ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវរងាត្រជាក់ពលរដ្ឋសម្រុកទិញខោអាវជជុះ ខណៈអាជីវករមមាញឹក អ្នកខ្លះទិញម្ហូបទៅស្រែចម្ការព្រោះដល់ពេលប្រមូលផល

10 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​នានា​ក្នុង​ក្រុងប៉ៃលិន បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្សារ​នា​រដូវរងារ​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ដើម្បី​ទិញ​សម្លៀក​បំពាក់​ជជុះ ការពារ​រងា​ខ្លាំង ខណៈ​ដែល​អាកាសធាតុ​ចុះ​ត្រជាក់​រហូត​ដល់​ជាង​១៧ ទៅ​១៨​អា​ង្សា​សេ រួម​ជាមួយនឹង​ខ្យល់​បក់​មក​ពី​ទិស​ខាងជើង​រំភើយ​ៗ​ថែម​ទៀត ។…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​នានា​ក្នុង​ក្រុងប៉ៃលិន បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្សារ​នា​រដូវរងារ​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ដើម្បី​ទិញ​សម្លៀក​បំពាក់​ជជុះ ការពារ​រងា​ខ្លាំង ខណៈ​ដែល​អាកាសធាតុ​ចុះ​ត្រជាក់​រហូត​ដល់​ជាង​១៧ ទៅ​១៨​អា​ង្សា​សេ រួម​ជាមួយនឹង​ខ្យល់​បក់​មក​ពី​ទិស​ខាងជើង​រំភើយ​ៗ​ថែម​ទៀត ។

រដូវ​ធ្លាក់​ខ្យល់​ត្រជាក់​ធ្វើ​ឱ្យ​ពួក​គាត់​ត្រជាក់​កាន់តែ​ខ្លាំង​ឡើង​ៗ​ទើប​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៤​នេះ នៅ​ខាង​មុខ​ផ្សារ​ត្រី និង​ក្បែរ​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ពួក​គាត់​ម្នាក់​ៗ​នាំ​គ្នា​សម្រុកចូល​ទៅ​ទិញ​ខោអាវ​បំបាត់​រងា​យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។

បើ​តាម​ការ​រៀបរាប់​ពី​អាជីវករ​លក់​ខោអាវ​មួយ​ទឹក​ម្នាក់​ឈ្មោះ ស៊ី​ណា ណៃ ភេទ​ស្រី បានឱ្យ​ដឹង​ថា ៖ ការ​លក់ដូរ​ស្រោមដៃ ស្រោមជើង និង​សម្លៀក​បំពាក់​មួយ​ទឹក (​ជជុះ​) នា​ឱកាស​ខែ​រំហើយ​នេះ​ពិតជា​ដាច់​ខ្លាំង​អាច​ឱ្យ​គាត់​ចំណេញ​ថវិកា​មួយ​ចំនួន សម្រាប់​ផ្គត់ផ្គង់​ជីវភាព ដោយ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​មក​ពី​តាម​ភូមិ​នានា​ក្នុង​ក្រុងប៉ៃលិន នាំ​គ្នា​ចូល​ទៅ​ទិញ​អាវ​រងា​អ្នកខ្លះ​ទិញ​២​ទៅ​៣​កំ​ប្លេ អ្នកខ្លះ​ទៀត​ទិញ​ច្រើន ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​បងប្អូន កូនចៅ ប្តី​ប្រពន្ធ​នៅ​ឯ​ផ្ទះ ពាក់​បំបាត់​រងា ដែល​ធ្វើ​ឱ្យ​គាត់​មមាញឹក​ក្ន​ង​ការ​លក់ដូរ ។

គាត់​បន្ត​ទៀត​ថា គ្រាន់តែ​ឈាន​ចូល​ពាក់កណ្តាល​ខែធ្នូ​នេះ​ជា​រៀងរាល់ថ្ងៃ បន្ទាប់​ពី​រៀបចំ​ដាក់​តាំង​សម្លៀក​បំពាក់​ថ្មី​ៗ និង​សម្លៀក​បំពាក់​មួយ​ទឹក​នៅ​តូប​របស់​ខ្លួន​រួចរាល់​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​តាម​ភូមិ​នានា​នាំ​គ្នា​ធ្វើ​ដំណើរ​ចូល​ទៅ​ទិញ​នៅ​ក្នុង​តូប​របស់​ខ្លួន ខណៈ​ដែល​គាត់​លក់​សម្លៀក​បំពាក់​ក្នុង​តម្លៃ​សមរម្យ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ទិញ​យក​ទៅ​ប្រើប្រាស់ ជា​ពិសេស​អាវ​រងា គាត់​លក់​អាវ​៣ តម្លៃ​៨០០០​ទៅ​១​ម៉ឺន​រៀល ជួនកាល​ទៀត​ក៏​លក់​បញ្ចុះតម្លៃ​ជាង​នេះ ដោយ​ខោ​១ តម្លៃ​៣០០០​ទៅ​៤០០០​រៀល តែ​ក្រណាត់​នៅ​ថ្មី​ៗ​ល្អ​គួរ​ឱ្យ​ចង់​ទិញ​ពាក់ ហើយ​ក៏​មាន​អ្នកខ្លះ​សម្រុកចូល​ទិញ​ស្ទើរតែ​លក់​មិន​ទាន់​ឡើយ ។

បើ​តាម​ការ​រៀបរាប់​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ប៉ែន ចាន់​នី រស់នៅ​ក្នុង​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ៖ រដូវរងា​នេះ​គ្រួសារ​របស់​គាត់​មាន​គ្នា​ជាង​១០​នាក់ ត្រូវការ​សម្លៀក​បំពាក់​បំបាត់​រងា​គ្រប់​ៗ​គ្នា ព្រោះ​អាកាសធាតុ​ខែ​នេះ​ពិតជា​ត្រជាក់​ខ្លាំង​ស្ទើរ​ទ្រាំ​មិន​បាន ។
ដូច្នេះ​នៅ​ថ្ងៃនេះ ដោយសារ​តែ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ជាង​សព្វមួយដង ទើប​គាត់​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ប៉ៃលិន​ទាំង​ព្រលឹម ដើម្បី​ស្វែងរក​អាវ​រងា ស្រោមដៃ ស្រោមជើង និង​មួក​បំបាត់​រងា ព្រមទាំង​របស់របរ​គ្រឿង​លាប​ការពារ​ស្បែក​ផង​ដែរ ។

សូម​បញ្ជាក់​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ទិញ​ម្ហូបអាហារ និង​គ្រឿង​បរិភោគ​ផ្សេង​ៗ​យក​ទៅ​ផ្ទះ ដើម្បី​ចំអិន​នាំ​យក​ទៅ​ស្រែ​ចម្ការ ខណៈ​ដល់​រដូវ​ប្រមូល​ផល​ពោតក្រហម និង​ដំឡូង​មី និង​ស្រូវ​ដែល​អ្នកខ្លះ​ជួល​កម្មករ និង​អ្នកខ្លះ​ទៀត ចុះ​ប្រមូល​ផល​ផ្ទាល់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ