ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន ​ព្រមានលោកចាងហ្វាង ផាត់ ហ៊​ន ដែល​ផ្សាយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ លើស្ថាប័ន​តុលាការខេត្ត​កំពង់ចាម

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​ចេញ​លិខិត​ព្រមាន​លោក ផាត់ ហ៊​ន ចាងហ្វាង​គេហទំព័រ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​ចេញ​លិខិត​ព្រមាន​លោក ផាត់ ហ៊​ន ចាងហ្វាង​គេហទំព័រ www.khplus-cambodia.com ដែល​បាន​ផ្សាយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ ចំពោះ​ស្ថាប័ន​តុលាការខេត្ត​កំពង់ចាម និង​អនុវត្ត​តួនាទី​លើស​ពី​អ្នក​សារព័ត៌មាន ដែល​បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ នាំ​ឱ្យ​សាធារណ​មតិ មានការ​យល់​ច្រឡំ ។

ក្នុង​លិខិត​ព្រមាន​របស់​ក្រសួង​ព័ត៌មាន បានអោយ​ដឹង​ថា បន្ទាប់​ពី​ក្រុមការងារ​ជំនាញ នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ បាន​ដំណើរការ​កិច្ចប្រជុំ​ពិភាក្សា និង​ពិនិត្យ ឃើញ​ថា ការ​ផ្សាយ​របស់​លោក ផាត់ ហ៊​ន ចាងហ្វាង​គេហទំព័រ www.khplus-cambodia.com គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ ចំពោះ​ស្ថាប័ន​តុលាការខេត្ត​កំពង់ចាម និង​អនុវត្ត​តួនាទី​លើស​ពី​អ្នក​សារព័ត៌មាន ដែល​បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ នាំ​ឱ្យ​សាធារណ​មតិ​មានការ​យល់​ច្រឡំ ។

ក្រសួង​សូម​ព្រមាន ឱ្យ​អង្គភាព​របស់​លោក​ចាងហ្វាង ផាត់ ហ៊​ន អនុវត្ត​ដូច​ខាងក្រោម ៖
១-​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន នូវ​ច្បាប់​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន កិច្ចសន្យា ដែល​តម្កល់​នៅ​ក្រសួង​ព័ត៌មាន និង​បញ្ឈប់ នូវ​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ មិន​មាន​តុល្យភាព នាំ​ឱ្យ​សាធារណ​មតិ​មានការ​យល់​ច្រឡំ ។

២-​ដក​ចេញ​នូវ​រាល់​ព័ត៌មាន អត្ថបទ រូបភាព និង​វី​ដេ​អូ​ទាំងអស់ ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​នឹង​ស្ថាប័ន​តុលាការខេត្ត​កំពង់ចាម ។

៣-​អប់រំ ណែនាំ និង​ពង្រឹងសមត្ថភាព​អ្នក​យក​ព័ត៌មាន​ក្នុង​អង្គភាព ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន និង​អាកប្បកិរិយា​ថ្លៃថ្នូរ ។

ទទួល​បាន​លិខិត​ព្រមាន​នេះ លោក​ចាងហ្វាង ត្រូវ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ក្រសួង​នឹង​ពិនិត្យ​តាមដាន​ការ​អនុវត្ត​ការ​ព្រមាន​នេះ រយៈពេល​១៥ (​ដប់​ប្រាំ​) ថ្ងៃ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា នេះ​តទៅ ក្នុង​ករណី មិន​អនុវត្ត​តាម​ការ​ព្រមាន​នេះ ក្រសួង​នឹង​លុប​ប្រកាស​អនុញ្ញាត​ធ្វើ​អា​ជី​កម្ម និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ