ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ថ្ងៃឃាត់ខ្លួនចោ.រ. រួមទាំងអ្នកទទួលផល

11 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​លួច​យ៉ាង​សកម្ម និង​អ្នក​ទទួលផល​ចោរកម្ម រួម​ជាមួយ​វត្ថុ​តាង​អាវុធ​កែ​ច្នៃ​ជា​ច្រើន​ដើម ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី បង្ក្រាប​បាន​ក្នុង​ប្រតិបត្តិការ​រយៈពេល​ពីរ​ថ្ងៃ​ទី​៩-១០ ខែធ្នូ ឆ្នាំ​២០២៤ ។…

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​លួច​យ៉ាង​សកម្ម និង​អ្នក​ទទួលផល​ចោរកម្ម រួម​ជាមួយ​វត្ថុ​តាង​អាវុធ​កែ​ច្នៃ​ជា​ច្រើន​ដើម ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី បង្ក្រាប​បាន​ក្នុង​ប្រតិបត្តិការ​រយៈពេល​ពីរ​ថ្ងៃ​ទី​៩-១០ ខែធ្នូ ឆ្នាំ​២០២៤ ។

លោក​វរសេនីយ៍ឯក ចំរើន ភី​រុណ ស្នងការ​រង​នគរបាល​ខេត្ត នា​ល្ងាច​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៩ ខែធ្នូ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ​ខ្ទុ​ម ប​កំពុង​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​បាន​ប្រទះ​ឃើញ​មុខសញ្ញា​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​ចំណុច​ឃុំ​ស្រែ​ខ្ទុ​ម និង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដែល​មានឈ្មោះ ឃឿ​ន ប៊ុ​ន​ធឿ​ន (​ហៅ​ត្រេ​ន​) ។

ភ្លាម​ៗ​នោះ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន នាំ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ។ ក្រោយ​សួរនាំ​រួច ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​ចំណុច​ខាងលើ​ជា​ច្រើន​លើក​ពិតប្រាកដ​មែន ហើយ​បាន​យក​ទៅ​លក់​ឱ្យឈ្មោះ ហ៊ី​ម វី​រ៉ា (​ហៅ​ម៉ា​ប់​) មាន​អាសយដ្ឋាន​ភូមិរ​ហា​រ៍ ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្តក្រចេះ ម៉ូតូ​ចំនួន​៣​គ្រៀង ។

លោក​វរសេនីយ៍ឯក ចំរើន ភី​រុណ បន្ត​ថា ក្រោយ​ពី​ការ​ស្រាវជ្រាវ និង​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​ផែនការ​នគរបាល​ព្រហ្មទណ្ឌ បានការ​សម្រប សម្រួល​ដោយ​លោក អ៊ា​ង សុគុន្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ធ្វើការ​ពន្លាត​ដែនដី និង​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ខេត្តក្រចេះ ចុះ​ដល់​ចំណុច​សង្ស័យ​ថា ជាទី​តាំង​ទទួលផល​ចោរកម្ម និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត ១-​ឈ្មោះ ហ៊ី​ម វី​រ៉ា​(​ហៅ​ម៉ា​ប់​) ២-​ឈ្មោះ ភឿន ញេ​ន និង​៣-​ឈ្មោះ សេង ម៉ា​ប់​(​ហៅ​តា​កូរ៉េ​) ។

ក្នុង​ករណី​លួច និង​ទទួលផល​ចោរកម្ម និង​កែ​ច្នៃ​អាវុធ​ខុសច្បាប់​ខាងលើ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ម៉ូតូ Yamaha Exenter ១​គ្រឿង ម៉ូតូ Honda wave អាល់​ហ្វា​១​គ្រឿង ទូរស័ព្ទ​ដៃ​២​គ្រឿង ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​សារធាតុ​ញៀន​១​កញ្ចប់​ធំ​ល្មម និង​៨​កញ្ចប់​តូច កាំភ្លើង​កែ​ច្នៃ​ប្រើ​ហ្គា​ស​៤​ដើម ដាវ​៣​ដើម ពូថៅ​៣​ដើម និង​កាំបិត​ផ្គាក់​២​ដើម ។ បច្ចុប្បន្ន ​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ចំនួន​៤​នាក់ និង​វត្ថុ​តាង​ពាក់ព័ន្ធ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ