ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ក្មេង​ទំនើង​១០​នាក់ ជា​ក្រុម​ដើម​ពោធិ៍ DP មុន​បញ្ជូន​ទៅ​តុលាការ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​១០​នាក់ ជា​ក្មេង​ទំនើង ដែល​បង្ក​ហិ​.​ង្សា​ដោយ​ចេតនា កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លា​.​ប់ម្នាក់ និង​រង​របួស​ជា​ច្រើន​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​១០​នាក់ ជា​ក្មេង​ទំនើង ដែល​បង្ក​ហិ​.​ង្សា​ដោយ​ចេតនា កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លា​.​ប់ម្នាក់ និង​រង​របួស​ជា​ច្រើន​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង​បង្ហាញ​មុខជា​សាធារណៈ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​ឆ្នាំ ២០២៤​នេះ ។

ជនសង្ស័យ​ដែល​បង្ហាញមុខ រួម​មាន ៖
១.​ឈ្មោះ​ឈាង លី​ហួ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ កាត់ដេរ
២.​ឈ្មោះ ប៉ូ គឹ​ម​ហុង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ
៣.​ឈ្មោះ ខេ​ង សា​វៀត ហៅ​វីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
៤.​ឈ្មោះ ហាន់​ណា​ហ្វី ម៉ូ​ហាំ​ម៉ាត់​តា​វ​ហ្វី​ច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា
៥.​ឈ្មោះ ថា វ៉ា​ន់​ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​សិស្ស
៦.​ឈ្មោះ​ហុ​ក វ​ណ្ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត
៧.​ឈ្មោះ ម៉ែ​ន សិទ្ធិ​ញ្ញាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ សិស្សសាលា​មី​គី​វ៉េ
៨.​ឈ្មោះ ជន ឆា​រៈ​ឆៃ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់
៩.​ឈ្មោះ សៅ ជាប​ម៉េ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​សាមគ្គី
និង​១០.​ឈ្មោះ អ៊ុ​ង សេង​ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ

លោក​វរសេនីយ៍ឯក ម៉​ម សា​វន ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៤​និង​៣០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ក្នុង​បទល្មើស​ជាក់ស្តែង ចំនួន​១០​នាក់ ជា​ប្រភេទ​ក្មេង​ទំនើង ឈ្មោះ​ក្រុម​ដើម​ពោធិ៍ (DP) នៅ​ចំណុច​មុខ​ផ្ទះ​លក់​ចាប់ហួយ ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​ដាវ​ចំនួន​០២​ដើម ព្រួត​គ្នា កាប់​ជន​រង​គ្រោះ​ឲ្យ​រង​របួស​) ចំនួន ០៣​ករណី រួម​មាន ៖

ករណី​ទី​១ ៖ ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរណភាព នៃ​ជន​រង​គ្រោះ (​ព្រួត​គ្នា​យក​ដាវ ចំនួន​០២​ដើម កាប់​ត្រូវ​ជន​រង​គ្រោះ​រង​របួស ហើយ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​អោយ ស្លា​.​ប់​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​) ។ អំពើ​ហិ​.​ង្សា​នេះ បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ បណ្តាល​អោយ​ជន​រង​គ្រោះ ១.​ឈ្មោះ ណា​រិ​ទ្ធ តូ​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​លក់​ទារ​ខ្មែរ មាន​ទីលំនៅ ភូមិ​ចំការ​ត្បែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ស្លាប់ និង​២. ឈ្មោះ​ស៊ា​ប ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ចំការ​ត្បែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​លក់ដូរ រង​របួសធ្ងន់​ដាច់​ដៃ​ជា​ទម្ងន់ ។

ករណី​ទី​២ ៖ ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​ព្រួត​គ្នា​យក​ដាវ​ចំនួន​០២​ដើម និង​មួក​សុវត្ថិភាព កាប់ និង​វាយ​លើ​យុវជន​ម្នាក់​រង​របួស​ចំ​កំភួនដៃ ខាងស្តាំ ។ ប្រព្រឹត្ត​នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ តេ​លា ផ្លូវ​លេខ​២០០៤ ភូមិ ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

ករណី​ទី​៣ ៖ ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​ត្រួត​គ្នា យក​ដាវ​ចំនួន​០២​ដើម ដេញ​កាប់​ជន​រង​គ្រោះ​រង​របួស និង​ម៉ូតូ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត ចំនួន​០២​គ្រឿង​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ថ្នល់​បែក សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​យប់​រំលង់​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​អំពើ​ហិ​.​ង្សា​ដោយ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួស និង​ជិះ​ទៅ​បុក​បង្គោល​ភ្លើង​ដួល​ស្លា​.​ប់ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​សហការ​ជាមួយ​នគរបាល​នៅ​តាម​បណ្តាល​ខណ្ឌ ទាំង​១៤ បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​ឈាន​ទៅ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ។

លោកនាយ​ការិយាល័យ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង រួម​មាន​៖
-​កាំបិតប៉័ងតោ​ចំនួន ០១
-​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​ចំនួន​២​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​ការិយាល័យ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ