ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​អ្នក​ពាក់ព័ន្ធ នឹង​ការ​ផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​របស់​លោក មុត ច​ន្ថា

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​អ្នក​ពាក់ព័ន្ធ នឹង​ការ​ផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​របស់​លោក មុត ច​ន្ថា មនុស្ស​ជំនិត​លោក កឹ​ម សុខា…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​អ្នក​ពាក់ព័ន្ធ នឹង​ការ​ផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​របស់​លោក មុត ច​ន្ថា មនុស្ស​ជំនិត​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្ហោះ​ពាក់ព័ន្ធ​នឹង​ខ្លឹមសារ​កោះ​គុត ។

យោង​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា បញ្ហា​អធិបតេយ្យភាព​ព្រំ​ដែនទឹក​រវាង​ប្រទេស​កម្ពុជា និង​ថៃ និង​មាន​គោលបំណង​បញ្ឆេះ​កំហឹង​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​មក​លើ​រាជរដ្ឋាភិបាល ។

ប្រភព​បន្ត​ថា ខ្លឹមសារ​ដែល​គណនី Chantha Muth បាន​បង្ហោះ គឺជា​ព័ត៌មាន​ក្លែងបន្លំ ក្នុង​ចេតនា​បោក​បញ្ឆោត​មតិ​សាធារណជន ស្ដី​ពី បញ្ហា​អធិបតេយ្យភាព​ព្រំ​ដែនទឹក​រវាង​ប្រទេស​កម្ពុជា និង​ថៃ និង​មាន​គោលបំណង​បញ្ឆេះ​កំហឹង​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​នេះ ។

ប្រភព​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​អ្នក​ពាក់ព័ន្ធ នឹង​ការ​ផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​នេះ តាម​និ​តី​វិធី​ច្បាប់ ជា​ធរមាន​។ ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មានការ​យល់​ច្រឡំ និង​កុំ​បន្ត​ចែកចាយ នូវ​ព័ត៌មាន​ក្លែងបន្លំ​នេះ​បន្ត​ទៀត ។

តាម​ការ​ចេញផ្សាយ​លើ​បណ្ដាញ​សង្គម​របស់​មានឈ្មោះ​ថា “Chantha Muth” ដែល​គេ​ដឹង​ថា ជា​មនុស្ស​ជំនិត​លោក កឹ​ម សុខា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ប្អូនធម៌ ថា​ក់​ស៊ី​ន ថា បងធម៌ ហ៊ុន សែន ចុះហត្ថលេខា​លើ​អនុស្សា​រណៈ លេខ​៤៤ ប្រគល់​កោះ​គុត​ឱ្យ​ថៃ​! ។ អតីត​នាយក​រដ្ឋមន្ត្រី ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ដែល​ត្រូវជា​ប្អូនធម៌​របស់​អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា “​កោះ​គុត​” ជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ យោង​តាម​អនុស្សា​រណៈ លេខៈ​៤៤ ដែល​ខ្លួន​បាន​ចុះហត្ថលេខា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ