ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​គ្រឿងញៀ.ន កំពុង​តែ​បំផ្លាញ​ស្រទាប់​យុវជន​ខ្មែរ គ្រាន់តែ​រយៈពេល​១​ខែ តុលាការ​បាន​ចាត់ការ​សំណុំរឿង​ព​គ្រឿងញៀ.ន ៣៥៤​ករណី

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បញ្ហា​គ្រឿងញៀន ហាក់ដូចជា​មិន​ថមថយ​ចុះ​នៅឡើយ ហើយ​កំពុង​តែ​បំផ្លាញ​ស្រទាប់​យុវជន គ្រាន់តែ​រយៈពេល ១​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ បញ្ហា​គ្រឿងញៀន ហាក់ដូចជា​មិន​ថមថយ​ចុះ​នៅឡើយ ហើយ​កំពុង​តែ​បំផ្លាញ​ស្រទាប់​យុវជន គ្រាន់តែ​រយៈពេល ១​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន សរុប​ចំនួន ៣៥៤​ករណី ដែល​ក្នុង​នោះ​មាន​ជនសង្ស័យ​ចំនួន​៩៩១​នាក់ និង​ត្រូវ​បាន​ឃាត់ខ្លួន​ចំនួន ៧៤៩​នាក់​។

បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៍បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត ដែល​បាន​ចាត់វិធានការ ក្នុង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ប្រកបដោយ​ការ​យកចិត្តទុកដាក់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​របស់​សង្គម​ជាតិ ព្រមទាំង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ។

បន្ថែម​ពី​នេះ​ទៀត អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៍បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចាក​ឆ្ងាយ​ពី​គ្រឿងញៀន ក៏​ដូច​ជា​ចៀសវាង នូវ​រាល់​សកម្មភាព​ទាំងឡាយ​ណា ដែល​បង្ក​អន្តរាយ​ដល់​គ្រួសារ និង​សង្គម​ជាតិ និង​ចូលរួម​អនុវត្ត “៣​កុំ ១​រាយការណ៍​” ដែល​មាន​ន័យ​ថា “​កុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំ​លើកលែង​ក្នុង​បទល្មើស​នានា និង​ជួយ​រាយការណ៍​ពី​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ផ្សេង​ៗ​ទៀត​” ដែល​កើត​មាននៅ​មូលដ្ឋាន​របស់​ខ្លួន​ជូន​ដល់​សមត្ថកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ