ខ្លួន​​ឡើយ​​។

ពួក​គេ​ត្រូវ​តែ​ផ្ដល់​ចម្លើយ​ដ៏​ប្រាក​ដ​ប្រជា​មួយ​ជូន​ទៅ​អាជ្ញា​ធរ​។ ជា​ពិសេស​ ពួក​គេ​ត្រូវ​តែ​ឆ្លើយ​តប​នឹង​ចម្ងល់​ដ៏​ធំ​មួយ​នៅ​ត្រង់​ថា​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​ព្រម​ចាត់​វិធាន​ការ​ការ​ពារ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ឱ្យ​មាន​សុវត្ថិ​ភាព​ល្អ​? ហេតុ​អ្វី​បាន​ជា​ពួកគេ​គ្មាន​​គំនិត​បុរេ​សកម្ម​ (proactive) នៅ​ក្នុង​ការ​ទប់​ស្កាត់​មិន​ឱ្យ​ករណី​នេះ​​​កើត​ឡើង​?​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ