ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​មាត់សមុទ្រអាច​មាន​ភ្លៀង​ធ្លាក់​ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​

7 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយមបានឱ្យ​ថឹ​ង​ថា ​ខ្យល់មូសុង​ឦសាន​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​ ខណៈ​សម្ពាធ​ទាប​គ្របដណ្តប់​លើ​សមុទ្រ​ចិន ខាងត្បូង ឈូង​សមុទ្រ​ថៃ ភាគ​ខាងក្រោម​នៃ​អាង​ទន្លេមេគង្គ និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យចាប់ពី​ថ្ងៃ​ទី​២៦…

ខេត្តព្រះសីហនុ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយមបានឱ្យ​ថឹ​ង​ថា ​ខ្យល់មូសុង​ឦសាន​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​ ខណៈ​សម្ពាធ​ទាប​គ្របដណ្តប់​លើ​សមុទ្រ​ចិន ខាងត្បូង ឈូង​សមុទ្រ​ថៃ ភាគ​ខាងក្រោម​នៃ​អាង​ទន្លេមេគង្គ និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣២°C​។ ខ្យល់​បក់ មក​ពី​ទិសឦសាន និង​បូព៌​មាន​ល្បឿន​មធ្យម​៥ ម៉ែត្រ​/​វិនាទី​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២០°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣០°C​។ ខ្យល់​បក់ មក​ពី​ទិសឦសាន និង​បូព៌​មាន​ល្បឿន​មធ្យម​៤,៥​ម៉ែត្រ​/​វិនាទី​។ រីឯ​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C​។ ខ្យល់​បក់ មក​ពី​ទិសឦសាន និង​អាគ្នេយ៍ មាន​ល្បឿន​មធ្យម​៤,៥​ម៉ែត្រ​/​វិនាទី​។

ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៥%​។ខណៈ​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ​និង​កម្ពស់​មធ្យម​អតិបរមា​១,២៥​ម៉ែត្រ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ