ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ក្រឹម​ឡាំង​ស្វាគមន៍​ជំហរ​លោក​ត្រាំ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន

14 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​ក្រុម​ការ​ងារ​របស់​លោក​ត្រាំ​កំពុង​តែ​ពិភាក្សា​គ្នា​អំពី​ការ​រៀប​ចំ​ផែន​ការ​សន្តិ​ភាព​សម្រាប់​អ៊ុយ​ក្រែន​។ ​ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​របស់​លោក​បៃដិន​គិត​តែ​ខិត​ខំ​ពង្រីក​សង្គ្រាម​​​ឱ្យ​កាន់​តែ​ឆាប​ឆេះ​បន្ថែម​ទៀត​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ប៉េស្កូស​ (Peskov) ថ្លែង​ដូច​ខាង​លើ​​នេះ​តប​ទៅ​នឹង​សំណើ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ចង់​ឱ្យ​លោក​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​បទ​សម្ភាស​មួយ​របស់​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​របស់​លោក​ត្រាំគឺ​លោក​ម៉ាយ​វ៉ាល់​ (Mike Waltz)​។…

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​ក្រុម​ការ​ងារ​របស់​លោក​ត្រាំ​កំពុង​តែ​ពិភាក្សា​គ្នា​អំពី​ការ​រៀប​ចំ​ផែន​ការ​សន្តិ​ភាព​សម្រាប់​អ៊ុយ​ក្រែន​។ ​ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​របស់​លោក​បៃដិន​គិត​តែ​ខិត​ខំ​ពង្រីក​សង្គ្រាម​​​ឱ្យ​កាន់​តែ​ឆាប​ឆេះ​បន្ថែម​ទៀត​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ប៉េស្កូស​ (Peskov) ថ្លែង​ដូច​ខាង​លើ​​នេះ​តប​ទៅ​នឹង​សំណើ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ចង់​ឱ្យ​លោក​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​បទ​សម្ភាស​មួយ​របស់​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​របស់​លោក​ត្រាំគឺ​លោក​ម៉ាយ​វ៉ាល់​ (Mike Waltz)​។

លោក​ម៉ាយ​វ៉ាល់ (Mike Waltz) ជា​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​របស់​លោក​ត្រាំ

នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ហ្វក់ (Fox) លោក​​វ៉ាល់​ថ្លែង​ថា​លោក​ត្រាំ​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង​​ចំពោះ​សភាព​ការណ៍​កាន់​តែ​ក្ដៅ​គគុក​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។ លោក​​​ថា​សង្គ្រាម​នេះ​ត្រូវ​តែឈាន​ដល់​ទី​បញ្ចប់​ប្រកប​ដោយ​ហេតុ​ផល​ និង​ដំណោះ​ស្រាយ​យ៉ាង​សម​រម្យ​បំផុត​។​ លោក​វ៉ាល់​បញ្ជាក់​ថា​អ្វី​ដែល​លោក​ចង់​និយាយ​នេះ​គឺ​សំដៅ​ទៅ​លើ​ទិដ្ឋ​ភាព​ថ្មី​ៗ​នៃ​​សង្គ្រាម​។

ឧទាហរណ៍​​​​ការ​​ចូល​រួម​របស់​កូរ៉េ​ខាង​ជើង​ និង​អ៊ីរ៉ង់​នៅ​ក្នុង​សង្គ្រាម​, ការ​ប្រើ​ប្រាស់​មីស៊ីល​លឿន​ជាង​សំឡេង​របស់​រុស្ស៊ី​, ការ​ដែល​ក្រុម​បស្ចិម​ប្រទេស​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​​ឆ្ងាយ​ៗ​ចូល​​​ទឹក​ដី​រុស្ស៊ី​ ​​និង​ករណី​ដែល​កូរ៉េ​ខាង​ត្បូង​ចង់​ចូល​រួម​នៅក្នុង​សង្គ្រាម​​។​ ​​អ្វី​ដែល​យើង​ត្រូវ​យក​មក​ជជែក​គ្នា​នោះគឺ​ថា​តើ​នរណា​ខ្លះ​ចូល​រួម​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​​?​ ​តើ​ការ​ចរ​ចា​គ្នា​​​នឹង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​​ ឬ​បទ​ឈប់​បាញ់​ដែរ​ឬ​ទេ​? តើ​ត្រូវ​អូស​ទាញ​ភាគី​ទាំង​២​ចូល​តុ​ចរ​ចា​ដោយ​របៀប​ណា? និង​ថា​តើ​កិច្ច​ព្រម​ព្រៀង​នោះមាន​អ្វី​ខ្លះ?

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំងថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​​បាន​ទស្សនា​​បទ​សម្ភាស​នោះ​រួច​ហើយ ហើយ​​​លោក​ពូទីន​ក៏​​បាន​ឱ្យ​សញ្ញា​​ផង​ដែរ​​ថា​លោក​ត្រៀម​ខ្លួន​ចូល​តុ​ចរ​ចា​។ ​​គេ​ស្ដាប់​ឮ​ជា​បណ្ដើរ​ៗ​​នូវ​ពាក្យ​«សន្តិ​ភាព» ឬ «ផែន​ការ​សន្តិ​ភាព» ចេញ​ពី​ក្រុម​ការ​ងារ​របស់​លោក​ត្រាំ ឬ​ចេញ​ពី​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ដែល​មាន​តួ​នាទី​សំខាន់​ៗ​នៅ​អាណត្តិ​ថ្មី​។​ ​ផ្ទុយ​ទៅ​វិញ លោក​​បៃដិន​គិត​តែ​ដុត​បញ្ឆេះ​សង្គ្រាម​​​ឱ្យ​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។ នេះ​​ជា​អ្វី​ដែល​យើង​​​មើល​ឃើញ​នៅ​ក្នុង​ទិដ្ឋ​ភាព​ជាក់​ស្ដែង​។

សូម​រំលឹក​ថា​កាល​ពី​ខែ​មិថុនា​ លោ​កពូទីន​បាន​​ប្រកាស​អំពី​លក្ខ​ខណ្ឌ​មួយ​ចំនួន​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​សម្រាប់​អ៊ុយ​ក្រែន​។ នៅ​ក្នុង​ចំណោម​នោះ​​ លោក​ទាម​ទារ​ដាច់​ខាត​មិន​ឱ្យ​អ៊ុយ​ក្រែន​ចូល​ជា​សមា​ជិក​អង្គ​ការ​ណាតូ​ទេ​។​ ចំណុច​មួយ​ទៀត​ លោក​ពូទីន​ទាម​ទារ​ឱ្យ​អ៊ុយ​ក្រែនទទួ​លស្គាល់​តំបន់​ធំ​ៗ​ចំនួន​៤​ដែល​កង​ទ័ព​​រុស្ស៊ី​កំពុង​កាន់​កាប់​ជា​ទឹក​ដី​ស្រប​ច្បាប់​របស់​រុស្ស៊ី​។

រដ្ឋាភិបាល​ទី​ក្រុ​ងម៉ូស្គូ​អះ​អាង​ថា​ការ​ទាម​ទារ​ទាំង​​នេះ​​គឺ​​ជា​រឿង​សម​ហេតុ​ផល​បំផុត​ព្រោះ​រុស្ស៊ី​​មាន​ប្រៀប​​ជាង​​អ៊ុយ​ក្រែន​​​នៅ​ក្នុង​​សមរ​ភូមិ​ជាក់​ស្ដែង​។ ​ទោះបី​ធ្វើ​ឡើង​​ដោយ​ឆាប់​រហ័ស ឬ​ដោយ​សន្សឹម​ៗ​យ៉ាង​​ណា​ក្ដី ចលនា​វាយ​សម្រុក​​​របស់​កង​ទ័ព​រុស្ស៊ី​នៅ​តែទៅ​មុខ​ជា​និច្ច​។​ ជា​កិច្ច​ឆ្លើយ​តប​ អ៊ុយ​ក្រែន​​​មិន​ទាន់​ទទួល​យក​លក្ខ​ខណ្ឌ​ទាំង​នេះ​ទេ​​។ អ៊ុយ​ក្រែន​យល់​ថា​ការ​ធ្វើ​បែប​នេះ​ប្រៀប​បាន​នឹង​ការ​លុត​ជង្គង់​ចុះ​ចាញ់​រុស្ស៊ី ហើយ​ប្រគល់​ពាន​ជ័យ​ជម្នះ​ទៅ​ឱ្យ​ប្រទេស​ដែល​ឈ្លាន​ពាន​មក​លើ​ខ្លួន​៕​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ