ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទុរគត​រស់​​ក្នុង​ខ្ទម​ដ៏រ​ខាកស្រែក​សុំ​ជំនួយ​ខណៈ​សប្បុរសជន​​កំពុង​កសាង​ផ្ទះ​ជូន

13 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គួរឱ្យសង្វេគពេលឃើញ​នឹង​ភ្នែក ខណៈ​ដែល​​ខ្ទម​ដ៍៏រខេករខាក​មាន​ជំហរ​ត្រេ​តទៅ​ម្ខាង​ស្ទើរ​ដួល​ដល់​ដី​  មាន​ជញ្ជាំង​ធ្លុះធ្លាយ​មើល​ពី​ម្ខាង​ឃើញ​ដល់​ម្ខាង ដំបូល​ប្រក់​តង់​កៅស៊ូ សថ្លា ជំនួស​ស្លឹក​រហែក​មើលឃើញ​មេឃ​ មាន​មនុស្ស​រស់នៅ​នោះ​ គឺ​ស្ត្រី​ដ៏​កំសត់​ទុរគត់​ម្នាក់​ដែល​កំពុង​រៀបចំ​បង្កាត់ភ្លើង​ក្នុង​ចង្ក្រាន…

ខេត្តកំពង់ឆ្នាំង ៖ គួរឱ្យសង្វេគពេលឃើញ​នឹង​ភ្នែក ខណៈ​ដែល​​ខ្ទម​ដ៍៏រខេករខាក​មាន​ជំហរ​ត្រេ​តទៅ​ម្ខាង​ស្ទើរ​ដួល​ដល់​ដី​  មាន​ជញ្ជាំង​ធ្លុះធ្លាយ​មើល​ពី​ម្ខាង​ឃើញ​ដល់​ម្ខាង ដំបូល​ប្រក់​តង់​កៅស៊ូ
សថ្លា ជំនួស​ស្លឹក​រហែក​មើលឃើញ​មេឃ​ មាន​មនុស្ស​រស់នៅ​នោះ​ គឺ​ស្ត្រី​ដ៏​កំសត់​ទុរគត់​ម្នាក់​ដែល​កំពុង​រៀបចំ​បង្កាត់ភ្លើង​ក្នុង​ចង្ក្រាន ។

​ក្នុង​ខ្ទម​ដែល​ស្ទើ​រតែ​គ្មាន​ម្លប់​ជ្រក ដោយ​ពន្លឺ​ថ្ងៃ​ចាំង​ពេញ​ក្នុង​បរិវេណ​ទីកន្លែង​ដំណេក ស្ត្រី​ទុរគត​ឈ្មោះ​ម៉ៅ គឺ​ន អាយុ​៦៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ថ្មី ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ បាន​ព្យាយាម​រៀបរាប់​ពី​ខ្សែជីវិត​ដ៏​កំសត់​របស់​គាត់​ថា​ កាល​ដើម​ឡើង​គាត់​ជា​ក្មេង​កំព្រា​រស់នៅ​លើ​ដី​គេ ​ជាមួយ​ម្តាយមីង តែ​ក្រោយមក​ ម្តាយមីង​បាន​ស្លាប់​ចោលរូប​គាត់​​ក៏​​ចាប់ផ្តើម​រស់នៅ​តែ​ម្នាក់ឯង​ដល់​បច្ចុប្បន្ន ។

 ស្ត្រី​ទុរគត ម៉ៅ គឺ​ន បាន​បន្តថា ការ​រស់នៅ​របស់​គាត់​បាន​ដោយសារ​អ្នក​ជិតខាង ហុច​បាយ ហុច​សម្លរ ​ពេល​ខ្លះក៏​បាន​របប​អង្ករ មី ត្រី ខ ពី​លោក​មេ​ភូមិ ដើម្បី​បាន​រស់​កំដរ​ជីវិត​ចុង​ក្រោយ​របស់​គាត់ ។​ចំណែក​ខ្ទម​ដ៏​រខេករខាក​នេះ រស់នៅ​បាន​តែ​ពេល​គ្មាន​ភ្លៀង​ទេ បើ​មាន​ភ្លៀង​ម្តង​ៗ គាត់រ​ត់ទៅ​ជ្រក​នឹង​ផ្ទះ​អ្នក​ជិតខាង​ហើយ ។​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ គាត់​មានជំងឺ​បាន​ទៅ​សម្រាក​ព្យា​​​បាល​មិន​បាន​នៅផ្ទះ​ទេ ធ្វើ​ឱ្យ​ផ្ទះ​កាន់តែ​ទ្រុឌទ្រោម​ថែម​ទៀត​ពេល​គាត់​ត្រឡប់​មក​វិញ ហើយ​ពេល​នោះ ​តែ​មាន​គេ​មក​ថត​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ទើប​ធ្វើ​ឱ្យ​មាន​សប្បុរសជន​នានា បាន​មក​ជួយ​ឧ​បត្ថ​ម និង​ក្រុម​ខ្លះ​ទៀត​ បាន​មក​ជួយ​សាងសង់​ផ្ទះ​ជូន​គាត់​។ រូប​គាត់​មាន​សេចក្តី​ត្រេកអរ​ខ្លាំង​ណាស់ នឹង​រក​អ្វី​មក​ប្រៀប​ស្មើ​មិន​បាន​ទេ ហើយក៏​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​សប្បុរ​ជន​ទាំងអស់ ទាំង​បងប្អូន​ជួយ ធ្វើ​ផ្ទះ ទាំង​បងប្អូន​ជួយ​ជា​អំណោយ និង​សូម​បងប្អូន​ទាំងអស់​ជួប​ប្រទះ​តែ​សេចក្តីសុខ និង​ពុ​ទ្ឋ​ពរ​៤​ប្រការ គឺ អាយុៈ វណ្ណៈ សុខៈ និង​ពលៈ​កុំបី​ឃ្លាងឃ្លាត​ឡើយ​។

បើ​តាម​ការ​បញ្ជាក់​ពី​គ្រួ​បង្រៀន លោក ទេព សុខុម ដែល​ជា​សមាជិក​ក្រុម​កង់​កំពង់ឆ្នាំង បាន​បញ្ជាក់​ថា​ ដោយ​បានដឹង​ពី​ភាព​លំបាក​របស់​ស្ត្រី ម៉ៅ គឺ​ន លោក សៀង ប៊ុ​ន​ណាត ជា​ប្រធាន​ក្រុម​កង់​កំពង់ឆ្នាំង​បាន​កៀងគរ ថវិកា​ពី​សមាជិក​ក្រុម​កង់​កំពង់ឆ្នាំង និង​ក្រុម​កង់ លី​លី បាន​ថវិកា​សរុប​២​លាន​៦​ម៉ឺន​៥​ពាន់​រៀល​  មក​សាង​សង់ផ្ទះ​ជួន​ស្ត្រី​ខាងលើ ដែល​មាន​ទំហំ​៤​គុណ​៤,៣​ម៉ែត្រ ធ្វើ​ពី​ដែក ប្រក់​និង​បាំងជញ្ជាំង​ស័ង្ក​សី​ ។

លោក​ឡុ​ង ហៀ​ង​ហេង ហៅ​ហេង​កាត់​កញ្ចក់ជួយ​ផ្ទាំង​ទប់​កំ​ដៅ​ក្រាល​ក្រោម​ដំបូល​២៥​ម៉ែត្រការ៉េ ។​ ជាមួយ​គ្នា​នោះ លោក សេង វិចិត្រ អភិបាលស្រុក​រលាប្អៀរ បាន​ជួយ​ចេញថ្លៃ​ក្រាល​ការ៉ូ មួយ​ពេញ និង​ជួយ​ធ្វើ​បង្គន់​បន្ថែម​មួយ​ជូន​គាត់​ថែម​ទៀត ។

លោកគ្រូ ទេព សុខុម បាន​បន្ថែម​ថា​៖ អ្វី​ដែល​នៅ​ខ្វះខាត​សម្រាប់​ស្ត្រី​ទុរគត់​ខាងលើ​នេះ មាន​អណ្តូងទឹក​ស្នប់​១ គ្រែ​តូច​មួយ​សម្រាប់​គាត់ និងអាហារ​ហូប​ចុក សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​គាត់​។​ ហេតុនេះ​ហើយ​ លោក​ក៏សូម​ចូលរួម​ជាមួយ​អាជ្ញាធរ ក៏​ដូច​ជា​ស្ត្រី​ខាងលើ សូម​បងប្អូន​សប្បុរស ទាំង​អស់​មេត្តា​ជួយ​ឧ​ប​ត្ថ​ម​នូវ​ក្តី​ទុក្ខ​លំបាក​របស់​ស្ត្រី​ខាងលើ​ផង​ចុះ​។  សូម​បញ្ជាក់​ថា​៖ ម្ចាស់​ដី​ដែល​ឱ្យ​ស្ត្រី​ខាងលើ​រស់នៅ​រហូត​អស់​ជីវិត​មាន​ប្តី​ឈ្មោះ​សា​រ៉ាត់ អាយុ​៤៥​ឆ្នាំ​និង​ប្រ​ព​ន្ឋ​ឈ្មោះ
សុ​គ​ន្ឋា អាយុ​៤៤​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ