ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​រៀប​យុទ្ធ​សាស្ត្រ​ការ​ពារ​ជប៉ុ​ន​ និង​ហ្វ៊ីលីពី​ន​បើ​តៃវ៉ាន់​មាន​បញ្ហា

17 ម៉ោង មុន

ទី​ក្រុង​តៃប៉ិ៖ អាមេរិក​កំពុង​គូស​វាស​​យុទ្ធ​សាស្ត្រ​ដើម្បី​​ដាក់​ចេញ​វិធាន​ការ​នៅ​ចំពោះ​មុខ​នៅ​ពេល​កោះ​តៃវ៉ាន់​មាន​រឿង​ធំ​​​​។ វិធាន​ការ​នេះ​មិន​មែន​ដើម្បីជួយ​តៃវ៉ាន់​ទេ​ ប៉ុន្តែ​ដើម្បីការ​សម្ព័ន្ធ​មិត្ត​ជប៉ុន និង​ហ្វ៊ីលីពីន​។​ ខាង​លើ​នេះ​ជា​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ក្យូដូ (Kyodo)​។ ទី​ភ្នាក់​ងារ​នេះ​ផ្សាយ​បន្ថែម​ទៀត​​ថា​អាមេរិក​កំពុងរៀប​ផែន​ការ​ដាក់​ពង្រាយ​កង​ទ័ព​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៅ​​ជប៉ុន​ និង​ហ្វ៊ី​លីពីន​ដើម្បី​ចេញ​ប្រតិ​បត្តិ​ការ​ជា​បន្ទាន់​នៅ​ក្នុង​ករណី​ដែល​កោះ​តៃវ៉ាន់​មាន​អាសន្ន​។​ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ជប៉ុន​ខាង​លើ​នេះបាន​ដក​ស្រង់​ប្រភព​ដែល​ដឹង​អំពី​កិច្ច​ការ​សម្ងាត់​នៅ​ក្នុង​ទំនាក់​ទំនង​ជប៉ុន…

ទី​ក្រុង​តៃប៉ិ៖ អាមេរិក​កំពុង​គូស​វាស​​យុទ្ធ​សាស្ត្រ​ដើម្បី​​ដាក់​ចេញ​វិធាន​ការ​នៅ​ចំពោះ​មុខ​នៅ​ពេល​កោះ​តៃវ៉ាន់​មាន​រឿង​ធំ​​​​។ វិធាន​ការ​នេះ​មិន​មែន​ដើម្បីជួយ​តៃវ៉ាន់​ទេ​ ប៉ុន្តែ​ដើម្បីការ​សម្ព័ន្ធ​មិត្ត​ជប៉ុន និង​ហ្វ៊ីលីពីន​។​ ខាង​លើ​នេះ​ជា​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ក្យូដូ (Kyodo)​។ ទី​ភ្នាក់​ងារ​នេះ​ផ្សាយ​បន្ថែម​ទៀត​​ថា​អាមេរិក​កំពុងរៀប​ផែន​ការ​ដាក់​ពង្រាយ​កង​ទ័ព​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៅ​​ជប៉ុន​ និង​ហ្វ៊ី​លីពីន​ដើម្បី​ចេញ​ប្រតិ​បត្តិ​ការ​ជា​បន្ទាន់​នៅ​ក្នុង​ករណី​ដែល​កោះ​តៃវ៉ាន់​មាន​អាសន្ន​។​

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ជប៉ុន​ខាង​លើ​នេះបាន​ដក​ស្រង់​ប្រភព​ដែល​ដឹង​អំពី​កិច្ច​ការ​សម្ងាត់​នៅ​ក្នុង​ទំនាក់​ទំនង​ជប៉ុន និង​អាមេរិក​មក​ចុះ​ផ្សាយ​ថា​ផែន​ការ​ប្រតិ​បត្តិ​ការ​រួម​គ្នា​នេះ​នឹង​ដាក់​ចេញ​​​នៅ​ខែ​ធ្នូ​។ ​​កង​ទ័ព​ម៉ារីន​អាមេរិក​ដែល​មើល​ការ​ខុស​ត្រូ​វ​​​លើ​កាំជ្រួច​ហ្វូង​ម៉ាក​ហាយ​ម៉ាស់ (HIMARS) ​នឹង​ទទួល​ភារ​កិច្ច​ឈរ​ជើងនៅ​លើ​កោះ​ណាន​សី (Nansei) ដែល​​លាត់​សន្ធឹង​ចាប់​ពី​កោះ​​គ្យូស៊ូ​ (Kyushu) ដល់កោះ​យ៉ូណា​កូនិ (Yonaguni) ​ដែល​ស្ថិត​នៅ​កៀក​នឹង​កោះ​តៃវ៉ាន់​។​

ចាប់​ពី​ដំណាក់​កាល​ដំបូង​ បើ​​កម្រិត​​​អាសន្ន​នៅ​លើ​កោះ​តៃវ៉ាន់​​មាន​សភាព​ស្រួច​ស្រាល់​ខ្លាំង​ ពេល​នោះ​គេ​ត្រូវ​តែ​សាង​សង់​​មូល​ដ្ឋាន​បណ្ដោះ​អាសន្ន​​​នៅ​លើ​កោះ​នានា​ដែល​​មាន​មនុស្ស​រស់​នៅ។ ការ​អនុវត្ត​វិធាន​ការ​នេះ​ត្រូវ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​គោល​ការណ៍​ណែនាំ​របស់​អាមេរិក​ដើម្បី​បញ្ជូន​កង​ទ័ព​ម៉ារីន​ជា​កង​ឯក​ភាព​តូច​ៗ​​​ទៅ​ឈរ​ជើង​នៅ​លើ​ទីតាំង​​ជា​ច្រើន​កន្លែង​។​​

កង​ទ័ព​ជប៉ុន​មាន​ភារកិច្ច​ជួយ​ទំនុក​បម្រុង​​ភស្តុ​ភារ​សម្រាប់​កង​ទ័ព​ម៉ារីន​របស់​អាមេរិក​។ ក្នុង​នោះ​មាន​ការ​ផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈ​ និង​គ្រាប់​រំសេវ​ជា​ដើម​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ក្យូ​ដូ​ផ្សាយបន្ត​ទៀត​ថា​កង​ទ័ព​អាមេរិក​នឹង​ដាក់​ពង្រាយ​កង​ឯក​ភាព​តូច​ៗ​​​នៅ​លើ​ទឹក​ដី​ហ្វ៊ីលីពីន​​។ អ្នកសារ​ព័ត៌​មាន​មិន​ទាន់​​ស្នើ​សុំ​ការ​ឆ្លើយ​បំភ្លឺ​បាន​នៅ​ឡើយ​ទេ​ពី​​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ហ្វ៊ីលីពីន និង​ជប៉ុន​ពាក់​ព័ន្ធ​នឹង​បញ្ហានេះ​​។ ចំណែក​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទី​ក្រុង​ម៉ានីឡា​ក៏​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​រឿង​នេះដែរ​។​

ប៉ុន្តែ​ក្រសួង​ការ​បរទេស​ចិន​ចេញ​មុខ​ឆ្លើយ​​បំភ្លឺ​នៅ​ក្នុង​បញ្ហា​តៃវ៉ាន់​។ ក្រសួង​សូម​បញ្ជាក់​ឡើង​វិញ​ថា​តៃវ៉ាន់​ជា​ទឹក​ដី​របស់​ចិន​ដែល​មិនអាច​បំបែក​បាន​ជា​ដាច់​ខាត​។ អ្នក​នាំ​ពាក្យ​ចិន​ លោក​ស្រី​ម៉ៅ​នីង (Mao Ning) សូម​ប្រឆាំង​ជំទាស់​យ៉ាង​​ម៉ឺង​ម៉ាត់​បំផុត​ចំពោះ​ប្រទេស​ទាំង​ឡាយ​ណា​ដែល​និយម​ចូល​ចិត្ត​យក​បញ្ហា​កោះ​តៃវ៉ាន់​មក​ធ្វើ​ជា​លេស​ដើម្បី​ដាក់​ពង្រាយ​កម្លាំង​យោធា​នៅ​ក្នុង​តំបន់​ ក៏​ដូច​ជា​ដុត​បញ្ឆេះ​ភាព​តាន​តឹង​ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា ហើយ​និង​បំផ្លាញ​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​។​

ប៉ុន្តែ​គេ​ពិនិត្យ​ឃើញ​ថា​ប្រទេស​ចិន​ក៏​មិន​ណយ​ប៉ុន្មាន​ដែរ​។ ក្រុម​អ្នក​សង្កេត​ការណ៍​ពិនិត្យ​ឃើញ​ថា​ប្រទេស​ចិន​កំពុង​កសាង​កម្លាំង​យោធា​ឱ្យ​រឹត​តែ​ខ្លាំង​ក្លា​​លំដាប់​​​ពិភព​លោក​។ ទន្ទឹម​នឹង​នោះ ចិន​បន្ត​ដាក់​សម្ពាធ​យោធា​ សេដ្ឋកិច្ច​ នយោបាយ​ និង​ការ​ទូត​ទៅ​លើ​កោះ​តៃវ៉ាន់​។ អាមេរិក​ក៏​កំពុង​ពង្រឹង​សម្ត័ន្ធ​ភាពជា​មួយ​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ ​ហើយ​ក៏​​​ឧស្សាហ៍​ធ្វើ​សកម្ម​ភាព​​​ញោះ​​​ឱ្យ​ចិន​ខឹង​សម្បារ​។ ឧទាហរណ៍​ពួក​គេ​បើក​​នាវា ឬ​យន្ត​ហោះចម្បាំង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ និ​ងសមុទ្រ​ចិន​ខាង​ត្បូង​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ