ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីឆ្នាំ២០២៥ទៅលែងចេញសំបុត្របញ្ជាក់កំណើតទៀតហើយ តែត្រូវបំពេញលក្ខខណ្ឌទាំងនេះ

8 ម៉ោង មុន
  • ភ្នំពេញ

តើ​លោក​អ្នកដឹង​ទេ​ថា អ្វី​ទៅ​ជា​សំបុត្រ​កំណើត? តើ​មូលហេតុ​អ្វី​បានជា​យើង​ត្រូវ​ចាំបាច់​ចុះ​សំបុត្រ​មួយ​នេះ នៅ​ពេល​កូន​កើតមក? តើ​សំបុត្រ​បញ្ជាក់​កំណើត និង​សំបុត្រ​កំណើត​ខុស​គ្នា​យ៉ាងដូចម្តេច? ជា​ការ​ពិត កាលពី​ពេល​ថ្មី​ៗ​នេះ យោង​តាម​ផេ​ករប​ស់លោក​មេឃុំ​កោះ​ខែល ដែល​តែងតែ​បង្ហោះ​វី​ដេ​អូរ​ចែករំលែក​ចំណេះដឹង​នានា​ពាក់ព័ន្ធ​អត្រានុកូលដ្ឋាន​កំណើត​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់…

តើ​លោក​អ្នកដឹង​ទេ​ថា អ្វី​ទៅ​ជា​សំបុត្រ​កំណើត? តើ​មូលហេតុ​អ្វី​បានជា​យើង​ត្រូវ​ចាំបាច់​ចុះ​សំបុត្រ​មួយ​នេះ នៅ​ពេល​កូន​កើតមក? តើ​សំបុត្រ​បញ្ជាក់​កំណើត និង​សំបុត្រ​កំណើត​ខុស​គ្នា​យ៉ាងដូចម្តេច?

ជា​ការ​ពិត កាលពី​ពេល​ថ្មី​ៗ​នេះ យោង​តាម​ផេ​ករប​ស់លោក​មេឃុំ​កោះ​ខែល ដែល​តែងតែ​បង្ហោះ​វី​ដេ​អូរ​ចែករំលែក​ចំណេះដឹង​នានា​ពាក់ព័ន្ធ​អត្រានុកូលដ្ឋាន​កំណើត​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ អោយ​មានការ​យល់​ដឹង និង​ជា​ពិសេស​ក្នុង​ឆ្នាំ​២០២៥​នេះ តើ​មូលហេតុ​អ្វី​បានជា​លែង​ចេញ​សំបុត្រ​បញ្ជាក់​កំណើត​ជូន​ទៀត​នោះ?

បើ​លោក​អ្នក​ចង់​ដឹង​កាន់តែ​ច្បាស់ សូម​ទស្សនា​វី​ដេ​អូ​ដល់​ចប់ ។ យោង​តាម​ការ​បញ្ជាក់​ច្បាស់​ៗ​នៅ​ក្នុង​វី​ដេ​អូ លោក​បញ្ជាក់​ថា ឆ្នាំ​២០២៥ លែង​ចេញ​សំបុត្រ​បញ្ជាក់​កំណើត​ទៀត​ហើយ ដោយ​យោង​តាម​ច្បាប់​ស្តី​ពី​អា​ត្រា​នុ​កូ​ល​ដ្ឋា​ន​ស្ថិតិ និង​អត្តសញ្ញាណ​កម្ម គឺ​នៅ​ឆ្នាំ​២០២៥ យើង​ត្រូវ​ចុះ​នៅ​សាលាឃុំ រយៈពេល ៣០​ថ្ងៃ​នឹង​ជូន​សំបុត្រ​កំណើត ។

ក្នុង​នោះ​ដែរ ក៏​មាន​រយៈពេល​ក្នុង​ការ​អនុគ្រោះ​១​ឆ្នាំ​ក៏​អាច​ចេញ​សំបុត្រ​កំណើត​ជូន​ដែរ ប៉ុន្តែ​ត្រូវ​មាន​សាក្សី និង​មូលហេតុ ។ ចំណាំ ប្រសិនបើ​ហួស​រយៈពេល ១​ឆ្នាំ​ក៏​នៅ​តែ​អាច​ចេញ​សំបុត្រ​កំណើត​បាន​ដែរ ដូច្នេះ​សូមជ្រាប​ជា​ព័ត៌មាន ។

សូម​ជម្រាប បញ្ជី​បញ្ជាក់​កំណើត​យ៉ាង​ហោច​ណាស់ ត្រូវ​មាន​ស្នាម​មេដៃ​ស្តាំ ទី​១ គឺ​សាមីខ្លួន​សាក្សី និង​ទី​២ សាក្សី ជា​ពិសេស​នោះ ការ​ដឹង​លឺ​ពី​មន្ត្រី​អត្រានុកូលដ្ឋាន មេឃុំ ហត្ថលេខា និង​ត្រា ។ ជន​ណា​បាន​រាយការណ៍​មិន​ពិត​អំពី​អត្រានុកូលដ្ឋាន មន្ត្រី​អត្រានុកូលដ្ឋាន​ណា​បាន​សមគំនិត ឃុបឃិត ក្លែងបន្លំ ចុះ​សៀវ​ភាវ​អត្រានុកូលដ្ឋាន​អោយ​ប្រជាពលរដ្ឋ​ដែល​មក​សុំ​ជន​នោះ និង​មន្ត្រី​អត្រានុកូលដ្ឋាន​នោះ​នឹង​ត្រូវ​ទទួលទោស​តាម​បញ្ញត្តិ​ច្បាប់ ។ បើ​ចំពោះ​សម្រង់​សំបុត្រ​កំណើត និង​សំបុត្រ​បញ្ជាក់​កំណើត​ត្រូវ​ស្រង់​ចេញពី​សៀវភៅ​អត្រានុកូលដ្ឋាន​កំណើត និង​សៀវភៅ អត្រានុកូលដ្ឋាន​បញ្ជាក់​កំណើត​ដែល​តម្កល់​ទុក​ដោយ​ស្រង់​យក​តែ​ខ្លឹមសារ​តាម​សំណើ​របស់​អ្នក​មក​សុំ​ស្រង់ ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​កន្លង​ទៅ ប្រសិនបើ​ការ​ដែល​យក​កូន​មក​ចុះ​សំបុត្រ​កំណើត​ហួស​រយៈពេល​៣០​ថ្ងៃ នោះ គឺ​មានការ​ចុះ​សំបុត្រ​បញ្ជាក់​កំណើត​ជូន តែ​សម្រាប់​ឆ្នាំ​២០២៥​តទៅ​នឹង​មិន​មានការ​បញ្ជាក់​សំបុត្រ​កំណើត​ទៀត​ឡើយ ដោយ​នឹង​ចុះ​សំបុត្រ​កំណើត​អោយ​តែ​ម្តង ត្រូវ​មាន​មូលហេតុ​សាក្សី​ជា​ស្នាម​មេដៃ​ជា​អាទិ៍ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ចុះ​សំបុត្រ​កំណើត គឺ​ផ្នែក​មួយ​នៃ​ការ​ធ្វើ​អត្រានុកូលដ្ឋាន ។ អត្រានុកូលដ្ឋាន គឺជា​ចំណង​រួម​ភ្ជាប់​សញ្ជាតិ​ទៅ​នឹង​រដ្ឋ និង​ស្ថានភាព​ជាក់ស្តែង ដែល​ពលរដ្ឋ​ម្នាក់​ៗ​មាននៅ​ក្នុង​ត្រកូល​គ្រួសារ​ខ្លួន​ក្នុង​សង្គម​ជាតិ និង​ដែល​បង្កើត​ឲ្យ​ជន​នោះ​មាន​សិទ្ធិ និង​ករណីយកិច្ច ។ ការ​ចុះ​សៀវភៅ​អត្រានុកូលដ្ឋាន គឺជា​កាតព្វកិច្ច ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​ត្រូវ​តែ​បំពេញ​។ នេះ​បើ​យោង​តាម មាត្រា​២ និង​មាត្រា​៣​នៃ​អនុក្រឹត្យ​ស្តី​ពី​អត្រានុកូលដ្ឋាន ឆ្នាំ​២០០០ ។

ចំណុច​គន្លឹះ​ដែល​មាតា បិតា​ត្រូវ​ដឹង​នោះ គឺថា នៅ​ពេល​ដែល​មាន​ទារក​ទើបនឹង​កើត តើ​ឪពុក​ម្តាយ​ត្រូវ​ទៅ​ចុះ​សំបុត្រ​កំណើត​នៅ​កន្លែង​ណា ហើយ​ត្រូវ​ចុះ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ? នៅ​ពេល​ដែល​មាន​ទារក​កើត ឪពុក ឬ​ម្តាយ​របស់​ទារក (​ជា​ទូទៅ គឺ​ឪពុក​) ត្រូវ​ទៅ​រាយការណ៍​ចុះ​សំបុត្រ​កំណើត នៅ​សាលាឃុំ ឬ​សង្កាត់ នៃ​លំនៅ​ដ្ឋា​ន​អចិន្ត្រៃយ៍​របស់​ខ្លួន ។ ក្នុង​ករណី​ឪពុក និង​ម្តាយ​មានធុរៈ​ទៅ​មិន​បាន​ត្រូវ​ពឹងពាក់​សាច់ញាតិ ឬ​ក៏​អ្នក​ជិតខាង​ឲ្យ​ទៅ​ជំនួស​បាន ក៏​ប៉ុន្តែ សាច់ញាតិ និង​អ្នក​ជិតខាង​នោះ​ត្រូវ​តែ​ជា​អ្នក​ដែល​បានឃើញ និង​បានដឹង​ឮ​ផ្ទាល់​ពី​ការ​កើត​របស់​ទារក​នេះ ។ ការ​ចុះ​សំបុត្រ​កំណើត​នេះ​ក្នុង​រយៈពេល​យ៉ាង​យូរ​បំផុត​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ដែល​ទារក​កើត ។

យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ (​ស​.​ណ​.​ន ១៨ ឧសភា ២០០៧) ការ​ចុះ​សៀវភៅ​កំណើត​ត្រូវ​នាំ​ទៅ​ជាមួយ​នូវ​លិខិត​ស្នាម​មួយ​ចំនួន ៖ ១- លិខិតបញ្ជាក់​ទទួលស្គាល់​កំណើត​របស់​ទារក ចេញ​ដោយ​មន្ទីរពេទ្យ (​ប្រសិនបើ​ទារក​កើត​នៅ​មន្ទីរពេទ្យ​) ឬ​លិខិតបញ្ជាក់​ទទួលស្គាល់​កំណើត ចេញ​ដោយ​មេ​ភូមិ (​បើ​ទារក​កើត​នៅផ្ទះ​) ប្រសិនបើ​មាន ត្រូវ​យក​ទៅ​ជាមួយ​ផង​ដែរ នូវ​ឯកសារ​មួយ​ចំនួន​ទៀត​ដូច​ជា សៀវភៅ​គ្រួសារ​ដែល​មានឈ្មោះ​ឪពុក​ម្តាយ​របស់​ទារក​, សេចក្តីចម្លង​សំបុត្រ​កំណើត​របស់​ឪពុក​ម្តាយ​, សេចក្តីចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍​របស់​ឪពុក​ម្តាយ​, អត្តសញ្ញាណប័ណ្ណ​របស់​ឪពុក​ម្តាយ​។

២-​ក្នុង​ករណី​ឪពុក​ម្តាយ​មិន​បាន​ទៅ​ចុះ​សៀវភៅ​កំណើត​ដោយ​ផ្ទាល់​ខ្លួនឯង ហើយ​ពឹងពាក់​សាច់ញាតិ ឬ​អ្នក​ជិតខាង​ឲ្យ​ទៅ​ជំនួស​ឪពុក​ម្តាយ ត្រូវធ្វើ​លិខិតបញ្ជាក់​មួយទៀត ដោយ​មាន​បញ្ជាក់​ច្បាស់លាស់ ពី​នាមត្រកូល​នាមខ្លួន និង​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​ទារក ៕ ដោយ​៖ ខឿន មរកត និង លី​ហួ គី​ម​ឆាយ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ