ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​៤យ៉ាង​បណ្តាល​ឱ្យ​នោម​ញឹក​កណ្តាល​យប់

22 ម៉ោង មុន

តើ​អ្នក​ត្រូវ​ក្រោក​ឡើង ហើយ​ប្រញាប់​ទៅ​បន្ទប់​ទឹកជា​ច្រើន​ដង​នៅ​ពេល​យប់​ឬ ? វា​មិនមែន​ជា​អ្វី​ដែល​អ្នក​គួរតែ​មិន​អើពើ​នោះ​ទេ ព្រោះ​វា​អាច​ជា​រោគ​សញ្ញា​នៃ​បញ្ហា​ធ្ងន់ ។មូលហេតុ​ភាគច្រើន​នៃ​ការ​នោម​ញឹកញាប់​នៅ​ពេល​យប់ ។ ១-​អ្នក​ផឹក​កាហ្វេ​អ៊ីន ឬ​អាល់កុល​មុន​ពេល​ចូល​គេងទាំង​ភេសជ្ជៈ​កាហ្វេ​អ៊ីន និង​អាល់កុល​អាច​បង្កើន​ទឹកនោម​របស់​អ្នក…

តើ​អ្នក​ត្រូវ​ក្រោក​ឡើង ហើយ​ប្រញាប់​ទៅ​បន្ទប់​ទឹកជា​ច្រើន​ដង​នៅ​ពេល​យប់​ឬ ? វា​មិនមែន​ជា​អ្វី​ដែល​អ្នក​គួរតែ​មិន​អើពើ​នោះ​ទេ ព្រោះ​វា​អាច​ជា​រោគ​សញ្ញា​នៃ​បញ្ហា​ធ្ងន់ ។
មូលហេតុ​ភាគច្រើន​នៃ​ការ​នោម​ញឹកញាប់​នៅ​ពេល​យប់ ។

១-​អ្នក​ផឹក​កាហ្វេ​អ៊ីន ឬ​អាល់កុល​មុន​ពេល​ចូល​គេង
ទាំង​ភេសជ្ជៈ​កាហ្វេ​អ៊ីន និង​អាល់កុល​អាច​បង្កើន​ទឹកនោម​របស់​អ្នក ។ ដូច្នេះ​ប្រសិនបើ​អ្នកជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ទទួលទាន​ភេសជ្ជៈ​ទាំងនេះ​មុន​ពេល​ចូល​គេង អ្នក​កំពុង​បង្កើត​បញ្ហា​សម្រាប់​ខ្លួន​អ្នក ។ កុំ​ពិសា​ជាតិ​កាហ្វេ​អុ​ី​ន​ក្រោយ​ម៉ោង​៦​ល្ងាច និង​ផឹកស្រា​យ៉ាងតិច ៣ ម៉ោង​មុន​ពេល​ចូល​គេង ។

២-​អ្នក​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរ​នោម
ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរ​នោម​អាច​អម​ជាមួយនឹង​ការ​នោម​ញឹកញាប់ មិន​ស្រួល និង​មានការ​ឈឺចាប់ ។ ខណៈ​ដែល​បញ្ហា​នេះ​មិនសូវ​ជា​កើត​លើ​បុរស​ទេ ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរ​នោម​ក៏​អាច​ធ្វើ​ឱ្យ​បុរស​ចូល​បន្ទប់ទឹក​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ ។

៣-​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម
ប្រសិនបើ​អ្នកជា​មនុស្ស​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម រាង​កាយ​របស់​អ្នក​អាច​បង្កើន​ការ​ផលិត​ទឹកនោម​ដើម្បី​សម្អាត​ជាតិ​ស្ករ​ដែល​លើស​ពី​ក្នុង​ខ្លួន​អ្នក ។ ដូច្នេះ​ប្រសិនបើ​អ្នក​ភ្ញាក់​ពី​គេង​ច្រើន​ដង​នៅ​ពេល​យប់​ដើម្បី​ទៅ​នោម សូម​ទៅ​ធ្វើតេស្ត​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក ។

៤-​អ្នកមាន​ជំងឺឆ្លង​តាម​ការ​រួម​ភេទ
ជំងឺ​ដែល​ឆ្លង​តាម​ការ​រួម​ភេទ​មួយ​ចំនួន​ដូច​ជា​កាមរោគ និង​ប្រមេះ​អាច​បណ្តាល​ឱ្យ​នោម​ញឹកញាប់ ដែល​អាច​រំខាន​ដល់​ដំណេក​របស់​អ្នក ។ អារម្មណ៍​ក្តៅ ឆួល​ៗ​ខណៈ​ពេល​ដែល​អ្នក​នោម​ក៏​អាច​ជា​សញ្ញា​ព្រមាន​១ ដែល​បង្ហាញ​ថា​អ្នក​បាន​កើត​ជំងឺឆ្លង​តាម​ការ​រួម​ភេទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ