ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​១​គ្រឿង​ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​ទៅ​ប្លុង​ចោល​ក្នុង​ឡូ​ត៍មួយ​កន្លែង

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ម៉ូតូ​១​គ្រឿង​ពុំ​ដឹង​ថា​ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​យក​ចេញពី​កន្លែង​ណាមួយ ឬ ក៏​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អ្វី​ផ្សេង​ទៀត​នោះ​ទេ បាន​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ដី​ឡូ​ត៍មួយ​កន្លែង ។ ក្រោយមក​ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ក៏​បាន​រាយការណ៍​ជូន​លោក​មេ​ភូមិ​ឲ្យ​ជួយ​រាយ​ការណ៍​បន្ត​ទៅ​កាន់​នគរបាល​ចុះ​ទៅ​នាំ​យក​រក្សា​ទុក​ស្រាវជ្រាវ​រក​ម្ចាស់…

រាជធានី​ភ្នំពេញ​ ៖ ម៉ូតូ​១​គ្រឿង​ពុំ​ដឹង​ថា​ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​យក​ចេញពី​កន្លែង​ណាមួយ ឬ ក៏​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អ្វី​ផ្សេង​ទៀត​នោះ​ទេ បាន​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ដី​ឡូ​ត៍មួយ
​កន្លែង ។ ក្រោយមក​ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ក៏​បាន​រាយការណ៍​ជូន​លោក​មេ​ភូមិ​ឲ្យ​ជួយ​រាយ​ការណ៍​បន្ត​ទៅ​កាន់​នគរបាល​ចុះ​ទៅ​នាំ​យក​រក្សា​ទុក​ស្រាវជ្រាវ​រក​ម្ចាស់ និង​មូលហេតុ​ដែល​យក​ទៅ​ប្លុង​ចោល​នោះ ។

អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​នោះ​ នៅ​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ម៉ូតូ​១​គ្រឿង​នោះ​ ម៉ាក​ហុងដា​ស្គូ​ពី​ ព​ណ៍​ទឹកប៊ិច​ចាស់ លាយ​ព​ណ៍​ពងមាន់ ពាក់​ស្លាក​លេខ​កំពត​1J-2169 ហើយ​សោ​ម៉ូតូ​ម៉ាក​អ្វី​ក៏​ចាក់​ម៉ូតូ​នេះ​ត្រូវ​ដែរ ។ ព្រោះ​ខូច​គ្រាប់​សោ​​អស់​ទៅ​ហើយ មិនតែប៉ុណ្ណោះ អត់​ចាក់សោ​កែប​នោះ​ទេ ហើយ​ក៏​មិន​មាន​កូនសោ​នៅ​ជាប់​ន​និង​ម៉ូតូ​នោះ​ដែរ ។

អ្នក​ភូមិ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​មិន​បានដឹង ឬ​ឃើញ​ថា​ តើ​ម៉ូតូ​នោះ​ត្រូវ​ជន​ណា​ម្នាក់​យក​ទៅ​ប្លុង​ចោល​ទីនោះ​តាំងពី​ពេល​មក​នោះ​ទេ ប៉ុន្តែ​នៅ​វេលា​ម៉ោង​ខាងលើ ខណៈ​ដែល​គាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ដី​ឡូ​ត៌​នោះ​ក៏​ប្រទះ​ឃើញ​ម៉ូតូ​ស្ថិត​នៅ​ទីនោះ​ទៅ​ហើយ​។ ដោយ​ជន​មិន​ស្គាល់​មុខ​អត់​ទុល​បញ្ឈរ​នោះ​ទេ គឺ​បាន​ផ្ដួល​ចោល ហើយ​នៅ​ពេល​ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​រក​មើល​ម្ចាស់​ដែរ ប៉ុន្តែ​មិនឃើញ​មាន​ឡើយ ទើប​គិត​ក្នុង​ចិត្ត​ថា​ប្រាកដជា​ម៉ូតូ​ដែល​គេ​ប្លុង​ចោល ហើយ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ខណៈនោះ​គាត់​មិន​ហ៊ាន​ប៉ះពាល់​ម៉ូតូ​នោះ​ទេ ព្រោះ​ពុំ​ដឹង​ថា​ម៉ូតូ​នេះ​ត្រូវ​ចោរលួច​ពី​កន្លែង​ណាមួយ ឬ ក៏​ជា​ម៉ូតូ​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​ផ្សេង​ទៀត​ដូច​ជា​គ្រឿងញៀន​ជាដើម​នោះ​ឡើយ ទើប​យក​ទៅ​ប្លុង​ចោល​បែប​នេះ ។ បន្ទាប់​មក​គាត់​ក៏​បាន​ទៅ​រាយ​ការ​ជូន​លោក​មេ​ភូមិ​ឲ្យ​ទៅ​ពិនិត្យ​មើល និង​រា​យក​រណ៍​បន្ត​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​ចុះ​ទៅ​នាំ​យក​ម៉ូតូ​នោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ប្លុង​ចោល និង​រក​ម្ចាស់​ឲ្យ​ទៅ​ទទួលយក​ម៉ូតូ​របស់​ខ្លួន​នេះ​វិញ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ