ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ៖ សន្តិភាពគឺជា​ទំនិញ​ដ៏​កម្រ មិនមែន​ប្រទេស​ទាំងអស់​សុទ្ធតែ​មានសំណាង​ទទួល​បាន​សន្តិភាព​​ទេ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជាបាន​ថ្លែង​ថា មិនមែន​គ្រប់​ប្រទេស​ទាំងអស់​សុទ្ធតែ​មានសំណាង​ទទួល​បាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នោះ​ទេ សន្តិ ភាព…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជាបាន​ថ្លែង​ថា មិនមែន​គ្រប់​ប្រទេស​ទាំងអស់​សុទ្ធតែ​មានសំណាង​ទទួល​បាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នោះ​ទេ សន្តិ ភាព គឺ​មាន​តម្លៃ និង​ជា​ទំនិញ​ដ៏​កម្រ​ផង​ដែរ​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​បាន​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ចិន​ពិភពលោក (GCET) ឆ្នាំ​២០២៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ថា
អំពី​គោលការណ៍​គ្រឹះ​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នោះ គឺ​ការ​ប្រកាន់​ជំហរ​ថា​តួអង្គ​សំខាន់ ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច មិនមែន​ជា​រាជរដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​ជា​ធុរកិច្ច និង វិនិយោគិន ពួក​គេ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ជំរុញ​នវានុវត្តន៍​ ។

សម្តេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា «​តួនាទី​របស់​រាជរដ្ឋាភិបាល​ខ្ញុំ គឺ​បង្កើត​បរិយាកាស​អំណោយផល ដែល​ធុរកិច្ច​អាច​រីក​ចម្រើន​, នវានុវត្តន៍​អាច​មាន​ភាព​ជឿនលឿន​, ហើយ​កំណើនសេដ្ឋកិច្ច​ទទួល​បានការ​ថែទាំ​»​។

សម្តេច​បវរ​ធិ​បតី បន្ដ​ថា ដូច្នេះ​ហើយ សម្ដេច ចង់​បង្ហោះ​ឧត្តមភាព​ប្រកួតប្រជែង​ពិសេស​របស់​ប្រទេស​កម្ពុជា ខុស​ប្លែក​ពី​ប្រទេស​ផ្សេង​ៗ នៅ​ក្នុង​តំបន់​។ នៅ​ប្រទេស​កម្ពុជា បាន​ចំណាយ​ពេលវេលា​ជា​ច្រើន​ឆ្នាំ​ដើម្បី​កសាង​ថែទាំ និង​ធានា​ចរី​ភាព​។ នៅ​ក្នុង​ពិភពលោក​ដ៏​ច្របូកច្របល់​នា​ពេល​បច្ចុប្បន្ន​នេះ​, សន្តិភាព និង ស្ថិរភាព​នយោបាយ បាន​ត្រឹមតែ​ជា​សេចក្តី​ប្រាថ្នា​ប៉ុណ្ណោះ សម្រាប់​ប្រទេស​មួយ​ចំនួន​។

ក្នុង​ឱកាស​នោះ​ដែរ​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​បាន​គូសបញ្ជាក់​ថា «​មិនមែន​គ្រប់​ប្រទេស​ទាំងអស់ សុទ្ធតែ​មានសំណាង​ទទួល​បាន​សន្តិភាព និង ស្ថិរភាព​នយោបាយ​នោះ​ទេ សន្តិភាព គឺ​មាន​តម្លៃ និង​ជា​ទំនិញ​ដ៏​កម្រ​។ សន្តិភាព មិន​អាច​កើតឡើង​តាម​ចិត្ត​ចង់បាន​នោះ​ទេ សន្ដិភាព ទទួល​បាន​តាម​រយៈ ការ​យកចិត្តទុកដាក់ និង​ការ​ប្ដេជ្ញា​ចិត្ត​ដាច់ខាត​»​។

ទន្ទឹម​នឹង​នេះ សម្តេច​បវរ​ធិ​បតី បាន​ជឿ​ថា សន្តិភាព និង ស្ថិរភាព​នយោបាយ មិនមែន​គ្រាន់តែ​ជា​ភាព​ទាក់ទាញ សម្រាប់​អ្នក​វិនិយោគ​នោះ​ទេ ប៉ុន្តែ «​ជា​កត្តា​ដែល​ចាំបាច់​ខាន​ពុំ​បាន​»​។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា សន្តិភាព និង​ស្ថិរភាព​របស់​កម្ពុជា ទីតាំង​យុទ្ធសាស្ត្រ​នៅ​ក្នុង​អាស៊ាន និង​គោលនយោបាយ​គាំទ្រ​សម្រួល​ធុរកិច្ច​របស់​កម្ពុជា បាន​ផ្តល់​ជា​ជម្រើស​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ទាំងអស់​នៅកម្ពុជា​។

សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​របស់​ចិន​ជាស​កល​នេះ គឺជា​ការ​ផ្លាស់​ប្តូរ​ពី​ឈ្មោះ​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច​ចិន ពិភពលោក ដែល​ឆ្លុះ បញ្ចាំង​ពី​ត​ត្ត​ភាព​មិន​អាច​ប្រកែក​បាន​នៃ​សម័យកាល​របស់​យើង ដែល​កំណើនសេដ្ឋកិច្ច​ត្រូវ​តែ​មានការ គាំទ្រ​ពី​ការ​រីក​ចម្រើន​ខាង​ផ្នែក​បច្ចេកវិទ្យា​ ។

ជា​ការ​ពិត​ ត​ត្ត​ភាព​នេះ គឺជា​អ្វី​ដែល​កំណត់​ពី​វឌ្ឍនភាព​ថ្មី​ៗ​របស់​កម្ពុជា ប៉ុន្តែ​នេះ​ក៏​ជាត​ត្ត​ភាព​សម្រាប់​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​យុគសម័យឌី​ជី​ថ​ល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ