ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិវៀតណាម២នាក់ លួ.ចស្លាកលេខរថយន្ត បាន២ថ្ងៃ ត្រូវអស់លក្ខណ៍

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចស្លាកលេខរថយន្ត នៅក្នុងបុរីមួយកន្លែង ។ ប្រតិបត្តិការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើ​នេះដែរបានធ្វើឡើងកាលពីរសៀលថ្ងៃទី ១៧ ខែធ្នូ…

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចស្លាកលេខរថយន្ត នៅក្នុងបុរីមួយកន្លែង ។

ប្រតិបត្តិការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើ​នេះដែរបានធ្វើឡើងកាលពីរសៀលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខផ្ទះលេខ១៩៩ ផ្លូវP-១៥ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះសុខ ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យទាំង២នាក់ ក្នុងម្នាក់ឈ្មោះ NGUYEN VAN NGHIEP ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ​វៀតណាម ជា​បុគ្គលិកក្លិប ECL និងម្នាក់ទៀត​ឈ្មោះ HOANG VAN THE ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម ជា​បុគ្គលិកក្លិប ECL ។ ទាំង២នាក់ស្នាក់នៅផ្ទះជួល៤៦ ផ្លូវD-០៤ (បុរីប៉េងហួត) ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

គួរំលឹកផងដែរថា កាលពីថ្ងៃទី ១៥ ខែធ្នូឆ្នាំ២០២៤ វេលាម៉ោងម៉ោង១១និង៥០នាទីយប់ ជនរងគ្រោះបាន ទុករថយន្តម៉ាក តូយូតា ព្រុស ពណ៌ស ស្លាកលេខ ភ្នំពេញ 2BN-6595 នៅមុខផ្ទះកើតហេតុ រួចចូលផ្ទះសម្រាក ស្រាប់តែជនសង្ស័យ ២នាក់ខាងលើ ជិះរថយន្តម៉ាក LEXUS-GS ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2D-8699 មកឈប់ក្បែរ រួចយកទួរណឺវ៉ីស លួចដោះស្លាកលេខរថយន្តជនរងគ្រោះមុខ រួចគេចខ្លួនបាត់ស្រមោល ។

លុះដល់ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៤ ម៉ោង០៣និង៣០នាទីរសៀល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ២នាក់ខាងលើ រួមនិងវត្ថុតាងផ្លាកលេខរថយន្ត ១គូ (ភ្នំពេញ 2BN-6595 របស់ជនរងគ្រោះ) នឹងរថយន្តមួយគ្រឿង ម៉ាក LEXUS-GS ពណ៌ស(ជិះធ្វើសកម្មភាព),រួមនិងវត្ថុតាង មួយចំនួនទៀត បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ