ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Elon Musk ក្លាយជាបុគ្គលដំបូងគេលើលោក ទ្រព្យ​សម្បត្តិឈានដល់ ៤០០ពាន់លានដុល្លារ

9 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពីគេហទំព័រ Bloomberg កាលពីថ្ងៃទី១១ ខែធ្នូ បានឱ្យដឹងថា មហាសេដ្ឋីសញ្ជាតិអាមេរិក លោក Elon…

សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពីគេហទំព័រ Bloomberg កាលពីថ្ងៃទី១១ ខែធ្នូ បានឱ្យដឹងថា មហាសេដ្ឋីសញ្ជាតិអាមេរិក លោក Elon Musk ក្លាយជាបុគ្គលដំបូងគេនៅលើពិភពលោក ដែលទ្រព្យសម្បត្តិឈានដល់ ៤០០ពាន់លានដុល្លារអាមេរិក។

ប្រភពដដែលរាយការណ៍ថា រឿងពីក្រោយការកើនឡើងទ្រព្យសម្បត្តិរបស់លោក Elon Musk រហូតដល់ ២០ពាន់លានដុល្លារ គឺបានមកពីកិច្ចព្រមព្រៀងក្រុមហ៊ុនបច្ចេកវិទ្យាអវកាសអាមេរិក SpaceX របស់មហាសេដ្ឋីកើតនៅប្រទេសអាហ្វ្រីកខាងត្បូងវ័យ៥៣ឆ្នាំរូបនេះ កើនឡើងដល់ប្រហែល ៣៥០​ពាន់លានដុល្លារ។ ប្រភពពីសារព័ត៌មាន CNN បានទាក់ទងទៅកាន់ក្រុមហ៊ុន SpaceX ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែជាធម្មតាក្រុមហ៊ុនមិនឆ្លើយតបនឹងសំណើប្រព័ន្ធផ្សព្វផ្សាយនោះទេ។

ចាប់តាំងពីដឹងលទ្ធផលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២៤ មក លោក Elon Musk រីកមុខរីកមាត់ជាមួយការកើនឡើងទ្រព្យសម្បត្តិផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់ ស្របពេលដែលប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump) បានជំរុញការបណ្តាក់ទុនសម្រាប់មហាសេដ្ឋីរូបនេះកាន់តែខ្លាំង។

លោក Elon Musk គឺជានាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអគ្គីសនី Tesla និង SpaceX ក៏ដូចជាម្ចាស់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម X រួមនឹងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនបណ្តាក់ទុនផ្សេងៗទៀត រួមទាំងក្រុមហ៊ុន Neuralink, xAI និងក្រុមហ៊ុន Boring ផងដែរ។ ភាគហ៊ុនក្រុមហ៊ុន Tesla បានបិទនៅតម្លៃខ្ពស់បំផុត កាលពីថ្ងៃពុធកន្លងទៅ ដោយឈានដល់តម្លៃ ៤២៤.៧៧ដុល្លារ នៅពេលទីផ្សារបិទ។ ចាប់តាំងពីថ្ងៃបោះឆ្នោតមក ភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់អាមេរិកមួយនេះ បានកើនឡើងប្រហែល ៦៥% និងបង្កើនជំនឿចិត្តរបស់បណ្តាវិនិយោគិនថា ឥទ្ធិពលរបស់លោក Elon Musk នៅក្នុងរដ្ឋបាលលោក ត្រាំ នឹងឈានទៅដល់យុគសម័យ នៃការគ្រប់គ្រងដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងសម្បើមដល់បណ្តាក្រុមហ៊ុនអាមេរិក។

ការចាប់ផ្តើមបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI របស់លោក Elon Musk តាមរយៈក្រុមហ៊ុន xAI ក៏មានតម្លៃកើនឡើងទ្វេដងផងដែរ នៅក្នុងខែវិច្ឆិកាកន្លងទៅ ចំពេលការផ្តល់មូលនិធិវិនិយោគថ្មី ដែលតម្លៃបានកើនឡើងដល់ ៥០ពាន់លានដុល្លារកាលពីប៉ុន្មានខែមុន៕ ដកស្រង់ពី ៖ CNN និង Bloomberg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ