កម្ពុជានៅពេលនេះ កំពុងតែត្រូវបានគេដាក់នៅក្នុងបញ្ជីជាប្រជាជាតិដែលទទួលទានសាច់សុនខ និងឆ្មានឹងគេទៅហើយ ទោះបីជាមិនដឹងចំនួនពិតប្រាកដនៃតម្រូវការនៅក្នុងប្រទេសច្បាស់លាស់ក៏ដោយចុះ ។ នៅតំបន់អាស៊ីអគ្នេយ៍នេះ កម្ពុជានៅក្នុងចំណោមប្រទេស៣ ដែលគេលើកឡើងថា មានអត្រានៃការទទួលទានសាច់សុនខ និងឆ្មាច្រើនបំផុតរួមជាមួយនឹងវៀតណាម និងឥណ្ឌូនេស៊ី ។
តាមសេចក្តីរាយការណ៍មួយដែលចុះផ្សាយដោយសារព័ត៌មាន Vietnam News បានឲ្យដឹងថា ការស្ទាប ស្ទង់មួយបានបង្ហាញថា វៀតណាម គឺជាប្រជាជនដែលទទួលទានសាច់សុនខ និងឆ្មាច្រើនបំបផុត ។
តាមការប៉ាន់ប្រមាណដដែលគេបានវា.យតម្លៃថា នៅក្នុងរយៈពេល១ឆ្នាំ ទល់មួយឆ្នាំចំនួនសត្វឆ្កែ និងឆ្មា ដែលត្រូវបានគេធ្វើសតឃា.ត ដើម្បីធ្វើជាអាហារនៅក្នុងប្រទេសទាំងបី គឺមានចូលប្រហែលជា១០លានក្បាល ។ នៅក្នុងនោះវៀតណាមតែឯង គឺមានឆ្កែប្រមាណជា៥លានក្បាល ហើយឆ្មាវិញក៏មានប្រមាណជាមួយលានក្បាលដែរ ។
តាមការប៉ាន់ប្រមាណមួយដែលធ្វើឡើងដោយអង្គការ Four Paws បានឲ្យដឹងថា នៅក្នុងមួយឆ្នាំៗកម្ពុជាមានសត្វសុនខប្រមាណជា៣លានក្បាលត្រូវបានគេសត្វឃា.ត ដើម្បីយកសាច់ធ្វើជាអាហារ ។ តួលេខនេះទំនងជាខ្ពស់ហួសពេកហើយ ។ រហូតមកទល់ពេលនេះ គេមិនទាន់ឃើញមន្ត្រីជំនាញបកស្រាយទៅលើតួលេខនេះនៅឡើយទេ ។
នៅពេលនេះ នៅវៀតណាម និងឥណ្ឌូនេស៊ី គេកំពុងតែស្រាវជ្រាវរកវិធី ដើម្បីលុបបំបាត់ការទទួលទាន សាច់សត្វទាំងពីរប្រភេទ ក្រោមហេតុផលថាវា គឺជាពពួកសត្វចិញ្ចឹមដែលមានមនោសញ្ចេតនាខ្ពស់ផ្សារភ្ជាប់ និងសង្គមរស់នៅរបស់ពលរដ្ឋ ។ ក្រៅពីនោះពួកគេក៏បារម្ភអំពីការរីករាលដាលនៃជំងឺឆ្កែឆ្កួត និងជំងឺចម្លងតាមសត្វដែលអាចសម្លា.ប់មនុស្សបាននៅពេលឆ្លងមេរោគនេះ ។
នៅកម្ពុជាយើងវិញក៏មានការពិភាក្សាគ្នាមិនតិចដែរ នៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងការបរិភោគសាច់ សត្វទាំងពីរប្រភេទនេះ ប៉ុន្តែការដាក់ចេញជាច្បាប់ពិតប្រាកដ គឺនៅមិនទាន់មានឡើយ លើកលែងតែនៅខេត្តសៀមរាបមួយដែលអាជ្ញាធរបានចេញបម្រាមពលរដ្ឋមិនឲ្យទទួលទានកាលពីអំឡុងខែកក្កដា ឆ្នាំ២០២០កន្លងទៅ ។ មកដល់ពេលនេះបម្រាមទាំងនេះអាចនឹងសាបរលាប ហើយពលរដ្ឋមួយចំនួនអាចនឹងទទួលទានឡើងវិញ ។
នៅកម្ពុជាតាំងពីដើមរាងមក គេមិនអោយតម្លៃនៅលើការទទួលទានសាច់សុនខនោះទេ តែក៏មិនមានអ្វីហាមឃាត់ដែរ ។ ដូច្នេះហើយមកដល់ពេលនេះ សុនខហាក់ត្រូវបានបុគ្គលមួយចំនួនបន្តធ្វើការជួញដូរ ដើម្បីធ្វើជាអាហារជាបន្តបន្ទាប់ ។ ក្រៅពីសុនខសម្រាប់កម្ពុជាវិញឆ្មា គឺមានអ្នកទទួលទានដែរ ប៉ុន្តែវានៅមិនទាន់ទទួលស្គាល់ទូលំទូលាយដូចសុនខនៅឡើយទេ ។ នៅពេលនេះ ទោះបីជាកន្លែងលក់សាច់សុនខទាំងនោះវាមិនមានស្តង់ដាដូចជា សាច់មាន់ ទា បក្សីផ្សេងៗ និងពួកសត្វពាហនៈក៏ពិតមែន ប៉ុន្តែនៅតាមហាងផឹកស៊ី និងតាមផ្ទះតូចៗនៅក្នុងភូមិ គឺមានលក់ជាហូរហែ ហើយតម្លៃវិញក៏ប្រហាក់ប្រហែលនឹងសាច់ជ្រូក សាច់គោ ជាទូទៅដែរ ។
តើនៅក្នុងស្ថានភាពបែបនេះ កម្ពុជាគួរតែចេញបំរាមមិនអោយទទួលសាច់សុនខឬ?ឆ្លើយតបនឹងសំនួរ នេះ ប្រសិនបើគេសួរចំក្រុមពលរដ្ឋដែលជាអ្នកស្រលាញ់សត្វ ជាពិសេស គឺសត្វចិញ្ចឹមប្រាកដជាឆ្លើយថា ច្បាប់គួរតែចេញបំរាមពីព្រោះការពិឃា.តសត្វសុនខ និងឆ្មា ដែលគេបានឃើញ គឺវាទារុណ និងសាហា.វ ។ ការទទួលទានសាច់សត្វចិញ្ចឹមនេះត្រូវបានពួកគេចាត់ទុកថា គ្មានមនុស្សធម៌ ។ ប៉ុន្តែប្រសិនបើសួរក្រុម អ្នកទទួលទានវិញពួកគេប្រាកដជាឆ្លើយថា វា គឺជាសត្វដែលគេអាចយកទៅធ្វើជាម្ហូបបាន ។
សរុបទៅ មកដល់ពេលនេះ ចម្លើយដែលទទួលបានទំនងជាពិបាកនៅក្នុងការស្វែងរកចំណុចកុងសង់ស៊ីស រួមគ្នាណាស់អំពីការទទួលទានសាច់សុនខ និងឆ្មានេះ ។ ដូច្នេះប្រសិនបើ អ្នកជាអ្នកស្រលាញ់សត្វគួរតែ បន្តចិញ្ចឹម និងបន្តថែរក្សាការពារវាឲ្យបានត្រឹមត្រូវ ៕
ចែករំលែកព័តមាននេះ