ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​​ត្រៀម​ចរ​ចា​ជា​មួយ​លោ​ក​ត្រាំ​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន

1 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ​លោក​ពូទីន​ថ្លែង​ថា​លោក​ត្រៀម​​​ខ្លួន​ជជែក​គ្នា​ជា​មួយ​លោក​ត្រាំ​​ដើម្បី​បញ្ចប់​សង្គ្រាម​​អ៊ុយ​ក្រែន​​។ លោក​មិន​​​កំណត់​លក្ខ​ខណ្ឌ​ទុក​ជា​មុន​ទេ​នៅ​​ក្នុង​ការ​ចរ​ចា​គ្នា​លើក​នេះ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោ​កត្រាំ​ធ្លាប់​ប្រកាស​ជា​រឿយ​ៗ​ថា​លោក​នឹង​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ជា​បណ្ដើរ​ៗ​ចាប់​តាំង​ពី​ឈ្នះ​ឆ្នោត​ភ្លាម​ៗ​។ មាន​ន័យ​ថា​មិន​ចាំ​បាច់​រង់​ចាំ​រហូត​ដល់​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​នោះ​ទេ​។ ទោះ​ជា​​យ៉ាង​ណា​ក្ដី លោក​ត្រាំ​ពុំ​ដែល​ប្រកាស​អំពី​យន្ត​ការ​ ឬ​វិធី​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នេះ​ទេ​។​ លោក​ពូទីន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​លោក​ត្រៀម​ជួប​គ្នា​ដោយ​ផ្ទាល់​ជា​មួយ​លោក​ត្រាំ​បន្ទាប់​ពី​អាក់​ខាន​ជួប​គ្នា​ និង​និយាយ​រក​គ្នា​អស់​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ​។…

ទី​ក្រុង​ម៉ូស្គូ៖ ​លោក​ពូទីន​ថ្លែង​ថា​លោក​ត្រៀម​​​ខ្លួន​ជជែក​គ្នា​ជា​មួយ​លោក​ត្រាំ​​ដើម្បី​បញ្ចប់​សង្គ្រាម​​អ៊ុយ​ក្រែន​​។ លោក​មិន​​​កំណត់​លក្ខ​ខណ្ឌ​ទុក​ជា​មុន​ទេ​នៅ​​ក្នុង​ការ​ចរ​ចា​គ្នា​លើក​នេះ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោ​កត្រាំ​ធ្លាប់​ប្រកាស​ជា​រឿយ​ៗ​ថា​លោក​នឹង​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ជា​បណ្ដើរ​ៗ​ចាប់​តាំង​ពី​ឈ្នះ​ឆ្នោត​ភ្លាម​ៗ​។ មាន​ន័យ​ថា​មិន​ចាំ​បាច់​រង់​ចាំ​រហូត​ដល់​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​នោះ​ទេ​។ ទោះ​ជា​​យ៉ាង​ណា​ក្ដី លោក​ត្រាំ​ពុំ​ដែល​ប្រកាស​អំពី​យន្ត​ការ​ ឬ​វិធី​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នេះ​ទេ​។​

លោក​ពូទីន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​លោក​ត្រៀម​ជួប​គ្នា​ដោយ​ផ្ទាល់​ជា​មួយ​លោក​ត្រាំ​បន្ទាប់​ពី​អាក់​ខាន​ជួប​គ្នា​ និង​និយាយ​រក​គ្នា​អស់​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ​។ ចំពោះ​សំណួរ​ថា​តើ​លោ​កត្រៀ​ម​ធ្វើ​សម្ប​ទាន​អ្វី​ខ្លះ​សម្រាប់​លោក​ត្រាំ? លោក​ពូទីន​តប​ថា​រុស្ស៊ី​មិន​មែន​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​​​ចាញ់​ប្រៀប​ភាគី​ម្ខាង​ទៀត​នោះ​ទេ​ទាំង​នៅ​ក្នុង​សមរភូមិ​នយោបាយ​ យោធា និង​ការ​ទូត​។ លោក​ថ្លែង​ថា​ចាប់​តាំង​ពី​សង្គ្រាម​​ផ្ទុះ​ឡើង​កាល​ពី​​​ឆ្នាំ​២០២២​ រុស្ស៊ី​កាន់​តែ​មាន​ឥទ្ធិ​ពល​ខ្លាំង​​ឡើង​ៗ​​ជា​​លំដាប់​។​​

នា​ពេល​ឆាប់​ៗ​នេះ លោ​កថ្លែង​​ថា​ពួក​អ៊ុយ​ក្រែន​ដែល​ចង់​បន្ត​ច្បាំង​គ្នា​យូរ​ៗទៅ​ពួក​គេ​នឹង​រត់​ចោល​សមរភូមិ​​ជា​បន្ត​បន្ទាប់​​​។ ដូច្នេះ នៅ​ទី​បញ្ចប់​ អ៊ុយ​ក្រែន​គ្មាន​សល់​ទាហាន​សម្រាប់​តស៊ូ​នៅ​ក្នុង​​សមរភូមិ​ត​ទៅ​ទៀត​ទេ​។ យើង​ត្រៀម​ខ្លួន​រួច​ហើយនៅ​​ក្នុង​ការ​ចរ​ចា​គ្នា​​ ហើយ​យើង​សង្ឃឹម​ថា​ភាគី​ម្ខាង​ទៀត​ត្រូវ​តែ​ត្រៀម​ខ្លួន​ចរ​ចា​គ្នា​ និង​ធ្វើ​សម្បទាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

គេ​ដឹង​ថា​លោ​កពូទីន​ត្រៀម​ខ្លួន​ពិភាក្សា​គ្នា​ជា​មួយ​លោក​ត្រាំ​អំពី​ការ​បង្កើត​បទ​ឈប់​បាញ់។ ប៉ុន្តែ​លោក​នឹង​មិន​បោះ​បង់​ចោល​ទឹក​ដី​អ៊ុយ​ក្រែន​ដែល​កងទ័ព​រុស្ស៊ី​កំពុង​កាន់​កាប់​​រួម​ទាំង​តំបន់​គ្រីម៉េ​ដែល​រុស្ស៊ី​ដាក់​បញ្ចូល​ជា​ទឹក​ដី​របស់​រុស្ស៊ី​តាំង​ពី​ឆ្នាំ​២០១៤​។​ ចំណុច​មួយ​ទៀត​ លោក​សូម​​ទាម​ទារ​​ឱ្យ​អ៊ុយ​ក្រែន​​​បោះ​បង់​ចោល​គំនិត​ចង់​ចូល​​ជា​សមាជិក​អង្គ​ការ​ណាតូ​។​

លោក​​ពូទីន​ថ្លែង​ថា​លោក​ត្រៀម​ចរ​ចា​គ្នា​ជា​មួយ​នរណា​ក៏​ដោយ​ឱ្យ​តែ​​ជា​​មេ​ដឹក​នាំ​អ៊ុយ​ក្រែន។ សូម្បី​តែ​លោក​​​លោក​ហ្សេឡិន​ស្គី​​ក៏​លោក​អាច​ចរ​ចា​ជា​មួយ​បាន​ដែរ​​​។ ប៉ុន្តែ​រាល់​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ត្រូវ​តែ​ចុះ​ហត្ថ​លេខា​ទទួ​ល​ស្គាល់​ដោយ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​អ៊ុយ​ក្រែន​។ ​លោក​ហ្សេឡិន​ស្គី​សព្វ​ថ្ងៃ​នេះ​ត្រូវ​លោក​ពូទីន​មិន​ទទួ​លស្គាល់​ថា​ស្រប​ច្បាប់​ទេ​ព្រោះ​លោក​ហ្សេ​ឡិន​ស្គី​​ផុត​អាណត្តិ​តាំង​ពី​យូរ​មក​ហើយ​។ ប៉ុន្តែ​គាត់​ពន្យារ​ពេល​ការ​បោះ​ឆ្នោត​ដោយ​​​សម្អាង​ថា​ប្រទេស​ជាតិ​មាន​សង្គ្រាម​។

ដូច្នេះ បើ​យោង​តាម​ទ្រឹស្ដី​របស់​លោក​ពូទីន​ អ៊ុយ​ក្រែន​ត្រូវ​តែ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​ជា​ថ្មី​ទើប​អាច​ចាត់​ទុក​ជា​បាន​ការ​។ ជា​ថ្មី​ម្ដង​ទៀត​ លោក​ពូទីន​ទាម​ទារ​ឱ្យ​យក​កិច្ច​ព្រម​ព្រៀង​បឋម​ដែល​អ៊ុយ​ក្រែន និង​រុស្ស៊ី​បាន​ចុះ​ហត្ថ​លេខា​នៅ​ទី​ក្រុង​អ៊ីស្តាន់​ប៊ូល (Istanbul) ប្រទេស​តួក​គី​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​។ លោក​ថា​រាល់​ការ​ចរ​ចា​គ្នា​ត្រូវ​ផ្អែក​ទៅ​លើ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​នោះ​ជា​គោល​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិ​បាល​អ៊ុយ​ក្រែន​យល់​​ថា​អ៊ុយ​ក្រែន​ហាក់​ដូច​ជា​ចាញ់​ប្រៀប​រុស្ស៊ី​ទាំង​ស្រុង​​បើ​ផ្អែក​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​នោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ