ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាសីឡើងហើយ រកស៊ីក៏កាក់កបទៀត បើអ្នកធ្វើបាននូវចំណុចទាំងនេះជាប្រចាំ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិនមែន​អ្វី​ៗ​នៅ​ក្នុង​លោក​នេះ​ចេះ​តែ​កើតឡើង​តាម​បំណងប្រាថ្នា​របស់​សត្វ​នោះ​ទេ លុះណាតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ប្រកបដោយ​បញ្ញា និង​យក​ការ​ព្យាយាម​ជា​ធំ​ផង ទើប​នាំ​ជីវិត​ទៅ​រក​ភាព​ជោគជ័យ តែបើ​យើង​គ្រាន់តែ​ប៉ងប្រាថ្នា​ចង់បាន​នេះ ចង់បាន​នោះ ហើយ​មិន​ប្រព្រឹត្ត​ធ្វើ​នឹង​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ ។…

0:00
0:00

រាជធានី​ភ្នំពេញ ៖ មិនមែន​អ្វី​ៗ​នៅ​ក្នុង​លោក​នេះ​ចេះ​តែ​កើតឡើង​តាម​បំណងប្រាថ្នា​របស់​សត្វ​នោះ​ទេ លុះណាតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ប្រកបដោយ​បញ្ញា និង​យក​ការ​ព្យាយាម​ជា​ធំ​ផង ទើប​នាំ​ជីវិត​ទៅ​រក​ភាព​ជោគជ័យ តែបើ​យើង​គ្រាន់តែ​ប៉ងប្រាថ្នា​ចង់បាន​នេះ ចង់បាន​នោះ ហើយ​មិន​ប្រព្រឹត្ត​ធ្វើ​នឹង​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ ។

កាលពី​ម្សិលមិញ​នេះ ព្រះ​ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព បាន​មាន​សង្ឃដីកា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះ​អង្គ ៖ រាសី​យើង​វា​នៅ​លើ​សម្ពាយ​បុណ្យ​យើង​ដែរ​ញាតិ​ញោម បើ​បុណ្យ​យើង​មាន​ច្រើន​រកស៊ី​ក៏​កាក់កប ។ បើ​មិនសូវ​មាន​រាសី​ទេ ប្រឹង​ធ្វើបុណ្យ​ថ្មី​ញាតិ​ញោម ឧទាហរណ៍​ថា ដាក់​បាត្រ​ព្រះសង្ឃ ចិញ្ចឹម​ម៉ែចិញ្ចឹម​ឪ ថ្វាយបង្គុំ​ព្រះ​រតនត្រៃ (​ប្រចាំ​ថ្ងៃ​) ហើយ​ញាតិ​ញោម​ចេះ​តែ​ភ្លេច​ធ្វើបុណ្យ​មិនសូវ​អស់​លុយ​អស់​កាក់ ថ្វាយបង្គុំ​ព្រឹកល្ងាច យើង​មើល​ពរ​ទាំង​៤​ប្រការ​ហ្នឹង មិនមែន​លោក​ឱ្យ​បាន អាចារ្យ​ឱ្យ​បាន​ទេ​ណា ។

ជាមួយ​គ្នា​នោះ​ដែរ ព្រះ​អង្គ គូ សុភាព បាន​មាន​សង្ឃដីកា​ប​នុ្ត ៖ ពរ​៤​ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បាន​មក​ពី​ការ​មនសិការ ថ្វាយបង្គុំ​ព្រះ​រតនត្រៃ​ជា​ប្រចាំ​ថ្ងៃ (​ព្រឹកល្ងាច​)​គោរព​ចំពោះ​អ្នកមាន​សីល ហើយ​គោរព​ចំពោះ​រាមច្បង បាន​ពរ​ទាំង​៤​ប្រការ ធ្វើ​ប្រចាំ​ថ្ងៃ រាសី​ឡើង​ណាស់ ។ ហើយ​យើង​អាច​មាន​ពេល និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត ប្រគេន​ចង្ហាន់ សមាទានសីល មានចិត្ត​អនុគ្រោះ ចិត្ត​ឱ្យ​ស្រឡះ​ឱ្យ​សប្បាយ ឱ្យ​នឹកឃើញ​បុណ្យ​ជាង​បាប អាហ្នឹង​រាសី​យើង​ឡើង​ហើយ ។

ទន្ទឹម​នោះ​ទៀត ព្រះ​អង្គ គូ សុភាព បាន​មាន​សង្ឃដីកា​បញ្ជាក់ ៖ ប៉ុន្តែ​បើ​យើង​មួម៉ៅ​សៅហ្មង រាសី​ដាក់​ហើយ អត់​សូវ​បាន​ធ្វើបុណ្យ​ថ្មី​ទៀត អាហ្នឹង​រឹតតែ​ដុនដាប​ហើយ បើ​ធ្វើបុណ្យ​ថ្មី កុំ​គិត​ថា​មាន​លុយ​ច្រើន ធ្វើបុណ្យ​តាម​លទ្ធភាព​របស់​យើង តែ​ត្រូវធ្វើ​បុណ្យ​ជា​ប្រចាំ​ទើប​រាសី​ឡើង ។

សូម​រំលឹក​ថា ពិត​ណាស់​សុខ​ចម្រើន ទ្រព្យសម្បត្តិ យសស័ក្តិ​កើតឡើង​ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​តាម​ផ្លូវ​សុចរិត​ខ្លាំង​ណាស់ បូក​រួម​នឹង​សមត្ថភាព​ផង​ទើប​ឃើញ​ស្រមោល​នៃ​របស់​អស់ទាំង​នោះ តែបើ​គ្រាន់តែ​មានចិត្ត​ប៉ង​ហើយ​មិន​ធ្វើ​នោះ​ទេ​ប្រាកដជា​មិន​ជោគជ័យ​ឡើយ ។

អ្នក​មិន​បាន​ធ្វើបុណ្យ​ទុក​ហើយ​មិន​អាច​ទទួល​បាន​នូវ​សុខសួស្តី​បាន​ឡើយ ហើយ​សេចក្តីសុខ​ក៏​មិន​ដែល​ចូល​ទៅ​រក​អ្នក​គ្មាន​បុណ្យ​នោះ​ដែរ តែ​សុខសួស្តី​នោះ​ឯង​តែង​ចូល​ទៅ​រក​បុគ្គល​អ្នកមាន​បុណ្យ​ជា​ប្រាកដ ព្រោះ​ហេតុ​ឯណា ព្រោះហេតុនោះ​ឯង​ភាព​នៃ​បុគ្គល​អ្នកមាន​បុណ្យ​ធ្វើ​ហើយ បណ្ឌិត​គប្បី​យល់​ថា​ជា​សិរី​មង្គល​ដ៏​ប្រសើរ​ពេញ​មួយ​ដំណើរ​ជីវិត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ