ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំប្រហែស! ក្រោកព្រឹកឡើង លេចសញ្ញា៥នេះ លួចប្រាប់អ្នក ថាជំងឺធំជិតដល់ហើយ

9 ម៉ោង មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលបង្ហាញអ្នកថាអ្នកជិតប្រឈមនឹងជំងឺធំហើយ។ តើមានអ្វីខ្លះទៅ? មានមនុស្សចាស់ជាច្រើន ពេលព្រឹកក្រោកឡើងស្រាប់តែឈឺក្បាល តែងយល់ថាយប់មិញសម្រាកមិនបានល្អ ឬក៏កើតផ្តាសាយទេដឹង។ ប៉ុន្តែបើនិយាយចំពោះមនុស្សចាស់ ដែលមាន ជំងឺលើសសម្ពាធឈាមបើព្រឹកឡើងកើតអាការៈឈឺក្បាលគួរតែប្រយ័ត្ន…

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលបង្ហាញអ្នកថាអ្នកជិតប្រឈមនឹងជំងឺធំហើយ។ តើមានអ្វីខ្លះទៅ?

មានមនុស្សចាស់ជាច្រើន ពេលព្រឹកក្រោកឡើងស្រាប់តែឈឺក្បាល តែងយល់ថាយប់មិញសម្រាកមិនបានល្អ ឬក៏កើតផ្តាសាយទេដឹង។ ប៉ុន្តែបើនិយាយចំពោះមនុស្សចាស់ ដែលមាន

ជំងឺលើសសម្ពាធឈាមបើព្រឹកឡើងកើតអាការៈឈឺក្បាលគួរតែប្រយ័ត្ន ព្រោះវាអាចជាការចេញឈាមក្នុងខួរក្បាល ដែលបណ្តាលឲ្យអ្នកឈឺក្បាលបែបនេះ។ ដូចនេះ ប្រសិនបើអ្នកមិនស្រួលខ្លាំង គួរតែជួបពេទ្យជាបន្ទាន់។

ប្រសិនជាពេលព្រឹក ក្រោយពេលដែលក្រោកពីគេង អ្នកស្រាប់តែកើតអាការៈវិលមុខ គួរតែវាស់សម្ពាធឈាមរបស់អ្នកភ្លាម។ អាការៈមួយនេះអាចទាក់ទងនឹងសរសៃឈាម ដោយអ្នកមិនគួរធ្វេសប្រហែសឡើយ។

បើព្រឹកឡើងអ្នកភ្ញាក់ពីគេងស្រាប់តែឈឺទ្រូងដោយមិនដឹងខ្លួន។ អាការៈមួយនេះមិនមែនជារឿងធម្មតាឡើយ ដោយអ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះវាអាចទាក់ទងនឹងជំងឺបេះដូងបាន។
មានមនុស្សមួយចំនួន ក្រោយពេលក្រោកពីគេងស្រាប់តែមានដៃឬជើងណាមួយពិបាកក្នុងការធ្វើចលនា ដោយស្មានថាជាការគេងសង្កត់ត្រូវ ហើយមិនខ្វល់ខ្វាយពីអាការៈមួយនេះទេ។ វាជាការមិនត្រឹមត្រូវឡើយ ព្រោះវាអាចជាសញ្ញាប្រាប់អ្នកថាអ្នកកំពុងតែប្រឈមនឹងជំងឺដាច់សរសៃឈាមគ្រប់ពេលបាន។

ប្រសិនជាព្រឹកឡើង អ្នកឃើញថាមាត់អ្នកវៀច ហើយអណ្តាតក៏វៀចដែរ។ នេះជាអាការៈដែលមិនស្រួលខ្លាំង ដោយតម្រូវឲ្យអ្នកទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអ្នកអាចជួបនឹងជំងឺដាច់សរសៃឈាមមិនដឹងខ្លួន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ