ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ដាក់​ចេញ​គោលនយោបាយ​ជាតិ ​ស្វែងរក​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ​ប្រមាណ​ជិត​១​ម៉ឺន​នាក់

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ​រាជរាជ​រដ្ឋាភិបាល បាន​ដាក់​ចេញ​ នូវ​គោលនយោបាយ​ជាតិ បញ្ចប់​អេដស៍ និង​ចីរភាព កម្មវិធី​អេ​ដស៍ ​សម្រាប់​ឆ្នាំ២០២៣ ដល់​២០២៨…

រាជធានី​ភ្នំពេញ​ ៖ ​រាជរាជ​រដ្ឋាភិបាល បាន​ដាក់​ចេញ​ នូវ​គោលនយោបាយ​ជាតិ បញ្ចប់​អេដស៍ និង​ចីរភាព កម្មវិធី​អេ​ដស៍ ​សម្រាប់​ឆ្នាំ២០២៣ ដល់​២០២៨ ដោយ​ខំប្រឹង​ប្រែង​រុករក​អ្នកផ្ទុកមេរោគ​អេ​ដស៍​ ចំនួន​ប្រមាណ​ជិត​ ១​ម៉ឺន​នាក់ ​។

ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ អបអរសាទរ​ ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៤ ​នៅ​ខេត្តសៀមរាប លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានឱ្យ ដឹង​ថា​ ការ​ចូលរួម​សហការ​បន្ត​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងឆ្លើយ​តប​មេ​រោគ​អេ​ដស៍ និង​ជំងឺ​អេ​ដស៍ ​ឱ្យ​បានគ្រប់​ជ្រុងជ្រោយ និង​ជា​ពិសេស​ ធ្វើ​យ៉ាងណា ​ក្រុម​យុវ​ជន​បង្ការខ្លួន​ចៀស​ផុត​ពី​ការ​ឆ្លង​មេរោគ​អេ​ដស៍​ ។

នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៤ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា (AHF) បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ រដ្ឋបាល​ខេត្តសៀមរាប និង​មន្ទីរ​សុខាភិ​បាល ​នៃ​រដ្ឋបាល​ខេត្តសៀមរាប បាន​រៀបចំ​ព្រឹត្តិការណ៍​អបអរ​សាទរ​ទិវា​ពិភពលោក ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ បាន​អំពាវនាវ​ថា «​ការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ​មិន​ទាន់​បញ្ចប់​ទេ រហូត​ដល់ពេល​មេរោគ​អេ​ដស៍រ​លាយ​បាត់​» ជា​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្រោម​ប្រធានបទ «​សិទ្ធ ជា​មាគ៌ា​ឆ្ពោះទៅបញ្ចប់​អេ​ដស៍​»​។

យោង​តាម​សា​រលិខិត​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រីកម្ពុជា ​ក្នុង​ឱកាស​ទិវា​ពិភពលោក ​ប្រយុទ្ធ​ជំងឺអេដស៍ ១ ធ្នូ​២០២៤​ បាន​ឲ្យ​ដឹង​ថា ​នៅ​ឆ្នាំ​២០២៣​ កន្លងទៅ​នេះ ប្រទេស​កម្ពុជា​ ត្រូវ​បាន​ទទួលស្គាល់ថា ​មាន​អត្រាគ្របដណ្តប់​សេវា​ព្យាបាល ដោយ​ឱ​សថ​ប្រឆាំង​មេរោគ​អេ​ដស៍ រ​ហូត​ដល់​ចំនួន ៩៨% នៃ​អ្នក ​ដែល​បាន​ធ្វើ​រោគវិនិច្ឆ័យ ដែល​អត្រា​នេះ ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​។ ចំនួន ​នៃ​ការ​ឆ្លង​ថ្មី ​បាន​ធ្លាក់​ចុះ​ពី ១,៤០០​នាក់ ក្នុង​ឆ្នាំ​២០២២ មក​នៅ​ត្រឹម ១,២០០​នាក់ នៅ​ឆ្នាំ​២០២៣​ ។

សា​រលិខិត​បាន​លើក​ឡើង​ថា ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​ប្រជាជន​ក្រីក្រ កំពុង​ទទួល​បាន​នូវ ផលប្រយោជន៍ ​នៃ​កម្មវិធី​គាំពារ​ស​ង្គម​កាន់តែ​ទូលំ​ទូលាយ​។ គិត​ពី​ពេល​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​ ក្នុង​ត្រីមាស ទី​១ ឆ្នាំ​២០២២ រហូត​ដល់​ដំ​ណា ច់​ខែកញ្ញា ឆ្នាំ​២០២៤ មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ សកម្ម​កំពុង​ទទួល​បានការ​ព្យាបាល​ដោយ​ឱស​ថ​ប្រឆាំង​មេរោគ​អេ​ដស៍ ចំនួន ៤៦,២០២​នាក់ (​ស្មើនឹង ៦៧%) នៃ ៦៩,៤១៣​នាក់ បាន​ទទួល​បណ្ណ​សមធម៌​។ ​ប្រទេស​កម្ពុជា ជា​ប្រទេស​ឈានមុខ​មួយ ដែល​កំពុង​រៀបចំ​ក ម្ម​វិធី​អេ​ដស៍ ​ប្រកបដោយ​ភាព​ធន់ និង​ចីរភាព​។ លើស​ពី​នេះ ប្រទេស​កម្ពុជា កំពុង​ពង្រឹង​ប្រ​ព័ន្ធ​ជាតិ ​ឆ្លើយ​តប​នឹង​មេរោគ​អេ​ដស៍ និង​ជំងឺអេដស៍ សំដៅ​ជំរុញ​ចរន្ត​ជាតិ​មួយ ដ៏​មុត​ស្រួច ដោយ​បង្ក​លក្ខណៈ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការគណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​គ្រប់​លំដាប់ថ្នាក់ ជាមួយនឹង​កិច្ច សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ ដៃគូ​អភិវឌ្ឍ អង្គការ​អន្តរជាតិ រួម​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ី​វិល​ជាតិ និង​អន្តរជាតិ ​។

សា​រលិខិត​របស់​សម្តេច ​បាន​បញ្ជាក់​ថា ​៖ ជាមួយនឹង​សមិទ្ធផល​ខាងលើ យើង​ទាំងអស់​គ្នា ត្រូវ​ខិតខំ​បន្ថែម​ទៀត ក្នុង​ការ​ស្វែងរក​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ចំនួន​ប្រមាណ​ជិត ៧,០០០​នាក់ ដែល​មិន​ទាន់​បាន​មក​ទទួល​សេវា​ព្យាបាល និង​ខិតខំ​បញ្ចៀស​កុំឱ្យ​មានការ​បោះបង់ ការព្យាបាល​របស់​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ទាំងអស់ ដែល​កំពុង​ទទួល​សេវា​ព្យាបាល​ថែទាំ​ ។

សូម​រំលឹក​ថា ទិវា​ពិភពលោក​ប្រយុទ្ធ​នឹ​ជំងឺអេដស៍​នេះ ដើរតួ​ជា​វេទិកា​ដ៏​សំខាន់​មួយ ស​ម្រាប់​អ្នកតស៊ូ​មតិ​ចំពោះ​មេរោគ​អេ​ដស៍​/ជំងឺអេដស៍ ដើម្បី​ទទួលស្គាល់​វឌ្ឍនភាព​ ដែល​បានទទួលចង​ចាំ​រំលឹក​ដល់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទាក់ទង​នឹងជំងឺអេដស៍ និង​អ្នក​ដែល​បន្ត ការ​ប្រយុទ្ធ និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទូ​ទាំង​ពិភពលោក​ ប្តេជ្ញា​ផ្តល់​ធនធាន​ចាំបាច់ និងការ​គាំទ្រ​ផ្នែក​នយោបាយ ​ដើម្បី​បញ្ចប់​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍​។ ទិវា​ពិភពលោកប្រយុទ្ធ​នឹង​ជំងឺ​អេ​ដស៍​នេះ​ ត្រូវបាន​ក្រើនរំលឹក​ថា «​ការ​ប្រយុទ្ធ​នឹង​មេរោគ​អេ​ដស៍​/ជំងឺអេដស៍ មិន​ទាន់​បញ្ចប់​ទេ» ​។

ព្រឹត្តិការណ៍​ប្រារ​ព្ឋ​ទិវា​ពិភពលោក​ ប្រយុទ្ធ​នឹង​ជំងឺអេ​ដស៍ ឆ្នាំ​២០២៤ នៅ​សៀមរាប​ ក៏មាន​សកម្មភាព​ជា​ច្រើន ដូច​ជា ​៖ ការ​ប្រកួត​គូរគំនូរ ការ​ដើរ​ដង្ហែរ​ក្បួន និង​ការ​ជូនអំណោយ​អាហារ​សុខភាព​របស់កសិដ្ឋាន​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ រួម​ទាំង​ការ​ចែក ចាយ​ស្រោមអនាម័យ​ ដោយ​ឥត​គិតថ្លៃ និង​កម្មវិធី​ជួបជុំ នៅ​ទី​កំសាន្ត​ផាប់​ស្ទ្រី​ត ខេត្តសៀមរាប​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ