ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់ជាម្ចាស់ផលិតកម្មចម្រៀងដ៏ធំមួយ តែពេលនេះលោក ងាកមកដឹកពុទ្រ្ទាលក់ និងរស់នៅយ៉ាងកណ្តោចកណ្តែង

19 ម៉ោង មុន
  • ភ្នំពេញ

គ្មាន​អ្វី​ដែល​ស្ថិតស្ថេរ ទៀងទាត់​ក្នុង​ជីវិត​នោះ​ឡើយ ម្ចាស់​ផលិតកម្ម Kh Promotion ក្រោយ​ពេល​ផលិតកម្ម​លោក​បាន​បិទ​ទារ លោក​បាន​រស់នៅ​យ៉ាង​សាមញ្ញ​បំផុត ក្នុង​ជីវិត​ជា​ប្រជា​កសិករ ដាំ​ដំណាំ និង​ដឹង​ពុ​ន្ទ្រា…

គ្មាន​អ្វី​ដែល​ស្ថិតស្ថេរ ទៀងទាត់​ក្នុង​ជីវិត​នោះ​ឡើយ ម្ចាស់​ផលិតកម្ម Kh Promotion ក្រោយ​ពេល​ផលិតកម្ម​លោក​បាន​បិទ​ទារ លោក​បាន​រស់នៅ​យ៉ាង​សាមញ្ញ​បំផុត ក្នុង​ជីវិត​ជា​ប្រជា​កសិករ ដាំ​ដំណាំ និង​ដឹង​ពុ​ន្ទ្រា លក់ នៅ​រាជធានី​ភ្នំពេញ ។

ជា​ការ​ពិត លោក គី​ម ហេង អតីត​ម្ចាស់​ផលិតកម្ម តែងតែ​ពពាយនាយ​លក់​ពុ​ន្ទ្រា ក្នុង​បណ្តាញ​សង្គម​ហ្វេ​ក​បុក និង​Tik Tok ដើម្បី​បាន​ប្រាក់​កំរៃ​ចិញ្ចឹមជីវិត ខណៈ​ពេល​ជីវិត​លោក​ហាក់​មិនសូវ​ជា​ប្រសើរ និង​ពើបប្រទះ​នៅ​រឿងរ៉ាវ​មួយ​នេះ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក គី​ម​ហេង ដែល​ជា​អតីត​ម្ចាស់​ផលិតកម្ម Kh Promotion ថា នា​ពេល​បច្ចុប្បន្ន​លោក​តែង​យក​ពុទ្ទ្រា​ពី​ខេត្តបាត់ដំបង មក​លក់​នៅ​ភ្នំពេញ ។ លោក​ថា ពុទ្ទ្រា​ដែល​លោក​បាន​ដាំ​នេះ​ជា​ដី​របស់​លោក​ផ្ទាល់ នៅ​ឯ​ស្រុក​កំណើត​ខេត្តបាត់ដំបង ដែល​មាន​ទំហំ​សម​ល្មម ដើម្បី​ដាំ​ពុទ្ទ្រា​លក់​ដោយ​បេះ​ម្តង​លោក​ថា មិន​អាច​គណនា​បាន​ពេល​ខ្លះ​បាន​២០​គីឡូ ពេល​ខ្លះ​ទៀត​បាន​៥០​ទៅ​១០០​គីឡូ​ជាដើម ។

លោក​បន្ត​ថា កាល​ដាំ​ពុទ្ទ្រា​នេះ​មិន​ទាន់​ថា ចំណេញ​នោះ​ទេ ព្រោះ​លោក​ចំណាយ​ដើមទុន​អស់​៧​ទៅ​៨​លាន​បាត់​ទៅ​ហើយ ខណៈ​ពុទ្ទ្រា​ប្រមូល​ហេតុ​បាន​តិច​មិនសូវ​មាន​អ្នកទិញ​រហូត​លោក​ធ្វើ​ដំណើរ​ដឹក​យក​មក​លក់​នៅ​ភ្នំពេញ ស្នាក់​នៅផ្ទះ​ប្អូនជីដូនមួយ ដើម្បី​លក់​ពុទ្ទ្រា​ក្នុង​១​គីឡូ​៨០០០​រៀល ដោយ​ដឹក​អោយ​គេ​ទៀត​នោះ ។

ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ផង​នោះ លោក គី​ម ហេង បញ្ជាក់​ថា បច្ចុប្បន្ន​លោក​មិន​មាន​លុយកាក់​ទេ ខណៈ​ការ​ចំណាយ​អស់​ច្រើន ពោល​គេ​មក​ទារ​លុយ​ពេល​ណា​ក៏​មិនដឹង ។ លោក​ថា ក្រោយ​និស្ស័យ​ជា​ម្ចាស់​ផលិតកម្ម​បាន​បញ្ចប់ លោក​ងាក​មក​ស្រុក​កំណើត​ដាំ​ដំណាំ​ពុទ្ទ្រា ល្ងរ ពោត សណ្តែក តែ​ជា​សំណាង​មិនល្អ គឺ​ខាត​គ្រប់​បែប​យ៉ាង ។

ដូច្នេះ​បងប្អូន​ដែល​មាន​បំណង​ចង់​ទិញ​ពុទ្ទ្រា​លោក គី​ម ហេង អាច​ទិញ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​លោក​បាន គឺ​០១០ ៥៥៥៥ ៦៣ ។ បើ​ងាក​មក​ជីវិត​ការ​ជ្រក​ក្រោម​ស្លាក​យីហោ​ផលិតកម្ម Kh Promotion​នេះ លោក​ថា បា​នប​ង្តើ​ត​ឡើង​ខ្ទង់​ឆ្នាំ​១៩៩៧ ហើយ​បិទទ្វា​ឆ្នាំ​២០១៨ បាន​ផលិត​ចម្រៀង​ល្បី​ជា​ច្រើន​បទ ។

លើស​ពី​នេះ លោក​ក៏​បាន​ផលិតភាព​កំប្លែង​ចំនួន​មួយ​រឿង ដែល​ចំណាយ​ថវិកា​ខ្ទង់​២០០០០​ដុល្លារ និង​មួយ​រឿង​ទៀត​ចំណាយ​ថវិការ​អស់​១២០០០០​ដុល្លារ ក្រោម​ចំណងជើង​ថា « និស្ស័យ​ស្នេហ៍​ស្លា​.​ប់រស់​» ដែល​មាន​តួ​អ្នក​នាង សុខ ស្រី​មុំ និង​លោក​សាយ សៀ​រ៉ា ដែល​ល្បីល្បាញ​នា​ពេល​កន្លង​ទៅ​នោះ ។

ទៀត​សោត​លោក​ថា កាល​ផលិត​កាលពី​ពេល​នោះ​មិនជា​ចំណេញ​ណាស់ណា​នោះ​ទេ​ដូច​ជា​រឿង « និស្ស័យ​ស្នេហ៍​ស្លា​.​ប់រស់ » បាន​ចាក់​បញ្ចាំង​តាម​រោងកុន​តែ​២​ខែ​ប៉ុណ្ណោះ ពោល​អាច​ទប់ទល់​នឹង​ការ​ចំណាយ​ដ៏​ច្រើន​លើសលុប ។

លោក គី​ម ហេង បន្ត​ពាក់ព័ន្ធ និង​ការ​បិទទ្វារ​ចំពោះ​ផលិតកម្ម​លោក​ថា គឺ​ដោយសារ​បច្ចេកវិទ្យា​នៃ​ការ​ចម្លង​ឌី​សលក់ ពោល​ការ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ផលិត ហើយ​គេ​ធ្វើការ​ចម្លង​របស់​យើង​ដោយ​ងាយ​ៗ ។ លោក​ថា កាល​អំឡុង​ពេល​នោះ​ដែរ គឺ​ផលិត​ចម្រៀង​បាន​ប្រមាណ​ជា ១២០០​បទ ទៅ​១៥០០​បទ អោយ​តារាចម្រៀង​ដែល​ជ្រក​ក្រោម​ស្លាក​យី​ហោង​លោក ។

ជា​ការ​សរុប​មក​វិញ ក្រោយ​ការ​ប្រឈម​មុខ​នឹង​ការ​បិទ​ផលិតកម្ម​ផង ចំណងអាពាហ៍ពិពាហ៍​លោក​ក៏​បាន​ចែកផ្លូវ​គ្នា​ផង​នោះ ហើយ​នា​ពេល​បច្ចុប្បន្ន​លោក​ប្រឈម​នឹង​ការ​លំបាក​ចំណាយ​ដើមទុន​ទៅ​លើ​ពុទ្ទ្រា​ទៀត ដែល​មិនដឹង​ថា ចំណេញ​ឬ​ខាត ។ ទាក់ទង​នឹង​បញ្ហា​ក្នុង​ជីវិត​ទាំងនេះ​លោក​ថា កាលពី​កន្លង​ទៅ​លោក​ធ្លាប់​បាក់ទឹកចិត្ត និង​គិត​ខ្លី​ច្រើន​លើក តែ​ដោយ​មានការ​លើកទឹកចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន លោក​ក៏​បន្តជីវិត​រស់នៅ​យ៉ាង​សាមញ្ញ​ដូច​ជា​ពេល​នេះ ។

ក្នុង​នោះ​ដែរ លោក​មាន​សារ​មួយ​លើកទឹកចិត្ត​ដល់​អ្នក​ដែ​លបាក់ទឹក​ដូច​លោក « កុំ​គិត​ខ្លី ត្រូវ​រស់​ជាមួយ​ជីវិត​យ៉ាង​សាមញ្ញ​ទើប​ជា​ការ​ប្រសើរ »៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ