ឆ្នាំនេះ កសិករដាំអំពៅលើផ្ទៃដី១ហិកតាលក់បាន៤០លានរៀល
- កំពត
ខេត្តកំពត ៖ ប្រជាកសិករម្នាក់ឈ្មោះយឹម ស៊ីថា ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិព្រៃធំ ឃុំទូកមាស ខាងលិចស្រុកបន្ទាយមាស បាននិយាយប្រាប់អ្នកយកព័ត៌មាន…
ខេត្តកំពត ៖ ប្រជាកសិករម្នាក់ឈ្មោះយឹម ស៊ីថា ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិព្រៃធំ ឃុំទូកមាស ខាងលិចស្រុកបន្ទាយមាស បាននិយាយប្រាប់អ្នកយកព័ត៌មាន…
ខេត្តកំពត ៖ ប្រជាកសិករម្នាក់ឈ្មោះយឹម ស៊ីថា ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិព្រៃធំ ឃុំទូកមាស ខាងលិចស្រុកបន្ទាយមាស បាននិយាយប្រាប់អ្នកយកព័ត៌មាន កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះ ថា ការដាំអំពៅឆ្នាំនេះ ទទួលបានផលល្អជាងបណ្ដាឆ្នាំមុនៗ ។ ជាក់ស្ដែង ដំណាំអំពៅរបស់គាត់មានផ្ទៃដីដាំអំពៅ១ហិកតា លក់អោយឈ្មួញជាប់៤០លានរៀល ។
លោកបាននិយាយប្រាប់ទៀតថា ការដំអំពៅជាមុខព្រួញដ៏សំខាន់របស់ប្រជាកសិករនៅភូមិព្រៃធំហើយ ដីទួលខ្លះទៀតរបស់ប្រជាពលរដ្ឋគាត់ឈប់ស្ទូងស្រូវងាកមកដាំអំពៅវិញម្ដង ។ ចំណែកឯកសិកម្នាក់ទៀតឈ្មោះលឹម សុខរឿន ជាអ្នកដាំដំណាំអំពៅដែរ បាននិយាយថា កាលពីព្រឹកថ្ងៃទី១១ ខែធ្នូនេះ ថា ឆ្នាំនេះ ការដាំអំពៅមិនលំបាករកទីផ្សារដូចឆ្នាំមុនៗទេ ផ្ទៃដីដាំអំពៅរបស់គាត់មាន៦៧អា គាត់លក់បាន២៨លានរៀល និងនៅឆ្នាំ២០២៣ ក៏គាត់លក់អំពៅបានចំនួន២៨លានរៀលផងដែរ។
លោកទេស សារី ប្រធានសហគមន៍ដាំបន្លែដែលមានការគ្រប់គ្រងពីមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពត បាននិយាយប្រាប់អោយដឹងថា ប្រជាកសិករនៅភូមិព្រៃធំភាគីច្រើន គឺមានរបរដាំដំណាំដាំដុះផ្សេងៗមានត្រកួន-ម្ទេស-ខ្ទឹម-ជី និងចិញ្ជឹមត្រីខ្លះ ។ លោកទេស សារី និយាយប្រាប់ថា ក្នុងការដាំបន្លែរបស់ប្រជាពលរដ្ឋនោះ គឺភាគច្រើនគាត់ដាំអំពៅព្រោះដំដាំអំពៅកំពង់មានទីផ្សារគ្រួសារនីមួយៗលក់អំពៅបានយ៉ាងតិច១៥លាន ទៅ៤០លានរៀល។
ចែករំលែកព័តមាននេះ