ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​១​ខែ តុលាការ រាជធានី​-​ខេត្ត បាន​ចាត់ការ​សំណុំរឿង​ក្មេង​ទំនើងចំនួន ៦៥​ករណី មាន​ជនសង្ស័យ៤១៧​នាក់

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង រាជធានី​-​ខេត្ត បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ករណី​ក្មេង​ទំនើង ចំនួន ៦៥​ករណី មាន​ជនសង្ស័យ ចំនួន ៤១៧​នាក់ តុលាការ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២៥៧​នាក់ ដែល​ពាក់ព័ន្ធ នឹង​បទ “​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​, ធ្វើ​ឱ្យ​ខូចខាត ដោយ​ចេតនា​, លួច​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​” ។

បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៍បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត ដែល​បាន​ចាត់វិធានការ ក្នុង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​របស់​សង្គម​ជាតិ ព្រមទាំង ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ។

បន្ថែម​ពី​នេះ ក្នុង​នាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៍បាន​អំពាវនាវ​ដល់​ឪពុក​ម្តាយ ព្រមទាំង​អាណាព្យាបាល​ទាំងអស់ ត្រូវ​ខិតខំ​តាមដាន អប់រំ និង​ទូន្មាន​ប្រៀនប្រដៅ​ដល់​កូន​ៗ ឱ្យ​ដើរ​តាម​គន្លង​ត្រឹមត្រូវ​វៀរចាក នូវ​អំពើ​អបាយមុខ ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ​សម្រាប់ សង្គម​ជាតិ និង​សូម​អំពាវនាវ​ដល់​យុវជន​ទាំងអស់ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ សូម​ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ ហើយ​សូម​ជៀសវាង​ពី​សកម្មភាព​ទាំងឡាយ​ណា ដែល​បង្ក​អន្តរាយ​ដល់​ខ្លួន​គ្រួសារ និង​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ