ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ត់ខ្លួនជិត១០ថ្ងៃ ប្រទះឃើញស.ពហើ.មស្អុ.យក្បែរចិញ្ចើមបេតុង ​ក្នុង​សង្កាត់បាក់ខែង

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សាកសពបុរសម្នាក់មានលក្ខណៈហើមស្អុយទៅហើយត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងព្រៃក្បែរចិញ្ចើមផ្លូវបេតុងបន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ១០ថ្ងៃមកហើយ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី ៣ធ្នូឆ្នាំ ២០២៤នៅចំណុចដីព្រៃក្បែរចិញ្ចើមផ្លូវបេតុងចូលទៅបុរីហាយលែនចម្ងាយប្រមាណជាង១គីឡូម៉ែត្រពីផ្លូវជាតិលេខ៦​អាចន្លោះស្ពានលេខ៩និងលេខ១០ ភូមិក្ដីចាស់ សង្កាត់បាក់ខែង…

រាជធានីភ្នំពេញ ៖ សាកសពបុរសម្នាក់មានលក្ខណៈហើមស្អុយទៅហើយត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងព្រៃក្បែរចិញ្ចើមផ្លូវបេតុងបន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ១០ថ្ងៃមកហើយ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី ៣ធ្នូឆ្នាំ ២០២៤នៅចំណុចដីព្រៃក្បែរចិញ្ចើមផ្លូវបេតុងចូលទៅបុរីហាយលែនចម្ងាយប្រមាណជាង១គីឡូម៉ែត្រពីផ្លូវជាតិលេខ៦​អាចន្លោះស្ពានលេខ៩និងលេខ១០ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពបុរសរងគ្រោះ១រូបខាងលើ ត្រូវបាន​ក្រុមគ្រួសារអោយដឹងថា ឈ្មោះឈិត ប៊ុនណា អាយុជាង៥៣ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី ស្នាក់នៅភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមព័ត៌មានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុមានប្រជាពលរដ្ឋម្នាក់ដែលធ្វើដំណើរឆ្លងកាត់ហើយឈប់បត់ជើងក៏បានប្រទះឃើញសាកសពរបស់ម្នាក់មានលក្ខណៈហើមស្អុយទៅហើយដេកស្លាប់នៅក្នុងព្រៃរនាមទំនាបបឹងរួចក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបង្កអោយមានការភ្ញាក់ផ្អើលតែម្តង ។ បន្ទាប់ពីភ្ញាក់ផ្អើលក៏ដឹងដល់ក្រុមគ្រួសារក្មួយៗចុះទៅកន្លែងកើតហេតុដោយ អះអាងថា សពជាសពបងរបស់ខ្លួនដែលបានបាត់តាំងខ្លួនរយះពេល១០ថ្ងៃមកហើយ។

តាមស្រ្តីឈ្មោះ សេង សុផុន ជាប្អូនស្រីថ្លៃរបស់សពបានអោយដឹងថា បងថ្លៃ(សព)ជាមនុស្សមានសតិមិនប្រក្រតី តាំងពីកំណើត ហើយតែងតែកាន់ឈើច្រត់ដើមឬស្សីដើរហាត់ប្រាណតែម្នាក់ជារៀងរាល់ថ្ងៃ។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បងថ្លៃបានចេញដើរហាត់ប្រាណបាត់ពីផ្ទះដូចសព្វដង រួចមិនឃើញត្រឡប់មកវិញ ហើយក្រុមគ្រួសារក៍បានស្វែងរក និងផ្សព្វផ្សាយតាមសារព័ត៌មាន។ លុះនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ទើបទទួលដំណឹងថា ប្រទះឃើញសាកសពក៍មកមើលទើបដឹង។បន្ទាប់ពីភ្ញាក់ផ្អើលនគរបាលជំនាញក៏បានចុះត្រួតពិនិត្យសព។

តាមការពិនិត្យកន្លែងកើតហេតុនិង សាកសពលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថាបុរសរូបនោះ ស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺបេះដូង។

សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ