ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីអំពាវនាវគ្រប់ក្រសួង ស្ថាប័ន ត្រូវកសាងសមត្ថភាពមន្ដ្រី រួមទាំងមន្ដ្រីមានពិ ការភាព

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកម្ពុជា និងជាប្រធាន កិត្តិ យសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអំពាវនាវគ្រប់ក្រសួងស្ថាប័នទាំងអស់…

រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកម្ពុជា និងជាប្រធាន កិត្តិ យសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអំពាវនាវគ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវខិតខំកសាងសមត្ថភាពមន្ត្រីរាជការ រួមទាំងមន្ត្រីមានពិការភាពឱ្យចេះប្រើប្រាស់ឌីជីថលក្នុងសម័យកាលថ្មីនេះដើម្បីជាប្រយោជន៍ដល់ការងាររបស់អង្គភាព។

យោងសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ និងពិធីប្រកាស ដាក់ឱ្យអនុវត្តផែន ការយុទ្ធ សាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ សម្ដេចធិបតី បានធ្វើការ អំពាវ នាវ ដូចតទៅ៖
១-គ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវខិតខំកសាងសមត្ថភាពមន្ត្រីរាជការរួមទាំងមន្ត្រី មាន ពិការភាពឱ្យចេះប្រើប្រាស់ឌីជីថលនៅក្នុងសម័យកាលថ្មីនេះ ដើម្បីជាប្រយោជន៍ដល់ ការងាររ បស់អង្គភាពនិងសកម្មភាព រស់នៅប្រចាំថ្ងៃ។

២- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថ កិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូនានា វិស័ យឯកជន និងតួអង្គ ពាក់ព័ន្ធទាំងអស់ ត្រូវខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលនូវ «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨» ដោយដាក់បញ្ចូលគោលដៅ ដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រនេះ ទៅក្នុងផែនការ សកម្មភាពឬកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន និងកំណត់នូវសូចនាករសមិទ្ធផលសម្រាប់អនុវត្តរយៈពេលខ្លី មធ្យម និង វែង ហើយ ត្រូវធ្វើរ បាយការណ៍ជាប្រចាំជូនក្រុមប្រឹក្សាសកម្មភាពជនពិការបូកសរុបជារបាយការណ៍ជាតិ។

៣- ក្រសួង ស្ថាប័នដែលបានបង្កើតក្រុមការងារសកម្មភាពជនពិការរួចហើយ ត្រូវបង្កើន និងពង្រឹងប្រសិទ្ធភាព ការងារដោយរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ និងត្រូវកែសម្រួល សមា សភាពជាប្រចាំតាមស្ថានភាពប្រែប្រួល ជាក់ស្តែងនៃក្រសួង ស្ថាប័ននីមួយៗ។ ដោយឡែក ក្រសួង ស្ថាប័ន ដែលមិនទាន់បានបង្កើតក្រុមការងារ សកម្មភាពជនពិការ ត្រូវបង្កើតនិងរៀបចំ សមាសភាពឱ្យសមស្របទៅតាមបរិបទការងាររបស់ក្រសួង ស្ថាប័ន នីមួយៗ។

៤- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវចូលរួមចំណែកយ៉ាងសកម្មជំរុញការផ្ត ល់សេវានានា ដល់ជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព ដោយប្រើយន្តការអន្តរវិស័យ ដែលមានស្រាប់ គឺក្រុមប្រឹក្សា សកម្មភាពជនពិការនៅតាមរាជធានី ខេត្តនីមួយៗ និងធ្វើរ បាយការណ៍ជាប្រចាំជូនក្រុមប្រឹក្សាសកម្មភាពជន ពិការនៅថ្នាក់ជាតិ ដើម្បីបូកសរុបជារ បាយការណ៍ជាតិស្តីពីពិការភាពនៅកម្ពុជា។

៥- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ផ្នែក អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ដែល មានការទទួល ខុសត្រូវលើសំណង់អគារ និងទីធ្លាសាធារណៈនានា ត្រូវចាប់ផ្តើមកែសម្រួលឬ រៀបចំផាសុកវត្ថុសម្រាប់ជនមាន ពិការភាពនៅតាមសំណង់អគារនិងទីធ្លាសាធារណៈទាំងនោះ ដើម្បីឱ្យជនមានពិការភាពគ្រប់ប្រភេទអាចចេញចូល ចុះឡើង និងប្រើប្រាស់បាន ស្របតាមច្បា ប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ដោយឈរលើបទដ្ឋានបច្ចេកទេសហេដ្ឋារចនា សម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។

៦- ក្រសួងសុខាភិបាល និងក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវបន្តសហការ គ្នាឱ្យ បានល្អជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្តល់ បណ្ណបើកបរដល់ ជនមានពិការភាពដោយគ្មាន ឧបសគ្គឬការរើសអើងអ្វីឡើយ ឱ្យស្របតាមប្រកាសអន្តរក្រសួង ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ ជនមានពិការភាព។

៧- ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវស ហការគ្នាឱ្យបាន ល្អបំផុតក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មតាមគំរូវេជ្ជសាស្ត្រ និងស្តារ លទ្ធភាពពលកម្មតាមគំរូសង្គម ប្រកបដោយគុណភាពនិងដោយមិនគិតថ្លៃ ជូនជនមានពិការ ភាពដែលក្រីក្រដូចបានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

៨- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់បណ្ណពិការភាពជូនជនមានពិការភាពគ្រប់រូប ដើម្បីពួកគាត់អាចប្រើប្រាស់ បណ្ណស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារ សង្គម និងការទទួលបានផលប្រយោជន៍នានាពីសង្គម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ