ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ខែតុលាការចាត់ការលើសំណុំរឿងករណីក្មេងទំនើ.ង៦៥ករណី មានជនសង្ស័យចំនួន៤១៧នាក់បានធ្វើការឃាត់ខ្លួន

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ខែវិច្ឆិកា តុលាការ​បាន​ចាត់ការ​លើ​សំណុំរឿង​ករណី​ក្មេង​ទំនើ​.​ង​ចំនួន​៦៥​ករណី មាន​ជនសង្ស័យ​ចំនួន​៤១៧​នាក់ ត្រូវ​បាន​តុលាការ​បាន​ធ្វើការ​ឃាត់ខ្លួន ។ បើ​តាម​ការ​ឲ្យ​ដឹង​ពីរ​នាក់​នាំពាក្យ​ក្រសួងយុត្តិធម៌ តាម​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​មួយ…

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ខែវិច្ឆិកា តុលាការ​បាន​ចាត់ការ​លើ​សំណុំរឿង​ករណី​ក្មេង​ទំនើ​.​ង​ចំនួន​៦៥​ករណី មាន​ជនសង្ស័យ​ចំនួន​៤១៧​នាក់ ត្រូវ​បាន​តុលាការ​បាន​ធ្វើការ​ឃាត់ខ្លួន ។

បើ​តាម​ការ​ឲ្យ​ដឹង​ពីរ​នាក់​នាំពាក្យ​ក្រសួងយុត្តិធម៌ តាម​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​មួយ ធ្នូ ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង រាជធានី​ខេត្ត​បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ករណី​ក្មេង​ទំនើ​.​ង​ចំនួន​៦៥​ករណី មាន​ជនសង្ស័យ ចំនួន​៤១៧​នាក់ តុលាការ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២៥៧​នាក់ ដែល​ពាក់ព័ន្ធ​នឹង​បទ «​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​,​ធ្វើ​ឱ្យ​ខូចខាត ដោយ​ចេតនា​, លួច​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​កាន់កា​.​ប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​» ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត ដែល​បាន​ចាត់វិធានការ​ក្នុង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើ​.​ង ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​របស់​សង្គម​ជាតិ​ព្រមទាំង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ។

បន្ថែម​ពី​នេះ ក្នុង​នាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ យើងខ្ញុំ​សូម​អំពាវនាវ​ដល់​ឪពុក​ម្តាយ ព្រមទាំង​អាណាព្យាបាល​ទាំងអស់​ត្រូវ​ខិតខំ​តាមដាន អប់រំ និង​ទូន្មាន​ប្រៀនប្រដៅ​ដល់​កូន​ៗ​ឱ្យ​ដើរ​តាម​គន្លង​ត្រឹមត្រូវ​វៀរចាក​នូវ​អំពើ​អបាយមុខ ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គម​ជាតិ និង​សូម​អំពាវនាវ​ដល់​យុវជន​ទាំងអស់​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ សូម​ប្រកាន់ខ្ជាប់​នូវ​វិន័យ​សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ ហើយ​សូម​ជៀសវាង​ពី​សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ក​អន្តរាយ​ដល់​ខ្លួន​គ្រួសារ និង​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ