រាជធានីភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់យកចិត្តទុកដាក់តាមដានព័ត៌មាន និងគោរពការណែនាំរបស់រដ្ឋាភិបាលកូរ៉េ ព្រមទាំងរក្សាភាពស្ងៀមស្ងាត់ និងចៀសវាងការប្រមូលផ្ដុំនានា ។
យោងតាមបណ្តាញសង្គមរបស់ស្ថានទូតកម្ពុជា នៅកូរ៉េនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានលើកឡើងយ៉ាងដូច្នេះថា ៖ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េទាំងអស់ជ្រាបថា ដោយសារស្ថានភាពនយោបាយ ក្នុងសាធារណរដ្ឋកូរ៉េ មានការប្រែប្រួល ។
ស្ថានទូតបានបញ្ជាក់ថា៖«សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់យកចិត្តទុកដាក់តាមដានព័ត៌មាន និងគោរពការណែនាំរបស់រដ្ឋាភិបាលកូរ៉េ ព្រមទាំងរក្សាភាពស្ងៀមស្ងាត់ និងចៀសវាងការប្រមូលផ្ដុំនានា» ។
ជាមួយគ្នានោះដែរ ស្ថានទូតក៏បានលើកឡើងថា ក្នុងករណីបងប្អូនមានចម្ងល់ ឬត្រូវការជំនួយផ្សេងៗ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 010-5909-7776 និងលេខ 010-7902-4488 ៕
ចែករំលែកព័តមាននេះ