ផ្លាស់ប្តូរនិងផ្ទេរភារកិច្ចអភិបាលស្រុកចំនួន២
- តាកែវ
ខេត្តតាកែវ ៖ អភិបាលស្រុកចំនួន២នាក់ ត្រូវបានធ្វើការផ្លាស់ប្តូផ្ទេភារកិច្ចនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីលោកយស ណាស៊ី ប្រធានក្រុមប្រឹក្សារខេត្ត…
ខេត្តតាកែវ ៖ អភិបាលស្រុកចំនួន២នាក់ ត្រូវបានធ្វើការផ្លាស់ប្តូផ្ទេភារកិច្ចនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីលោកយស ណាស៊ី ប្រធានក្រុមប្រឹក្សារខេត្ត…
ខេត្តតាកែវ ៖ អភិបាលស្រុកចំនួន២នាក់ ត្រូវបានធ្វើការផ្លាស់ប្តូផ្ទេភារកិច្ចនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីលោកយស ណាស៊ី ប្រធានក្រុមប្រឹក្សារខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដោយលោកកៅ វគ្គសែល ពីអភិបាលស្រុកត្រដក់ ផ្ទេរភារកិច្ចមកជាអភិបាលស្រុកសំរោង ហើយលោកកេត ម៉ៅ ពីអភិបាលស្រុកសំរោង ផ្ទេរភារកិច្ចមកជាអភិបាលត្រកក់វិញ ដោយអភិបាលស្រុកសំរោងត្រូវប្រកាសចូលកាន់តំណែងនៅព្រឹកថ្ងៃដដៃល ហើយអភិបាលស្រុកត្រាំកក់ ត្រូវបានប្រកាសចូលកាន់តំណែងនៅរសៀលថ្ងៃដដៃល ដោយមានការចូលរួមពីកងកម្លាំងទាំង៣ មន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ។
ការផ្លាស់ប្តូរភារកិច្ចលោកអភិបាលស្រុកទាំង២នេះ អនុវត្តតាមអនុក្រឹត្យចុះថ្ងៃទី១៨ ១១ ២០២៤ចុះហត្ថលេខាដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
លោក កេត ម៉ៅ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ លោកធ្លាប់បានកាន់ដំណែងអភិបាលស្រុកទ្រាំងចំនួន៤ឆ្នាំហើយ ផ្លាស់ប្តូមកធ្វើជាអភិបាលស្រុកសំរោងបានចំនួន៨ឆ្នាំហើយពេលនេះផ្លាស់ប្តូមកកាន់ដំណែងជាអភិបាលស្រុកត្រាំកក់ ។
ចំពោះលោក កៅ វគ្គសែល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ លោកធ្លាប់ធ្វើជាអភិបាលស្រុកគីរីវង់ចំនួន៤ឆ្នាំហើយផ្លាស់ប្តូភារកិច្ចមកកាន់ដំណែងជាអភិបាលស្រុកត្រាំកក់ចំនួន៨ឆ្នាំហើយពេលនេះមកកាន់ដំណែងជាអភិបាលស្រុកសំរោងវិញ ។
ចែករំលែកព័តមាននេះ