ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រើនរំលឹក​ដល់​ម្ចាស់​យានយន្ត​ប្រញាប់​មក​បង់ពន្ធ ព្រោះ​ជិត​ផុតកំណត់​ត្រូវ​ផាកពិន័យ​ហើយ

10 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោក ប៉ែ​ត ចក់ ប្រធាន​សាខា​ពន្ធដារ​ខេត្តកំពង់ស្ពឺ បាន​ក្រើនរំលឹក​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ដែល​មិន​ទាន់​បាន​បង់ពន្ធ ត្រូវ​ប្រញាប់​រួសរាន់​មក​បង់ពន្ធ​ជូន​រដ្ឋ ដើម្បី​គេច​ផុត​ពី​ការ​ផាកពិន័យ ព្រោះ​នៅ​សល់​តែ​រយៈពេល​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ផុតកំណត់​ហើយ…


ខេត្តកំពង់ស្ពឺ ៖ លោក ប៉ែ​ត ចក់ ប្រធាន​សាខា​ពន្ធដារ​ខេត្តកំពង់ស្ពឺ បាន​ក្រើនរំលឹក​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ដែល​មិន​ទាន់​បាន​បង់ពន្ធ ត្រូវ​ប្រញាប់​រួសរាន់​មក​បង់ពន្ធ​ជូន​រដ្ឋ ដើម្បី​គេច​ផុត​ពី​ការ​ផាកពិន័យ ព្រោះ​នៅ​សល់​តែ​រយៈពេល​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ផុតកំណត់​ហើយ ។ ការ​រំលឹក​នេះ ស្ថិត​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោ​យល់​របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជិត​៥០០​នាក់ ។

ប្រធាន​សាខា​ពន្ធដារ​ខេត្តកំពង់ស្ពឺ លោក ប៉ែ​ត ចក់ បាន​លើក​ឡើង​ថា នៅ​សល់​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោល​គឺ​ត្រឹម​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ និង​ផុតកំណត់​នៃ​ការ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ហើយ ដូច្នេះ​ហើយ​សូម ម្ចាស់​យានយន្ត​ត្រូវ​តែ​ប្រញាប់​រួសរាន់​ឡើង ដើម្បី​ជៀស​ផុត​ពី​ការ​ពិន័យ​ទ្វេរ​ដង​ពី​មន្ត្រី​ជំនាញ​ពន្ធដារ ។

ប្រធាន​សាខា​ពន្ធដារ​ខេត្ត លោក ប៉ែ​ត ចក់ បាន​បញ្ជាក់​ថា សម្រាប់​សាខា​ពន្ធដារ​ខេត្តកំពង់ស្ពឺ បាន​ចេញ​សេចក្តីជូនដំណឹង​រួចរាល់​ហើយ ដើម្បី​ក្រើនរម្លឹក​ដល់​ម្ចាស់​យានយន្ត​ទាំងឡាយ ដែល​នៅ​មិន​ទាន់​បង់ពន្ធ សូម​ចូលខ្លួន​បង់ពន្ធ​ជូន​រដ្ឋ ខណៈ​កាលបរិច្ឆេទ​នៃ​ការ​កំណត់​បាន​ខិត​កាន់តែ​ជិត​ចូល​មក​ដល់​ហើយ​។ បើ​ប្រជាពលរដ្ឋ​នៅ​តែ​មិន​បាន​ចូល​បង់ពន្ធ នោះ​នឹង​ទទួល​រង​នូវ​ការ​ផាកពិន័យ​ទ្វេ​ដង​ចៀស​មិន​ផុត​ឡើយ ព្រោះ​ច្បាប់​បាន​កំណត់ ។

លោក ប៉ែ​ត ចក់ ប្រធាន​សាខា​ពន្ធដារ​ខេត្ត បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នាយកដ្ឋាន​ពន្ធដារ​ក៏​ដូច​បណ្តា​សាខា​ខេត្ត​ក្រុង បាន​ផ្សព្វផ្សាយ និង​ទទួល​ការ​បង់ពន្ធ​លើ​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ដល់​ថ្ងៃ​ទី​៣០ ខែ វិច្ឆិកា ឆ្នាំ​២០២៤ ។

ប្រ​សិន​ម្ចាស់​យានយន្ត​ណា ដែល​បាន​មក​បង់ពន្ធ​ក្នុង​ចន្លោះ​ពេល​នោះ ពុំ​មានការ​ផាកពិន័យ​ឡើយ ហើយ​ក៏​ពុំ​មែនមាន​ន័យ​ថា​មានការ​លើកលែង​ចំពោះ​បុគ្គល​ដែល​ជា​ម្ចាស់​យានយន្ត​ដែល​ហួស​កាលកំណត់​ខាងលើ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រួច​ផុត​ពី​ការ​បង់ពន្ធ​នោះ​ដែរ ពោល​គឺ បុគ្គល​នោះ​នៅ​តែ​ចូលខ្លួន​មក​ធ្វើការ​បង់ពន្ធ​ជូន​រដ្ឋ​បាន​ដដែល គឺ​គ្រាន់តែ​រង​ការ​ផាកពិន័យ​ទ្វេរ​ដង ជា​រួមការ​ផុតកំណត់​ចាប់ពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៤ សាខា​ពន្ធដារ​នៅ​តែ​រង់ចាំ​ទទួល​ការ​បង់ពន្ធ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ហួស​កាលបរិច្ឆេទ​នៃ​ការ​ការ​ជូនដំណឹង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ