ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​កូនញ៉ាំផ្លែឈើ គួរតែប្រយ័ត្នពីចំណុច១នេះឱ្យ​ខ្ពស់

23 ម៉ោង មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការប្រុងប្រយ័ត្នពេលដែលឲ្យកូនញ៉ាំផ្លែឈើម្តងៗ។ តើមានអ្វីខ្លះទៅ? នៅពេលដែលកូនទើបតែញ៉ាំបានរួច អ្នកមិនគួរឲ្យកូនបរិភោគផ្លែឈើភ្លាមនោះទេ ព្រោះអាចធ្វើឲ្យបាយ និងផ្លែឈើទាំងនោះពិបាករំលាយ ដោយអាចផ្ទុកក្នុងក្រពះច្រើន ធ្វើឲ្យកូនអាចហើមពោះបាន ហើយអាចក្លាយជាទល់លាមកបានយ៉ាងងាយ។…

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការប្រុងប្រយ័ត្នពេលដែលឲ្យកូនញ៉ាំផ្លែឈើម្តងៗ។ តើមានអ្វីខ្លះទៅ?

នៅពេលដែលកូនទើបតែញ៉ាំបានរួច អ្នកមិនគួរឲ្យកូនបរិភោគផ្លែឈើភ្លាមនោះទេ ព្រោះអាចធ្វើឲ្យបាយ និងផ្លែឈើទាំងនោះពិបាករំលាយ ដោយអាចផ្ទុកក្នុងក្រពះច្រើន ធ្វើឲ្យកូនអាចហើមពោះបាន ហើយអាចក្លាយជាទល់លាមកបានយ៉ាងងាយ។ ដូចនេះ អ្នកមិនគួរឲ្យកូនញ៉ាំផ្លែឈើភ្លាមក្រោយពេលដែលបរិភោគបាយឆ្អែតឡើយ។ អ្នកគួរតែឲ្យកូនញ៉ាំក្នុងចន្លោះបាយទាំងពីរពេល។

នៅពេលដែលកូនបាន៦ទៅ៩ខែ អ្នកគួរតែយកផ្លែឈើទៅកិនជាទឹក ហើយឲ្យកូនញ៉ាំទឹកនោះ។ ពេលដែលកូនបាន៩ខែឡើង អ្នកអាចឲ្យកូនញ៉ាំកាកផ្លែឈើបានខ្លះ ហើយពេលដែលកូនអាយុ១ខួបឡើង អ្នកអាចឲ្យកូនសាកល្បងញ៉ាំផ្លែឈើស្រស់ទាំងមូលបាន ប៉ុន្តែគួរតែចិតជាល្អិតៗ ដើម្បីចៀសពីគ្រោះថ្នាក់ដោយចៃដន្យ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ