ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ថៃ​ស្នើ​សុំដីកា​ពី​អាំង​ទែប៉ូល​ដើម្បី​ចាប់ខ្លួន​សេដ្ឋីម្នាក់​ពី​បទ​ឆ​បោ.​ក

16 ម៉ោង មុន

ទី​ក្រុង​បាងកក៖ នគរបាល​ថៃ​កំពុង​ស្នើ​សុំ​ដីកា​​​ពី​នគរ​បាល​អន្តរ​ជាតិ​អាំង​ទែ​ប៉ូល (Interpol) ដើម្បីតាម​​​ចាប់​​​ខ្លួន​សេដ្ឋី​ពាណិជ្ជ​កម្ម​ម្នាក់​ដែល​គេ​ជឿ​ជាក់​ថា​គាត់​បាន​រត់​គេច​ខ្លួន​ទៅ​ដល់​ប្រទេស​ចិន​បាត់​ទៅ​ហើយ​។ សំណុំ​រឿង​នេះ​ពាក់​ព័ន្ធ​នឹង​អំពើ​ឆបោក​ដែល​គេ​សង្ស័យ​ថា​សេដ្ឋី​រូប​នេះ​បាន​បោក​ប្រាស​ប្រាក់​គេ​រហូត​ដល់​២០០​លាន​ដុល្លារ​។ ​​សេដ្ឋី​ដែល​មាន​វ័យ​ចំណាស់​​រហូត​ដល់​​៨៦​ឆ្នាំ​​​ឈ្មោះ​ប៊ុន​វណ្ណាស៊ីន​ (Boon Vanasin) ម្នាក់​នេះ​ជា​អតីត​ប្រធាន​ក្រុម​ហ៊ុន​​ថែ​ទាំ​សុខ​ភាព​ធុន​បុរី (Thonburi)។…

ទី​ក្រុង​បាងកក៖ នគរបាល​ថៃ​កំពុង​ស្នើ​សុំ​ដីកា​​​ពី​នគរ​បាល​អន្តរ​ជាតិ​អាំង​ទែ​ប៉ូល (Interpol) ដើម្បីតាម​​​ចាប់​​​ខ្លួន​សេដ្ឋី​ពាណិជ្ជ​កម្ម​ម្នាក់​ដែល​គេ​ជឿ​ជាក់​ថា​គាត់​បាន​រត់​គេច​ខ្លួន​ទៅ​ដល់​ប្រទេស​ចិន​បាត់​ទៅ​ហើយ​។ សំណុំ​រឿង​នេះ​ពាក់​ព័ន្ធ​នឹង​អំពើ​ឆបោក​ដែល​គេ​សង្ស័យ​ថា​សេដ្ឋី​រូប​នេះ​បាន​បោក​ប្រាស​ប្រាក់​គេ​រហូត​ដល់​២០០​លាន​ដុល្លារ​។ ​​សេដ្ឋី​ដែល​មាន​វ័យ​ចំណាស់​​រហូត​ដល់​​៨៦​ឆ្នាំ​​​ឈ្មោះ​ប៊ុន​វណ្ណាស៊ីន​ (Boon Vanasin) ម្នាក់​នេះ​ជា​អតីត​ប្រធាន​ក្រុម​ហ៊ុន​​ថែ​ទាំ​សុខ​ភាព​ធុន​បុរី (Thonburi)។

គេ​ជឿ​ជាក់​ថា​សេដ្ឋី​រូប​នេះ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​តាំង​ពី​ខែ​កញ្ញា​មក​ម៉្លេះ​។ នេះ​បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​ស្នង​ការ​រង​នគរ​បាល​រាជ​ធានី​បាង​កក​ លោក​ណុប​ផាស៊ីន ភូល​សាវ៉ាត (Nopasin Poolsawat)។ ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​រឿង​ធំ​នេះ​ គេ​សង្កេត​ឃើញ​មនុស្ស​​​​ដាក់​ពាក្យ​ប្ដឹង​ជា​ហូរ​ហែ​ចាប់​តាំង​ពី​ឆ្នាំ​២០២៣​ សរុប​ប្រហែល​២៥០​ម្ចាស់​បណ្ដឹង​ដែល​ចោទ​ប្រ​កាន់​ថា​លោក​​ប៊ុន​វណ្ណាស៊ីន​ និង​ក្រុម​ហ៊ុន​របស់​គាត់​​​ឆ​បោក​ប្រាក់​២១៩​លាន​ដុល្លារ​​នៅ​ក្នុង​គម្រោង​វិនិយោគ​ផ្នែក​សុខា​ភិបាល​នៅ​ប្រទេស​ថៃ​ ឡាវ​ និង​វៀតណាម​។​

​កាល​ពី​ពេល​ដាក់​ប្រាក់​វិនិយោគ​ដំបូង​ៗ ជន​រង​គ្រោះ​ទាំង​នេះ​នឹក​សង្ឃឹម​ថា​ពួក​គេ​​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ត្រឡប់​មក​វិញ​​។ ប៉ុន្តែ​នៅ​ទី​បំផុត ​​ពួក​គេ​ដឹង​ថា​នោះ​គ្រាន់​តែ​ជា​គម្រោង​ខ្យល់​តែប៉ុណ្ណោះ​។ នៅ​ពេល​ប្រមូល​បាន​លុយ​​ច្រើន​លាន​ដុល្លារ​រួច​ហើយ​ សេដ្ឋី​រូប​នេះក៏​រត់​បាត់​តែ​ម្ដង​។ ដូច្នេះ សមត្ថ​កិច្ច​កំពុង​រៀប​ចំ​នីតិ​វិធី​ទៅ​អាំង​ទែ​ប៉ូល​ដើម្បី​ស្នើ​សុំ​និ​វេទន៍​ក្រហម​ចាប់​ខ្លួន​សេដ្ឋី​រូប​នេះ​​ត្រឡប់​ទៅ​កាត់​ទោស​នៅ​ប្រទេស​ថៃ​វិញ​។

កាល​ពី​ឆ្នាំ​២០២២ គណៈ​កម្ម​ការ​មូល​ប័ត្រ​ថៃ​បាន​ពិន័យ​លោក​ប៊ុន​វណ្ណាស៊ីន​ជា​ទឹក​ប្រាក់​៦៦០០០​ដុល្លារ​ពី​បទ​​បំភាន់​ភ្នែក​អ្នក​វិនិយោគ​នៅ​ក្នុង​សំណុំ​រឿង​កាល​ពី​ឆ្នាំ​២០២១​។ កាល​នោះ​ គាត់​កុហក​ថា​អាច​ទិញ​បាន​វ៉ាក់​សាំង​​កូវីដ​១៩​របស់​​ក្រុម​ហ៊ុន​ហ្វាយ​​ហ្សឺ (Pfizer)​។ អតីត​ភរិយា​ និង​កូន​ស្រី​របស់គាត់​​ដែល​ជា​នាយក​ក្រុម​ហ៊ុន​ឆ​បោក​ខាង​លើ​នេះ​ រួម​ជា​មួយ​មនុស្ស​៦​នាក់​ទៀត​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​ហើយ​ ហើយ​កសាង​សំណុំ​រឿង​ទៅ​តុលាការ​ពី​បទ​ឆ​បោក និងសម្អាត​ប្រាក់​ (លាង​លុយ​ក​ខ្វក់​)។​

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​​ផ្ញើ​ជូន​​គណៈ​កម្ម​ការ​មូល​ប័ត្រ​ថៃ​ ក្រុម​ហ៊ុន​ឆ​បោក​ខាង​លើ​នេះ​ថ្លែង​ថា​ភរិយា​របស់​លោក​ប៊ុន​វណ្ណាស៊ីន និង​កូន​ស្រី​របស់​គាត់​គ្មាន​សិទ្ធិ​អំណាច​អ្វី​ទេ​នៅ​ក្នុង​ការ​ចាត់​ចែង​កិច្ច​ការ​​តាម​​​នាម​ជំនួស​មុខ​ឱ្យ​ក្រុម​ហ៊ុន​។ លិខិត​នោះ​បញ្ជាក់​ថា​ក្រុម​ហ៊ុន​នៅ​តែ​ដំណើរ​ការ​ជា​ធម្មតា​​​ប្រកប​ដោយ​តម្លា​ភាព​ស្រប​ទៅ​តាម​គោល​ការណ៍​អភិបាល​កិច្ច​ល្អ​។​ ក្រុម​ហ៊ុន​នៅ​តែ​រក្សា​ទំនុក​ចិត្ត​ជូន​ម្ចាស់​ភាគ​ហ៊ុន ​និង​អ្នកដែល​បាន​ដាក់​ប្រាក់​​វិនិយោគ​​នៅ​ក្នុង​គម្រោង​របស់​ក្រុម​ហ៊ុន​​​៕​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ