ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំរំលង ! អាហារ​ទាំងនេះកាន់តែ​ញ៉ាំ ​បេះដូង​កាន់​តែ​​រឹង​​មាំល្អ

8 ម៉ោង មុន

ទោះបីជា​បេះដូង​ជា​ផ្នែក​តូច​មួយ​នៃ​រាង​កាយ​ក៏​ដោយ វា​ជា​សរីរាង្គ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត ។ ចង្វាក់បេះដូង​លោត​បន្តបន្ទាប់​ជា​មធ្យម​ពី​៦០​ទៅ​១០០​ដង​ក្នុង​មួយ​នាទី ហើយ​ប្រហែលជា​១០០០០០​ដង​ក្នុង​មួយ​ថ្ងៃ ។ ក្នុង​មួយ​នាទី​វា​បូម​ឈាម​ក្នុង​សារពាង្គកាយ​ប្រហែលជា​៥​លី​ត្រ​តាម​រយៈ​ប្រព័ន្ធ​អា​ទែ វ៉ែន និង​សរសៃឈាម តូច​ៗ…

ទោះបីជា​បេះដូង​ជា​ផ្នែក​តូច​មួយ​នៃ​រាង​កាយ​ក៏​ដោយ វា​ជា​សរីរាង្គ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត ។ ចង្វាក់បេះដូង​លោត​បន្តបន្ទាប់​ជា​មធ្យម​ពី​៦០​ទៅ​១០០​ដង​ក្នុង​មួយ​នាទី ហើយ​ប្រហែលជា​១០០០០០​ដង​ក្នុង​មួយ​ថ្ងៃ ។ ក្នុង​មួយ​នាទី​វា​បូម​ឈាម​ក្នុង​សារពាង្គកាយ​ប្រហែលជា​៥​លី​ត្រ​តាម​រយៈ​ប្រព័ន្ធ​អា​ទែ វ៉ែន និង​សរសៃឈាម តូច​ៗ ។

បច្ចុប្បន្ន​នេះ​ជំងឺ​សរសៃឈាម​បេះដូង​កំពុង​តែ​ក្លាយទៅជា​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប ដោយសារ​តែ​ទម្លាប់​នៃ​ការ​ទទួលទាន​មិនល្អ បញ្ហា​ស្ត្រេ​ស​ច្រើន ទម្លាប់​រស់នៅ​អសកម្ម និង​កង្វះ​ការ​ធ្វើ​លំ​ហាត់ប្រាណ​។

ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា រហូត​ដល់ ៧០​ភាគរយ​នៃ​ជំងឺ​បេះដូង​អាច​ជៀសវាង​បាន ប្រសិនបើ​មាន​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​ល្អ​។ ទម្លាប់​រស់នៅ​ល្អ​សំដៅ​ទៅ​លើ​ការ​ហាត់ប្រាណ​តែ​មួយ​មុខ​គត់​មិន​គ្រប់គ្រាន់​នោះ​ទេ អ្នក​ត្រូវ​តែ​កែប្រែ​ទម្លាប់​ទទួលទាន​របប​អាហារ​ដែល​មាន​ផា​សុខភាព​ផង​ដែរ​។ ខាងក្រោម​នេះ គឺជា​អាហារ​៧​ប្រភេទ ដែល​អាច​ជួយ​ឲ្យ​បេះដូង​កាន់តែ​មាន​ភាពរឹងមាំ​៖

ត្រី​សមុទ្រ
ជាតិ​ខ្លាញ់​ដែល​មាននៅ​ក្នុង​ត្រី​សា​ឌី​ន និង​ត្រី​សា​ម៉ុ​ន គឺជា​អាហារ​ដែល​មាន​អត្ថប្រយោជន៍​ខ្លាំង​បំផុត​សម្រាប់​សុខភាព​ទូទៅ និង​បេះដូង​។ ដោយសារ​តែ​វា​មាន​ផ្ទុក​បរិមាណ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-៣ ខ្ពស់ ដែល​ធ្វើ​ឲ្យ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង និង​ស្ទះ​សរសៃឈាម​។

សូកូឡា​ខ្មៅ
ការ​ទទួលទាន​សូកូឡា​ខ្មៅ​ជា​ប្រចាំ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា អាច​កាត់​បន្ថយ​ការ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល យ៉ាង​មាន​ប្រសិទ្ធភាព​។ ព្រោះ​សូកូឡា​ខ្មៅ មាន​ផ្ទុក​សារធាតុ flavonoids ដែល​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម កំណក​ឈាម និង​ការ​រលាក​។

ដំឡូងបារាំង
ដំឡូងបារាំង ពិតជា​អាហារ​ដ៏​ល្អ​សម្រាប់​បេះដូង ព្រោះ​វា​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប៉ូ​តា​ស្យូ​ម ដែល​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​។ មិនតែប៉ុណ្ណោះ​ដំឡូងបារាំង មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់ ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ប៉ុន្តែ​សូម​ជៀសវាង​ទទួលទាន​ឆៅ​។

ប៉េងប៉ោះ
ផ្លែ​ប៉េងប៉ោះ ក៏​មាន​ផ្ទុក​សារធាតុ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ដូច​ដំឡូងបារាំង​ដែរ​។ វា​ត្រូវ​បាន​គេ​ចាត់ទុកជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ត្រូវ​បាន​គេ​ហៅ​ថា lycopene ដែល​អាច​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ រក្សា​សរសៃឈាម​ឲ្យ​បើក​ធំ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​។ ក្រៅពី​នេះ វា​មាន​ផ្ទុក​កាឡូរី​ទាប និង​ជាតិ​ស្ករ​ទាប ដែល​ជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ខ្សោយបេះដូង​។

ផ្លែ​ទទឹម
ផ្លែ​ទទឹម មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន រួម​ទាំង​សារធាតុ polyphenols ដែល​អាច​ជួយ​បង្កើន​សុខភាព​បេះដូង និង​សារធាតុ anthocyanins ដែល​អាច​ជួយ​ការពារ​ការ​ឡើង​រឹង​នៃ​សរសៃឈាម​អាកទែ​។ ដូច្នេះ ប្រសិនបើ​អ្នក​ទទួលទាន​រាល់ថ្ងៃ ពិតជា​ប្រសើរ​បំផុត​សម្រាប់​បេះដូង​។

ផ្លែ​ប៉ោម
ក្រៅពី​ជា​ផ្លែ​ឈើ​ដ៏​ពេញ​និយម​បំផុត ផ្លែ​ប៉ោម មាន​លក្ខណ​:​សម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក ដែល​អាច​ជួយ​ទប់​ស្តាប់​ការ​កកឈាម​យ៉ាង​ពូកែ​។ អ្នក​អាច​បិ​ភោគ​ផ្លែ​ប៉ោម ជា​អាហារ​ពេល​ព្រឹក​ជា​ប្រចាំ ឬ​ជា​អាហារ​សម្រន់​ក៏​បាន​ដែរ​។

ស្លឹក​បន្លែ​បៃតង
គ្រប់​ស្លឹប​ន្ថែ​បៃតង​ទាំងអស់​សុទ្ធតែ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព ហើយ​ក៏​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផង​ដែរ​។ ជា​ពិសេស​ស្លឹក​បន្ថែ​បៃតង​មាន​ផ្ទុក​ជាតិ​ខ្លាញ់ និង​កាឡី​រី​ទាប ហើយ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​ជំរុញ​ដល់​ដំណើរការ​នៃ​បេះដូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ