ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ាក្រុង​មាន​បញ្ហា​​ធំ​បន្ទាប់​ពី​សភា​បោះ​ឆ្នោ​ត​ដក​តំណែ​ង​នាយក​រដ្ឋ​មន្ត្រី

2 ខែ មុន

ទី​ក្រុង​ប៉ារីស៖ នៅ​ទី​បំផុត រដ្ឋា​ភិបាល​បារំាង​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធានា​ធិបតី​ម៉ាក្រុង​បាន​ដួល​រលំ​​បះ​ជើង​​​បាត់​ទៅ​ហើយ​បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​បារាំង លោក​បានីញ៉េ (Barnier) ត្រូវ​តែ​បង្ខំ​ចិត្ត​ចុះ​ចេញ​ពី​តំណែង​​កាល​ពី​យប់​មិញ​ក្រោម​ទម្ងន់​ដៃ​នៃ​ការ​បោះ​ឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត​ពី​ក្រុម​អ្នក​តំណាង​រាស្ត្រ​​។ ជា​បន្ត​ទៅ​ទៀត​នេះ​ ​លោក​ម៉ាក្រុង​ត្រូវ​កាច់​ចង្កូត​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​ដោយ​ខ្លួន​ឯង​ម្ដង​ហើយ​។ បន្ទាប់​ពី​ការ​ជជែក​ដេញ​ដោល​គ្នា​​យ៉ាង​តឹង​សរ​សៃ​ក​​នៅ​ក្នុង​​វិមាន​រដ្ឋ​សភា​បារាំង​រួម​មក​ អ្នក​តំណាង​រាស្ត្រ​៣៣១​រូប​នៅ​ក្នុង​ចំណោម​៥៧៧​រូប​បាន​បោះ​ឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត​ពី​លោក​មីសែល…

ទី​ក្រុង​ប៉ារីស៖ នៅ​ទី​បំផុត រដ្ឋា​ភិបាល​បារំាង​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធានា​ធិបតី​ម៉ាក្រុង​បាន​ដួល​រលំ​​បះ​ជើង​​​បាត់​ទៅ​ហើយ​បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​បារាំង លោក​បានីញ៉េ (Barnier) ត្រូវ​តែ​បង្ខំ​ចិត្ត​ចុះ​ចេញ​ពី​តំណែង​​កាល​ពី​យប់​មិញ​ក្រោម​ទម្ងន់​ដៃ​នៃ​ការ​បោះ​ឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត​ពី​ក្រុម​អ្នក​តំណាង​រាស្ត្រ​​។ ជា​បន្ត​ទៅ​ទៀត​នេះ​ ​លោក​ម៉ាក្រុង​ត្រូវ​កាច់​ចង្កូត​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​ដោយ​ខ្លួន​ឯង​ម្ដង​ហើយ​។

បន្ទាប់​ពី​ការ​ជជែក​ដេញ​ដោល​គ្នា​​យ៉ាង​តឹង​សរ​សៃ​ក​​នៅ​ក្នុង​​វិមាន​រដ្ឋ​សភា​បារាំង​រួម​មក​ អ្នក​តំណាង​រាស្ត្រ​៣៣១​រូប​នៅ​ក្នុង​ចំណោម​៥៧៧​រូប​បាន​បោះ​ឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត​ពី​លោក​មីសែល បានីញ៉េ (Michel Barnier)។ ការ​បោះ​ឆ្នោត​ទម្លាក់​លោ​ក​បានីញ៉េ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នៅ​តែ​ជម្នះ​ចិត្ត​ប្រើ​ប្រាស់​ថវិកា​ជាតិ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឱន​ភាព​សេដ្ឋ​កិច្ច​ជាតិ​​។​​

បញ្ហា​មិន​ទាន់​បញ្ចប់​ត្រឹម​ហ្នឹង​ទេ​។ នៅ​ពេល​សភាព​ការណ៍​នយោបាយ​កំពុង​តែ​ក្រឡាប់​ចាក់​យ៉ាង​ដូច្នេះ អ្នក​តំណាង​រាស្ត្រ​កាន់​តែ​ច្រើន​ឡើង​ៗ​ទាម​ទារ​ឱ្យ​លោក​ម៉ាក្រុង​ក៏​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង​​ផង​ដែរ​។ លោក​នៅ​សល់​ពេល​រហូត​ដល់​ឆ្នាំ​២០២៧​​ទើប​ចប់​​អាណត្តិ​។ តាម​គម្រោង ​លោក​ម៉ាក្រុង​​នឹង​​​ថ្លែង​សុន្ទរ​កថា​ទៅ​កាន់​ជន​រួម​ជាតិ​នៅ​​​ម៉ោង​៨​យប់​​ថ្ងៃ​ព្រហស្បតិ៍​។​

​មុន​ពេល​បោះ​ឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត​ពី​លោ​កបានីញ៉េ លោក​ស្រី​ម៉ារីន​ ឡឺពេន​ (Marine Le Pen) ​ដែល​ជា​អ្នក​នយោបាយ​ស្ដាំ​និយម​ជ្រុល​បាន​​និយាយ​ពន្លះ​លោក​ម៉ាក្រុង​មួយ​រយ​ៗ​។ លោក​ស្រី​និយាយ​ទុក​មុន​ថា​បើ​លោក​ម៉ាក្រុង​នៅ​តែ​មិន​ព្រម​ចុះ​​ចេញ​ពី​តំណែង​ទេ​​​មាន​ន័យ​ថា​គាត់​​សុខ​ចិត្ត​ធ្វើ​ពលិ​កម្ម​ផល​ប្រយោជន៍​ជាតិ​​​​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ចំណែក​ក្រុម​ឆ្វេ​ង​និយម​ជ្រុល​នៅ​បារំាង​ថ្លែង​ថា​ការ​បោះ​ឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត​នេះ​គឺ​ជា​បរាជ័យ​គ្រប់​យ៉ាង​របស់​នយោ​បាយ​លោក​ម៉ា​ក្រុង​។​

ដូច្នេះ ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ទ័ល​ច្រក​នេះចេញ​ យើង​សូម​ទាម​ទារ​ឱ្យ​លោក​ម៉ាក្រុង​ប្រញាប់​ចុះ​ចេញ​ពី​តំណែង​ជា​បន្ទាន់​។ គេ​គិត​ថា​វិបត្តិ​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​នេះ​ដោយ​សារ​តែ​លោក​ម៉ាក្រុង​ប្រញាប់​រៀប​ចំ​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​មុន​អាណត្តិ​ពេក។ ហេតុ​នេះ​​ធ្វើ​ឱ្យ​គណ​បក្ស​របស់​លោក​​មិន​អាច​ទទួល​បាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា​​​។

លោក​ម៉ាក្រុង​ទើប​តែ​ត្រឡប់​ពី​បំពេញ​ទស្សន​កិច្ច​នៅ​​​អារ៉ាប៊ី​សាអូឌីត​ និង​​បន្ត​ដំណើរ​ទៅ​​វិមាន​អេ​លី​ហ្សេ​​ (Élysée) មិន​​ទាន់​បាន​ប៉ុន្មាន​ផង​ លោក​​​ទទួល​ដំណឹង​ថា​សភា​បាន​បោះ​ឆ្នោត​ដក​តំណែង​នាយក​រដ្ឋ​មន្ត្រី​បាត់​ទៅ​ហើយ​​​។ លោក​ត្រូវ​ជ្រើស​រើស​បេក្ខ​ជន​នាយក​រដ្ឋមន្ត្រី​ថ្មី​ដើម្បី​ធានា​ថា​ប្រទេស​បារាំង​ត្រូវ​តែ​មាន​រដ្ឋា​ភិបាល​សម្រាប់​គ្រប់​គ្រង​។ លោក​បានីញ៉េ​ដែល​ត្រូវ​គេ​ដក​តំណែង​នោះ​បាន​ស្ដី​បន្ទោស​ក្រុម​អ្នក​តំណាង​រាស្ត្រ​​​ថា​មិន​គួរ​នៅ​សុខ​ៗ​បញ្ចប់​ជីវិត​រដ្ឋាភិបាល​របស់​គាត់​ទាំង​កណ្ដាល​ទី​បែ​បនេះ​ទេ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ