ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ដ្រីមហាផ្ទៃចេញសារណែនាំបញ្ឈប់ជាបន្ទាន់រាល់ការផលិតរូបភាព វីដេអូ និងមាតិកាផ្សព្វផ្សាយល្បែ.ងស៊ីសង

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ធានា​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​បញ្ឈប់​ជា​បន្ទាន់ នូវ​រាល់​ការ​ផលិត​រូបភាព វី​ដេ​អូ និង​មាតិកា…

0:00
0:00

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ធានា​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​បញ្ឈប់​ជា​បន្ទាន់ នូវ​រាល់​ការ​ផលិត​រូបភាព វី​ដេ​អូ និង​មាតិកា មាន​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ។

ការ​លើក​ឡើង​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រី​បន្ទាប់​ពី​នា​ពេល​ថ្មី​ៗ​នេះ ក្រសួងមហាផ្ទៃ​បាន​សង្កេត​ឃើញ​ថា បណ្តាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ផលិត​រូបភាព វី​ដេ​អូ និង​មាតិកា ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ ព្រមទាំង​ផ្សព្វផ្សាយ​ល្បែ​.​ង​ស៊ីសង​ទាំងនេះ ដើម្បី​អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ចូល​លេង​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​ដោយ​ផ្ទាល់ ឬ​តាម​ប្រព័ន្ធ​អន​ឡាញ (Online) ។

តាម​រយៈ​សារាចរ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា នៅ​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ និង​ចែករំលែក​បន្ត (Share) អំពី​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​ទាំងនេះ​ក៏​មានការ​ចូលរួម​ពី​បុគ្គល​មាន​ប្រជាប្រិយភាព និង​អ្នក​ផលិត​មាតិកា​សង្គម​មួយ​ចំនួន​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ ហើយ​បន្ត​ចែកចាយ​រូបភាព វី​ដេ​អូ និង​មាតិកា​ទាំងនោះ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។

តាម​រយៈ​សារាចរ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ស្ដី​ពី​ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​ចេញផ្សាយ នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា គូសបញ្ជាក់​ថា «​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការ​ផលិត​រូបភាព វី​ដេ​អូ និង​មាតិកា ដែល​មាន​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទោះ​ល្បែ​.​ង​ស៊ីសង​លេង​ដោយ​ផ្ទាល់​ក្តី ឬ​តាម​ប្រព័ន្ធ​អន​ឡាញ​ក្តី ។

ត្រូវ​បញ្ឈប់​ជា​បន្ទាន់ នូវ​រាល់​ការ​បង្កើត​គេហទំព័រ​គណនី ឬ​ទំព័រ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​មាន​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទោះ​ល្បែ​.​ង​ស៊ីសង​លេង​ដោយ​ផ្ទាល់​ក្តី ឬ​តាម​ប្រព័ន្ធ​អន​ឡាញ​ក្តី​» ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ដ​ថា ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការ​ផ្សព្វផ្សាយ ឬ​ចែករំលែក​បន្ត​អំពី​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ។ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​ចាត់វិធានការ​តឹងរ៉ឹង​តាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ក្នុង​ការ​តាមដាន និង​ហាមឃាត់​ការ​ផ្សព្វផ្សាយ និង​ការ​ចែករំលែក​បន្ត​នូវ​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ។

ជាមួយ​គ្នា​នោះ​ដែរ ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថែម​ថា រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​ជំរុញ​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ការ​លេង​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​លេង​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» របស់​រាជរដ្ឋាភិបាល ។

សូម​ជម្រាប​ថា ការ​ចេញ​សារា​ចរណ៍​របស់​ក្រសួងមហាផ្ទៃ​នេះ​គេ​សង្កេត​ឃើញ​ថា នៅ​លើ​បណ្តាញ​សង្គម​មានការ​ផ្សាយ​ពីរ​ការ​បង្កើត​គណនេយ្យ​លេង​មាន់​ជល់​តាម​អន​ឡាញ លេងឆ្នោត​ផ្សងសំណាង​ជាដើម ។ ការ​ផ្សាយ​ពី​ល្បែ​.​ង​អន​ឡាញ​នេះ​គេ​សង្កេត​ឃើញ​ថា ម្ចាស់​គណនេយ្យ​ដាក់​រូប​ល្បែ​.​ង រូប​មនុស្ស​ស្រី ដើម្បី​ធ្វើការ​ទាក់ទាញ​ឲ្យ​មាន​អ្នកលេង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ