ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.ក! ឡាន lexus LX470 បុ​.​ក​រះ​ម៉ូតូ​, រ៉ឺ​ម៉ក់ និង​ឡាន​ដាក់​តាំង​លក់​អស់៥​គ្រឿង​ទៀត

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក lexus LX៤៧០ មួយ​គ្រឿង​ដែល​គេ​អះអាង​ថា អ្នកបើកបរ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​បាន​បើក​បោះពួយ​យ៉ាង​លឿន​បុក​រះ​យានយន្ត​ជា​បន្តបន្ទាប់​៨​គ្រឿង និង​រទេះ​លក់​ម្ជូរ​១​គ្រឿង បណ្ដាល​ឱ្យ​រង​របួស​ស្រា​និង​ធ្ងន់​ចំនួន​៤​នាក់ ហើយ​រថយន្ត​បង្ក​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក lexus LX៤៧០ មួយ​គ្រឿង​ដែល​គេ​អះអាង​ថា អ្នកបើកបរ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​បាន​បើក​បោះពួយ​យ៉ាង​លឿន​បុក​រះ​យានយន្ត​ជា​បន្តបន្ទាប់​៨​គ្រឿង និង​រទេះ​លក់​ម្ជូរ​១​គ្រឿង បណ្ដាល​ឱ្យ​រង​របួស​ស្រា​និង​ធ្ងន់​ចំនួន​៤​នាក់ ហើយ​រថយន្ត​បង្ក​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២និង​២៥នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​វិ​ថី​ឧកញ៉ា​ទេព​ផ​ន (១៨២) ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ត្រូវ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ម៉ាក​ឡិច​ស៊ី​ស​LX៤៧០ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​២A.០៧៨៨ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​មិន​ស្គាល់​អត្តសញ្ញាណ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​បាន​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​បង្ក​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​ទិស​ដៅ​ពី​កើតរ​ទៅ​លិច​ដោយ​ល្បឿន​លឿន ​។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវបំបែក​កែង​ផ្លូវ​លេខ​២៣៧ ក៏​បាន​ប៉ះ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​រួច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ជា​បន្តបន្ទាប់​ចំនួន​២​គ្រឿង និង​រទេះ​លក់​ម្ជូរ​មួយ​គ្រឿង និង​ជ្រុល​ទៅ​បុក​រះ​រថយន្ត​តាំង​លក់​ជា​បន្តបន្ទាប់​ចំនួន​៥​គ្រឿង​ទៀត នៅ​កន្លែង​លក់​រថយន្ត​យីហោ វែង​ស្រ៊ុ​ន ១៩៧ និង​រាជ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ គេ​ឃើញ​រថយន្ត​បង្ក​បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ហើយ​អ្នកបើកបរ​បាន​រង​របួសធ្ងន់​។

នគរបាល​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មនុស្ស​រង​របួស​ចំនួន​៤​នាក់​រង​របួសធ្ងន់​និង​ស្រាល​។​នៅ​ក្នុង​នោះ អ្នក​បើក​ម៉ូតូ​និង​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ ព្រមទាំង​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​។

បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​ក៏​បាន​ទាក់ទង​ទៅ​នគរបាល​ការិយាល័យ​ចរា​ចរណ៍​ផ្លូវគោក​ចុះ​មក​វាស់វែង​ហើយ​នាំ​រថយន្ត​បញ្ជូន​ទៅ​កាន់​ការិយាល័យ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ