ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​បក​ខ្លាំង​លើ​អ៊ុយ​ក្រែន​​នៅ​ខឺស​ និង​ដណ្ដើ​ម​បាន​៤០%​មក​វិញ

11 ម៉ោង មុន

ទី​ក្រុង​កៀវ​៖ ​ព័ត៌​មាន​ចុង​ក្រោយ​បង្ហាញ​ថា​ទឹក​ដី​១​​ចំនួន​​នៅ​តំបន់​ខឺស​ដែល​អ៊ុយ​ក្រែន​វាយ​ឆ្មក់​ និង​ចូល​កាន់​កាប់​កាល​ពី​ខែ​សី​ហា​​នោះ ឥឡូវ​នេះ ពួក​គេ​បាន​របូត​​ពី​ដៃ​​​អស់​៤០%​បាត់​ទៅ​ហើយ​ត្រឹម​​តែ​១​​ប៉​ប្រិច​ភ្នែក​តែប៉ុណ្ណោះ​ដោយ​សារ​កម្លាំង​វាយ​បក​ដ៏​ខ្លាំង​ក្លា​រួម​គ្នា​រវាង​កង​ទ័ព​រុស្ស៊ី​សហ​ការ​ជា​មួយ​កង​ទ័ព​កូរ៉េ​ខាង​ជើង​រាប់​ពាន់​នាក់​ ឬ​ប្រភព​ខ្លះ​ថា​ដល់​ជាង​មួយ​ម៉ឺន​នាក់​។ ឥឡូវ​នេះ រុស្ស៊ី​សម្រុក​​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​ធ្វើ​ម៉េច​វាយ​រុញ​ច្រាន​​កង​ទ័ព​អ៊ុយ​ក្រែន​​ឱ្យ​អស់​ពី​ទឹក​ដី​​​រុស្ស៊ី​មុន​​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​នៅ​​ថ្ងៃ​ទី​២០ ខែ​មករា​។​ ​​មន្ត្រី​យោធា​អ៊ុយ​ក្រែន​ដែល​ស្នើ​សុំ​​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​​​ថា​រុស្ស៊ី​​ដាក់​ពង្រាយ​កង​ទ័ព​៥៩០០០​នាក់​នៅ​តំបន់​ខឺស​ចាប់​តាំង​ពី​អ៊ុយ​ក្រែន​វាយ​ឆ្មក់​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​…

ទី​ក្រុង​កៀវ​៖ ​ព័ត៌​មាន​ចុង​ក្រោយ​បង្ហាញ​ថា​ទឹក​ដី​១​​ចំនួន​​នៅ​តំបន់​ខឺស​ដែល​អ៊ុយ​ក្រែន​វាយ​ឆ្មក់​ និង​ចូល​កាន់​កាប់​កាល​ពី​ខែ​សី​ហា​​នោះ ឥឡូវ​នេះ ពួក​គេ​បាន​របូត​​ពី​ដៃ​​​អស់​៤០%​បាត់​ទៅ​ហើយ​ត្រឹម​​តែ​១​​ប៉​ប្រិច​ភ្នែក​តែប៉ុណ្ណោះ​ដោយ​សារ​កម្លាំង​វាយ​បក​ដ៏​ខ្លាំង​ក្លា​រួម​គ្នា​រវាង​កង​ទ័ព​រុស្ស៊ី​សហ​ការ​ជា​មួយ​កង​ទ័ព​កូរ៉េ​ខាង​ជើង​រាប់​ពាន់​នាក់​ ឬ​ប្រភព​ខ្លះ​ថា​ដល់​ជាង​មួយ​ម៉ឺន​នាក់​។

ឥឡូវ​នេះ រុស្ស៊ី​សម្រុក​​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​ធ្វើ​ម៉េច​វាយ​រុញ​ច្រាន​​កង​ទ័ព​អ៊ុយ​ក្រែន​​ឱ្យ​អស់​ពី​ទឹក​ដី​​​រុស្ស៊ី​មុន​​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​នៅ​​ថ្ងៃ​ទី​២០ ខែ​មករា​។​ ​​មន្ត្រី​យោធា​អ៊ុយ​ក្រែន​ដែល​ស្នើ​សុំ​​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​​​ថា​រុស្ស៊ី​​ដាក់​ពង្រាយ​កង​ទ័ព​៥៩០០០​នាក់​នៅ​តំបន់​ខឺស​ចាប់​តាំង​ពី​អ៊ុយ​ក្រែន​វាយ​ឆ្មក់​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ និង​យ៉ាង​ឆាប់​រហ័ស​ដូច​ផ្លេក​បន្ទោរ​​។

នៅ​ក្នុង​ដំណាក់​កាល​​ដែល​កង​ទ័ព​អ៊ុយ​ក្រែន​​​វាយ​សម្រុក​ខ្លាំង​ ពួក​គេ​អាច​​ចូល​កាន់​កាប់​តំបន់​ខឺស​នៅ​លើ​ផ្ទៃ​ដី​១៣៧៦​គីឡូ​ម៉ែត្រ​ការ៉េ​។ ប៉ុន្តែ​​ទី​តាំង​ឈរ​ជើង​របស់​អ៊ុយ​ក្រែន​កាន់​តែ​រួម​តូច​ជាង​មុន​​នៅ​ពេល​រុស្ស៊ី​បង្កើន​ការ​វាយ​បក​កាន់​តែ​ខ្លាំង​ឡើង​ៗ​​​។ ឥឡូវ​នេះ ទី​តាំង​ឈរ​ជើង​របស់​​អ៊ុយ​ក្រែន​​នៅ​ខឺស​​ត្រូវ​កាត់​បន្ថយ​មក​នៅ​ត្រឹម​តែ​​​​៨០០​គីឡូ​ម៉ែត្រ​ការ៉េ​តែ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​កង​ទ័ព​អ៊ុយ​ក្រែន​ប្ដេជ្ញា​ថា​​ពួក​គេ​ត្រូវ​តែ​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​បន្ត​កាន់​កាប់​ទី​នោះ​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។​

​បើ​ទុក​ជា​រុស្ស៊ី​វាយ​យក​បាន​តំបន់​ខឺស​​​ទាំង​ស្រុង​មក​វិញ​​ក៏​គ្មាន​អ្វី​ចម្លែក​ទេ​។ ចម្លែក​នៅ​ត្រង់​ថា​​​វា​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​ដែល​ប្រទេស​មហា​អំណាច​យោធា​ទី២​ពិភព​លោក​ដូច​ជា​រុស្ស៊ី​បណ្ដោយ​ឱ្យ​កូន​ប្រទេស​តូច១​​ដូច​ជា​អ៊ុយ​ក្រែនអាច​​វាយ​ឆ្មក់​ចូល​​ទឹក​ដី​របស់​ខ្លួន​បាន​យ៉ាង​ងាយ​ស្រួល​​ ហើយ​​បន្ត​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​រយៈ​ពេល​ជា​ច្រើន​ខែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ដក​ថយ​ទៅ​វិញ​ទេ​។ នេះ​ជា​លើក​ទី​១​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​ដែល​កង​ទ័ព​បរទេស​ចូល​លុក​លុយ​​ទឹក​ដី​​រុស្ស៊ី​។​

​​អ៊ុយ​ក្រែន​វាយ​ឆ្មក់​ចូល​តំបន់​ខឺស​ដើម្បី​វាយ​ហែក​កម្លាំង​របស់​រុស្ស៊ី​កុំ​ឱ្យ​វាយ​សម្រុក​ខ្លាំង​ពេក​ទៅ​លើ​អ៊ុយ​ក្រែន​ភាគ​ខាង​កើត​ និងភាគ​​ឦសាន​។ បើ​អាច​ធ្វើ​បាន, អ៊ុយ​ក្រែន​ចង់​បង្ខំ​ឱ្យ​រុស្ស៊ី​ដក​កម្លាំង​ទ័ព១​​ផ្នែក​ទៅ​ជួយ​សង្គ្រោះ​តំបន់​ខឺស​។ ម៉្យាង​ទៀត​ អ៊ុ​យ​ក្រែនចង់​កាន់​កាប់​ទឹក​ដី​១​ចំណែក​របស់​រុស្ស៊ី​ដើម្បី​ងាយ​ស្រួល​ទៅ​ថ្ងៃ​មុខ​​​អ៊ុយ​ក្រែន​អាច​នឹង​មាន​ទម្ងន់​នៅ​ក្នុង​ការ​ចរ​ចា​​គ្នា​។​

ប៉ុន្តែ​រុស្ស៊ី​មិន​ចាញ់​ការ​បោក​បញ្ឆោត​ និ​ងមិន​ដើរនៅ​លើ​ផ្លូវ​ដែល​អ៊ុយ​ក្រែន​គូស​ឱ្យ​ដើរ​​នោះ​ទេ​។ ក្នុង​នាម​ជា​មហា​អំណាច​១ ​រុស្ស៊ី​បើ​ស៊ី​នុយ​ដែល​គេ​បោះ​ឱ្យ​ស៊ី​​ហាក់​ដូច​ជា​មិន​សម​ទាល់​តែ​សោះ​​។ រុស្ស៊ី​មិន​ត្រូ​វការ​ដក​កង​ទ័ព​ទៅ​ណា​ទេ ហើយ​ក៏​មិន​បែ​ក​បែរ​អារម្មណ៍​ទៅ​រក​តំបន់​ខឺស​នោះ​ដែរ​។ រុស្ស៊ី​ទុក​ឱ្យ​អ៊ុយ​ក្រែន​សូឡូ​តែ​ម្នាក់​ឯង​នៅ​ខឺស​ និង​វ៉ាង​ទី​នៅ​ទី​នោះ​១​គ្រា​សិន​ចុះ​។

​​កង​ទ័ព​រុស្ស៊ី​ដែល​ជាប់​ដៃ​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែន​​គិត​តែ​វាយ​សម្រុក​ទៅ​មុខ​ជា​បន្ត​ទៀត​​។ ​ប្រភព​ខាង​លើ​​បញ្ជាក់​ថា​កង​ទ័ព​កូរ៉េ​ខាង​ជើង​នៅ​តំបន់​ខឺស​​មាន​ប្រហែល​១១០០០​នាក់​ដើម្បី​ជួយ​កង​ទ័ព​រុស្ស៊ី​ជាង​៥​ម៉ឺន​នាក់​ដែល​មាន​ស្រាប់​។ ប៉ុន្តែ​កូរ៉េ​ខាង​ជើង​មិន​ទាន់​ប្រឡូក​នៅ​ក្នុង​សមរ​ភូមិ​ពេញ​បន្ទុក​ទេ​​ព្រោះ​ពួក​គេ​កំពុង​ជាប់​ដៃ​​​​​ក្នុង​ការ​ហ្វឹក​ហាត់​​ក្បួន​យុទ្ធ​សាស្ត្រ​នៅ​វគ្គ​បង្ហើយ​។​​

ងាក​មក​សភាព​ការណ៍​នៅ​សមរភូមិ​អ៊ុយ​ក្រែន​ឯណោះ​វិញ តំបន់​ឃូរ៉ា​កូស (Kurakhove) ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​គ្រោះ​ថ្នាក់​​​បំផុត​នៅ​ពេល​កង​ទ័ព​រុស្ស៊ី​វាយ​សម្រុក​ទៅ​មុខ​ក្នុង​១​ថ្ងៃ​ៗ​​ពី​២០០-​៣០០​ម៉ែត្រ​។ ពួក​គេ​អាច​វាយ​ទម្លុះ​ខ្សែ​ការ​ពារ​ដ៏​រឹង​មាំ​ដែល​មាន​រថ​ពាស​ដែក​ និង​ខែល​ការ​ពារ​ទប់​ទល់​នឹង​យន្ត​ហោះ​ដ្រូន​។ ​​​នៅ​ទូទាំង​សមរភូមិ​អ៊ុយ​ក្រែន រុស្ស៊ី​ប្រើ​ប្រាស់​កង​ទ័ព​​​ជាង​៥៧​ម៉ឺន​នាក់​។ ទៅ​ថ្ងៃ​មុខ​ រុស្ស៊ី​​នឹង​បញ្ជូន​ទ័ព​​ទៅ​ថែម​​ទៀត​ ហើយ​ធ្វើ​ឱ្យ​ចំនួន​កង​ទ័ព​សរុប​កើន​ឡើង​​ដល់​​៦៩​ម៉ឺន​នាក់​៕​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ