ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរស២នាក់នៅកន្លែង២ផ្សេងគ្នា សង្ស័យជាអំពើឃាតកម្ម ដោយសាកសពទី១-ត្រូវគេចងជើងចងដៃ ចងមុខ សម្លាប់ហើយ យកទៅទម្លាក់ផ្លុងចោលក្នុងទឹកប្រឡាយ និងករណីទី២-ត្រូវឃាតករកាត់ក កាត់ដៃ កាត់ជើង ច្រកក្នុងវ៉ាលី យកមកដុតចោល នៅជិតកាស៊ីណូ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។
ករណីទី១-ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់សង្ស័យជាជនបរទេស ត្រូវបានឃាតករ ចងជើង ចងដៃ ចងមុខយកមកទម្លាក់ចោលក្នុងទឹកប្រឡាយស្ថិតក្នុងភូមិតាចាន់ សង្កាត់ប្រាសាទ ក្រុងបាវិត នាវេលាម៉ោង៨ព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០២៤ ។
ករណីទី២-ប្រជាពលរដ្ឋប្រទះឃើញសាកសពមួយ ត្រូវបានឃាតករ កាត់ដៃ កាត់ជើងដាក់ក្នុងវ៉ាលី យកមកដុតចាលឆេះរោលខ្មៅ នៅមាត់ប្រឡាយ ជិតកាស៊ីណូមួយកន្លែង បង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ករណីប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សគេដុតចោលនេះកើតឡើងនៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០២៤ ស្ថិតនៅផ្លូវទៅវត្តព្រៃលោកយាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចពាក់ពន្ធ័ករណីប្រះឃើញសាកសព គេយកមកទម្លាក់ផ្លុងចោលក្នុងទឹកប្រឡាយ មិនបានប៉ុន្មាននាទីផងក៏មានប្រជាពលរដ្ឋផ្សេងទៀតរាយការណ៍ជូនសមត្ថកិច្ចប្រទះឃើញសាកសព គេកាត់ជាកង់ជាកង់យកមកដុតចោលទៀត។
ក្រោយពីទទួលដំណឹងប្រជាពលរដ្ឋរាយការណ៍ ភ្លាមសមត្ថកិច្ចអធិការដ្ឋាននគបាលក្រុងបាវិតបានដឹកនាំកម្លាំងសហការជាមួយនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្រសាទ និងសង្កាត់បាវិតចុះដល់កន្លែងកើតហេតុរួចពទ្ធ័ខ្សែនិងរាយការណ៍ជូនលោកស្នងការនៃស្នងការនគបាលខេត្តស្វាយរៀង ចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យ ជាលទ្ធផលសមត្ថកិច្ចមិនទាន់អនុញ្ញាតិផ្តល់ព័ត៌មានឲ្យអ្នកសារព័ត៌មានទេ។
ទាក់ទិនករណីនេះ មិនអាចរកការបំភ្លឺពីសមត្ថកិច្ចបានទេ ដោយសមត្ថកិច្ចនិយាយថា សមត្ថកិច្ចកំពុងធ្វើការ ។ ហើយអ្វីធ្វើឲ្យមហាជនព្រួយបារម្ភនោះ គឺជនសង្ស័យជាឃាតករយកសាកសពជនរងគ្រោះមកដុតចោល ជិតផ្ទះជិតរបងអាគារកាស៊ីណូ ពិតជាហ៊ានមែន មហាជនសង្ឃឹមថា សមត្ថកិច្ចធ្វើការអង្កេតស្រាវជ្រាវ វែកមុខក្រុមឧក្រិដ្ឋជន យកមកផ្តន្ទាទោសតាមច្បាប់។
ករណីនេះដែរ សមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះនិយាយថា សពជនរងគ្រោះទាំងពីករណីនេះ សមត្ថកិច្ចធ្វើការសន្និដ្ឋានបឋម គឺសពជនបរទេសសង្ស័យជាជនជាតិចិនពិតជាសាហាវមែន៕
ចែករំលែកព័តមាននេះ