ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរចំការមន ចុះរុះរើរបងស័ង្កសី បើកផ្លូវ​១ខ្សែជូនពលរដ្ឋ ដើម្បីកាត់​បន្ថយការកកស្ទះ

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌចំការមន ចុះរុះរើរបងស័ង្កសី ដើម្បីបើកផ្លូវអោយប្រជាពលរដ្ឋឆ្លងកាត់មានការងាយស្រួល នឹងបន្ថយការកកស្ទះចរាចរណ៍ ។ ជាក់ស្តែងនៅម៉ោង ០៩ព្រឹកថ្ងៃទី ០៤…

រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌចំការមន ចុះរុះរើរបងស័ង្កសី ដើម្បីបើកផ្លូវអោយប្រជាពលរដ្ឋឆ្លងកាត់មានការងាយស្រួល នឹងបន្ថយការកកស្ទះចរាចរណ៍ ។

ជាក់ស្តែងនៅម៉ោង ០៩ព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន រួមនឹង លោក ម៉ៅ ណូលី ប្រធានការិយាល័យសាធារណៈការខណ្ឌ នឹង លោក ទូច ឌិន អនុប្រធានសណ្តាប់ បានចុះមកធ្វើការរុះរើរបងស័ង្កសី ដែលសង់បិទផ្លូវភ្ជាប់រវាងផ្លូវលេខ ៤៥៤ នឹងផ្លូវលេខ ៤៣០ ក្នុងសង្កាត់ទួលទំពូងទី០២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះមានការសាទរ នឹងអរគុណអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដែលកន្លងទៅមានផលលំបាកលើការធ្វើដំណើរឆ្លងកាត់តំបន់នេះ ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ យល់សុខទុក្ខប្រជាពលរដ្ឋ លោក កៀង លក្ស័ អភិបាលខណ្ឌ បានបញ្ជារអោយ លោកចុះដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ មកធ្វើការត្រួតពិនិត្យចំណុចផ្លូវលំមួយខ្សែ ដើម្បីជួយកាត់បន្ថយសម្រួលចរាចរណ៍ទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ នឹងអ្នកឆ្លងកាត់ ទើបអាជ្ញាធរសម្រេច ដាក់គ្រឿងចក្រកាយសាច់ដីអោយថ្មីគ្នារួច ចាក់ថ្មគ្រួសអោយប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នសិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ