ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​បញ្ជា​ឱ្យ​ឈប់​លក់​ស្រា​វ៉ុត​កា​និង​​វីស្គី​ក្រោយ​ស្លា​​.ប់​អ្នក​ទេស​ចរ​៦​នាក់

18 ម៉ោង មុន

ទី​ក្រុង​វៀង​ចន្ទន៍៖ រដ្ឋាភិបាល​ឡាវ​បាន​​សម្រេច​ចិត្ត​ហាម​ការ​លក់​​​​​ស្រា​វ៉ុត​កា​ (vodka) ​​និងស្រា​វីស​ស្គី។ វ៉ុត​កា​ជា​ស្រា​ដែល​ខ្លាំង​អាច​ដុត​ឆេះ​ដោយ​សារ​គេ​ប្រើ​ប្រាស់​សម្រាប់​ប្រទេស​ដែល​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង។ ចំណាត់​ការ​របស់​ឡាវ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​ស្លាប់​អ្នក​ទេស​ចរ​ជន​ជាតិ​បរទេស​៦​នាក់​​​ដែល​ជួប​ជុំ​គ្នា​ស៊ី​ផឹក​នៅ​ក្នុង​ពេល​រាត្រី​កាល​ពី​ដើម​ខែ​វិច្ឆិកា​។ ​ជួប​ជុំ​គ្នា​​​មិនទាន់​​បាន​ប៉ុន្មាន​ផង ពួកគេ​ម្នាក់​ៗ​មាន​អាការៈ​មិន​ស្រួល​ខ្លួន​។ ទោះ​បី​ដឹក​ទៅ​ដល់​មន្ទីរ​ពេទ្យ និង​ទទួល​ការ​ព្យា​បាល​យ៉ាង​ណា​ក៏​​ដោ​យ​ក៏​មិន​អាច​ជួយសង្គ្រោះ​អាយុ​ជីវិត​របស់​ពួក​គេ​បាន​ឡើយ​។​…

ទី​ក្រុង​វៀង​ចន្ទន៍៖ រដ្ឋាភិបាល​ឡាវ​បាន​​សម្រេច​ចិត្ត​ហាម​ការ​លក់​​​​​ស្រា​វ៉ុត​កា​ (vodka) ​​និងស្រា​វីស​ស្គី។ វ៉ុត​កា​ជា​ស្រា​ដែល​ខ្លាំង​អាច​ដុត​ឆេះ​ដោយ​សារ​គេ​ប្រើ​ប្រាស់​សម្រាប់​ប្រទេស​ដែល​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង។ ចំណាត់​ការ​របស់​ឡាវ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​ស្លាប់​អ្នក​ទេស​ចរ​ជន​ជាតិ​បរទេស​៦​នាក់​​​ដែល​ជួប​ជុំ​គ្នា​ស៊ី​ផឹក​នៅ​ក្នុង​ពេល​រាត្រី​កាល​ពី​ដើម​ខែ​វិច្ឆិកា​។

​ជួប​ជុំ​គ្នា​​​មិនទាន់​​បាន​ប៉ុន្មាន​ផង ពួកគេ​ម្នាក់​ៗ​មាន​អាការៈ​មិន​ស្រួល​ខ្លួន​។ ទោះ​បី​ដឹក​ទៅ​ដល់​មន្ទីរ​ពេទ្យ និង​ទទួល​ការ​ព្យា​បាល​យ៉ាង​ណា​ក៏​​ដោ​យ​ក៏​មិន​អាច​ជួយសង្គ្រោះ​អាយុ​ជីវិត​របស់​ពួក​គេ​បាន​ឡើយ​។​ ​ដូច្នេះ អាជ្ញា​ធរ​ឡាវ​បាន​ចេញ​បញ្ជា​ហាម​ឃាត់ការ​លក់​ និង​ទទួល​ទាន​ស្រា​មាន​ផ្លាក​យីហោ​ថៃ​ហ្គើ​វ៉ុ​តកា (Tiger Vodka) និង​ថៃ​ហ្គើ​វីស​ស្គី (Tiger Whisky) ដោយ​សារ​គេ​បារម្ភ​ថា​ផលិត​ផល​ទាំង​២​ប្រភេទ​នេះ​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ចំពោះ​សុខ​ភាព​។​

អូស្ត្រាលី​ក៏​​អំ​ពាវ​នាវ​​ឱ្យ​ប្រជា​ជន​របស់​ខ្លួន​ដែល​​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ដទៃ​​សូមកុំ​​​ទទួល​ទាន​ផលិត​ផល​ទាំង​២​ប្រភេទ​នេះ​។ ​នៅ​ក្នុង​​ចំណោម​ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៦​នាក់​នោះ​មាន​ជន​ជាតិ​ដាណឺម៉ាក​២​នាក់​, អាមេរិក​ម្នាក់​, អង់​គ្លេស​ម្នាក់​ និង​អូស្ត្រាលី​២​នាក់​។ ពួក​គេ​ស្លាប់​នៅ​តំបន់​ទេស​ចរ​ដ៏​ពេញ​និយម​នៃ​ទី​ក្រុង​វ៉ាង​វៀង​ (Vang Vieng) កាល​​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​។​

រដ្ឋាភិបាល​ឡាវ​សម្ដែង​ការ​សោក​ស្ដាយ​ដោយ​ស្មោះ​អស់​ពី​ដួង​ចិត្ត និង​សូម​ចូល​រួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត​​ជា​មួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​ទាំង​៦​នាក់​។ រដ្ឋា​ភិបាល​សន្យា​ថា​នឹង​បើក​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ដើម្បី​ចង់​ដឹង​ការ​ពិត​នៅ​ពី​ក្រោយ​សំណុំ​រឿង​នេះ​។ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា សារ​ព័ត៌​មាន​ឡាវ​ចុះ​ផ្សាយ​ថា​សមត្ថ​កិច្ច​​​ចាប់​ខ្លួន​អ្នក​គ្រប់​គ្រង​​តំបន់​ទេស​ចរណ៍​ដែល​កើត​ហេតុ​ខាង​លើ​នេះ​។ អ្នក​ដែល​ត្រូវ​ចាប់​ឃុំ​ដទៃ​ទៀត​ជា​ជន​ជាតិ​វៀតណាម​។

នារី​ជន​ជាតិ​អូស្ត្រាលី​ដែល​ស្លាប់​ទាំង​២​នាក់​​មាន​អាយុ​១៩​ឆ្នាំ​ដូច​គ្នា​។ ម្នាក់​ឈ្មោះ​ហូលី បូល (Holly Bowles) និង​ម្នាក់​ទៀត​ឈ្មោះ​ប៊ីយ៉ង់​កា ចូន (Bianca Jones)។ សាក្សី​និយាយ​ថា​ពួកគេ​ចូល​ផឹក​ស៊ី​នៅក្នុង​បារ​។ បន្ទាប់​មក​ចេញ​ទៅ​ដើរ​កម្សាន្ត​​នៅ​​ពេល​ក្បាល​ព្រលប់ និង​​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​កាន់​តែ​ខ្លាំង​ឡើង​ៗ​រហូត​ដល់​ផុត​ដង្ហើម​តែ​ម្ដង​។ សូម​ជម្រាប​​ថា​វ៉ាងវៀង​ជា​តំបន់​រមណីយ​ដ្ឋាន​ដ៏​ពេញ​និយម​របស់​ជន​ជាតិ​បរទេស​​។

ទី​ក្រុ​ងនេះ​ធ្លាប់​ជា​កន្លែង​ជួប​ជុំ​គ្នា​របស់​ក្រុម​អ្នក​ទេស​ចរ​ដែល​និយម​ចូល​ចិត្ត​ជីវិត​រស់​នៅ​បែប​ព្រៃ​ភ្នំ​។ ក្រៅ​ពី​អូស្ត្រាលី​ ប្រទេស​ដទៃ​ទៀត​ដែល​មាន​ជន​ជាតិ​របស់​ខ្លួន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​ជន​ជាតិ​របស់ខ្លួន​ដទៃ​ទៀត​​ប្រយ័ត្ន​ប្រយែង​ឱ្យ​មែន​ទែន​ក្នុ​ងការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ដែល​​មិន​ស្គាល់​ប្រភព​ច្បាស់​លាស់​នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ឡាវ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ