ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​៖ ជនល្មើស​ភាគច្រើន​ជា​ជនអន្តោប្រវេសន៍​បរទេស​ខុសច្បាប់​បន្លំ​មក​កម្ពុជា

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា ជនល្មើស​ជា​ច្រើន​ដែល​ភាគច្រើន ជា​ជនអន្តោប្រវេសន៍​បរទេស​ខុសច្បាប់ ហើយ​បាន​បន្លំ​ខ្លួន​ចូល​មក​កម្ពុជា បង្កើត​បានជា​បទល្មើស​យ៉ាង​អនាធិបតេយ្យ…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា ជនល្មើស​ជា​ច្រើន​ដែល​ភាគច្រើន ជា​ជនអន្តោប្រវេសន៍​បរទេស​ខុសច្បាប់ ហើយ​បាន​បន្លំ​ខ្លួន​ចូល​មក​កម្ពុជា បង្កើត​បានជា​បទល្មើស​យ៉ាង​អនាធិបតេយ្យ ដោយ​បាន​នាំ​យក​បច្ចេកទេស​បទល្មើស​ប្លែក​ៗ​ទំនើប​ៗ ដែល​កម្ពុជា​ពុំ​ធ្លាប់​មាន ដើម្បី​មក​សាប​ព្រួស​លើ​ទឹកដី​កម្ពុជា និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ជា​អវិជ្ជមាន លើ​ដំណើរការ​អភិវឌ្ឍ​រីក​ចម្រើន សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ និង​កិត្តិយស​របស់​ក្រ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ ។

ថ្លែង​ក្នុង​ទិវា​ជាតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២ ធ្នូ ឆ្នាំ​២០២៤ លើក​ទី​១៨ ក្រោម​ប្រធានបទ «​កម្ពុជា​ប្រឆាំង​ដាច់ខាត​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ និង​គ្រប់​មធ្យោបាយ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​» នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ នៅ​សា​លម​ហោ​ស្រប​កោះ​ពេជ្រ​សម្តេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖«​កន្លង​មក យើង​បានឃើញ​ហើយ ថា​មាន​ជនល្មើស​ជា​ច្រើន​ដែល​ភាគច្រើន​ជា​ជនអន្តោប្រវេសន៍​បរទេស​ខុសច្បាប់ បាន​បន្លំ​ខ្លួន​ចូល​មក​កម្ពុជា ដើម្បី​ស​ង្ងំ​លាក់ខ្លួន បង្កើត​បានជា​បទល្មើស យ៉ាង​អនាធិបតេយ្យ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​នាំ​យក​បច្ចេកទេស​បទល្មើស​ប្លែក​ៗ​ទំនើប​ៗ ដែល​កម្ពុជា​មិន​ធ្លាប់​មាន មក​សាប​ព្រួស​លើ​ទឹកដី​កម្ពុជា ដោយ​ទាញ​យក​ឱកាស នៃ​ការ​អនុវត្ត​ឱកាស​សេដ្ឋកិច្ច ក្នុង​ដំណាក់កាល​នៃ​ការ​ស្តារ​ឡើង​វិញ ក្រោយ​វិបត្តិ​កូ​រី​ដ​១៩ បាន​បំផ្លាញ​សេចក្តី​សុវត្ថិភាព ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា ដែល​មក​ស្នាក់​នៅ​និង​រក​ការងារ​នៅ​កម្ពុជា​» ។

សម្តេច​បវរ​ធិ​បតី​បាន​បន្ថែម​ថា «​សកម្មភាព​នៃ​បទល្មើស​ឧក្រិដ្ឋ​ទាំងនេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ជា​អវិជ្ជមាន​លើ​ដំណើរការ​អភិវឌ្ឍ​រីក​ចម្រើន សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ និង​កិត្តិយស​របស់​ព្រះរាជាណាចក្រ​កម្ពុជា យ៉ាងធ្ងន់ធ្ងរ​» ។ក្នុង​នោះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញា​ខ្ពស់​ប្រឆាំង​ដាច់ខាត រាល់​ការ​ប៉ុនប៉ង​បង្ក​វិនាសកម្ម​នៅ​កម្ពុជា តាម​គ្រប់​រូបភាព​»​។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា កម្ពុជា​មាន​សិទ្ធិ​ច្រានចោល​នូវ​ព័ត៌មាន​មិន​ពិត​ដែល​បំណង​បំផ្លាញ​ឈ្មោះ​របស់​កម្ពុជា​អំពី​ការ​ជួញដូរ​មនុស្ស ។

សម្តេច​ធិ​បតី​លើក​ឡើង​បែប​នេះ ដោយសារ​សម្តេច​ថា កន្លង​មក​មានការ​វាយតម្លៃ​និង​ឲ្យ​ចំណាត់ថ្នាក់​មក​លើ​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ថា​មិនល្អ​បែប​នេះ​បែប​នោះ​។​ប៉ុន្តែ​សម្តេច​ថា កម្ពុជា​ក៏​មិន​បដិសេធ​ចំពោះ​ការ​វាយតម្លៃ​ការ​ជួញដូរ​មនុស្ស​មិនល្អ​នោះ​ទេ​ដែរ តែ​ក៏​មាន​សិទ្ធិ​ការពារ​ផង​ដែរ​។
ជាក់ស្តែង សម្តេច​ក៏​បាន​លើក​ឡើង​ពី​ករណី​ក្មេង​ប្រុស​តៃវ៉ាន់​២​នាក់ នា​ពេល​កន្លង​មក​ដែល​បាន​បង្ហាញវី​ដេ​អូ​អំពី​ការ​ជួញដូរ​មនុស្ស​នៅ​ខេត្ត​ព្រះ​សីហ​នុ តែ​ការ​ពិតជា​ការ​សម្តែង​របស់​ពួក​គេ​សោះ និង​ថ្មី​ៗ​នេះ​ករណី​ជនជាតិ​កូរ៉េ​ម្នាក់​ដែល​បង្ហាញ​ពី​សកម្មភាព​មួយ​ចំនួន​នៅ​រាជធានី ភ្នំពេញ​ថា មានការ​ចាប់ជំរិត​ខ្លួន​ពី​សំណាក់​ជនជាតិ​ចិន តែ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្រាវជ្រាវ​គឺ​មិន​មានរឿង​បែប នេះ​កើតឡើង​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ