ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«សត្វ​ក្លុំ» តើ​លោក​អ្នក​បានដឹង​អ្វីខ្លះ​​ពីពពួក​សត្វប្រភេទនេះ​?

12 ម៉ោង មុន
  • ភ្នំពេញ

សត្វ​ក្លុំ គឺជា​បក្សី​មួយ​ប្រភេទ​ដែល​មាន​រាង​តូច តែ​សម្លេង​ធំ​មិនធម្មតា ហើយដោយ​សារ​តែ​សម្លេង​ដែល​វា​ស្រែក​លឺ​សូរ​ថា ឃ្លុម​ៗ​ៗ នៅ​តាម​វាលស្រែ​នា​រដូវវស្សា​នោះ​ហើយ ទើប​វា​ត្រូវ​បាន​ដូនតា​ខ្មែរ​យើង​ហៅ​ឈ្មោះ​វា ក្លុំ ​។ សត្វ​ក្លុំ​មានឈ្មោះ​ជា​ភាស​អង់គ្លេស​៖…

សត្វ​ក្លុំ គឺជា​បក្សី​មួយ​ប្រភេទ​ដែល​មាន​រាង​តូច តែ​សម្លេង​ធំ​មិនធម្មតា ហើយដោយ​សារ​តែ​សម្លេង​ដែល​វា​ស្រែក​លឺ​សូរ​ថា ឃ្លុម​ៗ​ៗ នៅ​តាម​វាលស្រែ​នា​រដូវវស្សា​នោះ​ហើយ ទើប​វា​ត្រូវ​បាន​ដូនតា​ខ្មែរ​យើង​ហៅ​ឈ្មោះ​វា ក្លុំ ​។

សត្វ​ក្លុំ​មានឈ្មោះ​ជា​ភាស​អង់គ្លេស​៖ Watercock និង ឈ្មោះ​វិទ្យាសាស្ត្រ​៖ Galli​crex cinerea ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ប្រភេទ​សត្វ​បក្សី​ម្យ៉ាង​ដែល​មាន​លក្ខណៈ​ពិសេស​ត្រង់​មានការ​ប្រែប្រួល​រូបរាង​ទៅ​តាម​រដូវ​នៃ​ការ​បន្ត​ពូជ​ ។ ក្លុំ​ឈ្មោល​នៅ​រដូវ​បន្ត​ពូជ៖ មាឌ​មធ្យម ខ្លួន​មាន​ពណ៌​ខ្មៅ​ប្រផេះ​ស្លាប​ទី​១ រំលេច​គែម​ពណ៌​លឿង​មាន​ ចំពុះ​លឿង មាន​សិរ​ក្រហម​ដុះ​ទៅ​លើ និង​ជើងមាន​ពណ៌​ក្រហម ​។

ប៉ុន្តែ​ក្នុង​រដូវ​មិន​បន្ត​ពូជ​វិញ ក្លុំ​ឈ្មោល និង​ក្លុំ​ញី​ គឺ​មានរ​រូបរាង​ដូច​គ្នា គ្រាន់តែ​ក្លុំ​ឈ្មោល​មាន​មាឌធំ​ជាង និង​មាន​ខ្សែ​អង្កន់​ផ្នែក​ពោះ​ច្បាស់​ជាង​ ។  ដោយឡែក ​ក្លុំ​ញី​វិញ គេ​ចំណាំ​ត្រង់​ផ្នែក​ខ្នង​មាន​ពណ៌​ក្រ​ម៉ៅ ផ្នែក​​ទ្រូង និង​ចំហៀង​ទ្រូង​មាន​ពណ៌​លឿងទុំ និង​តាម​ចង្អូរ​ពោះ​ពណ៌.​ស​ ។

រដូវ​បន្ត​ពូជ​របស់​ក្លុំ គឺ​ចាប់ពី​ខែឧសភា ដល់​កញ្ញា ហើយ​ពេល​ពេល​បង្កាត់​ពូជ សត្វ​ក្លុំ​ឈ្មោល តែងតែ​បញ្ចេញ​សំឡេងឮ​ខ្លាំង​យ៉ាង​ទ្រហឹង ដោយឡែក​ក្លុំ មាន​សម្លេង​បែប​ឮ​បែប​គ្រលួច​ ។ បក្សី​មួយ​ប្រភេទ​នេះ មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ និង​មាននៅ​គ្រប់​ទីកន្លែង ដោយ​ពួក​វា​ចូល​ចិត្ត​រស់នៅ​តាម​តំបន់​ព្រៃ​បឹង វាលភក់ វាលស្មៅ​លិច​ទឹក ដែល​មាន​រុក្ខជាតិ​ក្រាស់​ៗ និង​វាលស្រែ​ដែល​មាន​បន្លែ ដោយ​ស៊ី​ត្រី​តូច​ៗ​ជា​អាហារ​ ។

គួររំលឹកថា ​មុខរបរចាក់មីក្រូទាក់យកសត្វខ្លុំកំពុងរីករាល​ដាល​

OLYMPUS DIGITAL CAMERA

កែសម្រួលដោយ