ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ក្រុមប្រឆាំងជ្រុលនិយមកំពុងធ្វើចលនាញុះញង់រឿង«កោះគុត»ដើម្បីឲ្យជម្លោះប្រដា.ប់អាវុ.ធកម្ពុជា-ថៃកើតឡើង

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​ភា​កម្ពុជា បាន​គូសបញ្ជាក់​ថា ក្រុមប្រឆាំង​ជ្រុលនិយម នៅ​ក្រៅប្រទេស​បាន​កំពុង​តែ​ធ្វើ​ចលនា​ញុះញង់​ពី​ខាងក្រៅ​រឿង​«​កោះ​គុត​» ដើម្បី​ឲ្យ​ប្រជា​ពល​ដ្ឋ​ប្រឆាំង​ធ្វើ​បាតុកម្ម​តវ៉ា ទៅ​តុលាការអន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​ភា​កម្ពុជា បាន​គូសបញ្ជាក់​ថា ក្រុមប្រឆាំង​ជ្រុលនិយម នៅ​ក្រៅប្រទេស​បាន​កំពុង​តែ​ធ្វើ​ចលនា​ញុះញង់​ពី​ខាងក្រៅ​រឿង​«​កោះ​គុត​» ដើម្បី​ឲ្យ​ប្រជា​ពល​ដ្ឋ​ប្រឆាំង​ធ្វើ​បាតុកម្ម​តវ៉ា ទៅ​តុលាការអន្តរជាតិ រហូត​បង្ក​ឲ្យ​មាន​ជម្លោះ​ប្រដាប់​អាវុធ​កើតឡើង រវាង​កងទ័ព​កម្ពុជា​-​ថៃ ដែល​ជា​រឿង​មួយ​អាក្រក់​បំផុត ។

ថ្លែង​ក្នុង​ពិធី​បើក​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស លើក​ទី​៣២ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ក្រុមប្រឆាំង​បាន​កំពុង​ធ្វើ​ចលនា​ញុះញង់​រឿង​កោះ​គុត ធ្វើ​មានគំនិត​ចង់​ឲ្យ​មាន​បញ្ហា​ផ្ទៃក្នុង​រហូត​មាន​ជម្លោះ​ប្រដាប់​អាវុធ​កើតឡើង​រវាង​កម្ពុជា​-​ថៃ ។ រឿង​នេះ​មិន​ទាន់​ដល់​ថ្នាក់​ហ្នឹង​នោះ​ទេ ហើយ​មិន​ទាន់​ដល់​ការ​ប្តឹង​ដល់​តុលាការអន្តរជាតិ​ដែរ​» ។

សម្តេច​តេ​ជោ ហ៊ុន​សែន ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​លើក​ឡើង​ថា រឿង​កោះ​គុត​នេះ សម្តេច និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​កោះ​គុត​នេះ​រួច​ហើយ​ផង​ដែរ ដែល​កោះ​នេះ​ស្ថិត​នៅ​តំបន់​ត្រួតស៊ីគ្នា​រវាង​ដៃសមុទ្រ​កម្ពុជា​-​ថៃ ។ សម្តេច​តេ​ជោ បាន​បន្ថែម​ថា នៅ​ក្នុង​ប្រទេស​ថៃ​ក៏​មាន​ក្រុមប្រឆាំង​មួយ​ក្រុម​ហើយ​បាន​លើក​ឡើង​រឿង​កោះ​គុត ហើយ​ឥឡូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ក្រុម​ជ្រុលនិយម​នៅ​ក្រៅប្រទេស​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​យក​កោះ​គុត ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ខ្ញុំ​រង់ចាំ​មើល​ថា តើ​ប្រជាពលរដ្ឋ​យើង​គិត​យ៉ាងម៉េច? កោះ​គុត ប្រហែលជា​ប្រជាពលរដ្ឋ​មិន​ច្រើន​ទេ​ដែល​ស្គាល់​នោះ ។ ខ្ញុំ និង​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​ទៅ​កោះ​គុត​នៅ​ក្នុង​ឆ្នាំ​១៩៩០​ដោយ​ជិះ​អូ​ប័​រ​««…»​តំបន់​នេះ គឺជា​តំបន់​ត្រួតស៊ីគ្នា​រវាង​កម្ពុជា​- ថៃ ហើយ​តំបន់​នេះ តាំងពី​អតីត​នាយក​រដ្ឋមន្ត្រី​លោក ឈុត ឆៃ ឈុ​ន​ណា​វ៉ា​ន់ បាន​ចរចា​ពិភាក្សា​ជាមួយ​ខ្ញុំ ។ ក្រោយ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​នេះ​បាន​មក​ដល់​ផ្ទះ​ខ្ញុំ​នៅ​វិមាន​ឯករាជ្យ ដើម្បី​ពិភាក្សា​រឿង​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​តំបន់​ត្រួតស៊ីគ្នា​នេះ​ប៉ុន្តែ​កិច្ចការ​ទាំងអស់​មិន​អាច​ធ្វើ​ឡើង​បាន​ទេ​» ។

សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​២០០១​កម្ពុជា​-​ថៃ បាន​ធ្វើ​អនុស្សា​រណៈ​យោគយល់​គ្នា​មួយ រហូត​មក​ដល់​ពេល​នេះ​រយៈពេល​១៣​ឆ្នាំ​ហើយ មិន​ទាន់​មានការ​ជជែក​គ្នា​លម្អិត​ណាមួយ​នោះ​ទេ ។ ដោយសារ​តែ​យើង​បាន​បង្កើត​គណៈកម្មការ​ចំនួន​២ គឺ​១.​គណៈកម្មការ​ទាក់ទង និង​ព្រំដែន ២. អនុ​គណៈកម្មការ​ទទួល​បន្ទុក​ជជែក​អំពី​ការ​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ត្រួតស៊ីគ្នា ។ សម្តេច​តេ​ជោ បាន​អះអាង​ថា ក្រុមប្រឆាំង​បាន​កំពុង​ញុះញង់​ឲ្យ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្តឹង​ទៅ​តុលាការអន្តរជាតិ​ទីក្រុង​ឡា​អេ ដែល​ជា​រឿង​មួយ​ថា បំបៅ​មិន​ឈឺ​យក​ឈើ​ចាក់ ។ រឿង​គេ​កំពុង​តែ​ជជែក​គ្នា ឯក​គេ​មក​រុញ តើ​រឿង​ជា​អំពើ​អ្វី ? ហេតុផល​អ្វី? រុញ​ឲ្យ​ប្រជាជន​ម្តង​ហើយ​ម្តងទៀត​ឲ្យ​ប្រជាជន​អត់បាយ​អត់​ទឹក តាម​រយៈ​បង្កើត​ចលនា​ប្រឆាំង ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​ដាក់​សំណួរ​ថា តើ​ដល់​ពេលវេលា​គួរ​បង្កើត ឬ​អ្នក​តាក់តែង​ច្បាប់​បង្កើត​ច្បាប់​ដាក់​ក្រុម​នេះ ជា​ក្រុម​ភេ​វ​កម្ម​ហើយ​ឬ​នៅ? នេះ​ជា​បញ្ហា​ដែល​ខ្ញុំ ក៏​ដូច​ជា អ្នកនយោបាយ​ដដែល​ទៀត ពិត​ថា តើ​ដល់​ពេល​ឬ​នៅ? រឿង​នេះ​ជា​រឿង​អុចអាល់​ញុះញង់​ឲ្យ​មានការ​ផ្ទុះអាវុធ​រវាង​កម្ពុជា​និង​ថៃ​តែ​ម្តង ។ មិន​គ្រាន់តែ​បញ្ហា​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ ក៏​ប៉ុន្តែ​វា​អាច​ឈាន​ដល់​ការ​ផ្ទុះអាវុធ បើសិន​បើ​យើង​យន្តការ​នៃ​ទំនាក់ទំនង​កំពុង​ធ្វើ​ដំណើរ​ដោយ​មិន​ទាន់​មានការ​សម្រេច​ណាមួយ​នៃ​ភាគី​ទាំង​ពីរ ។ ហេតុ​អ្វី​បាន​គេ​ធ្វើ​យ៉ាងនេះ រុញ​ឲ្យ​មាន​បាតុកម្ម​នៅ​ទូ​ទាំង​ប្រទេស អី​ញ្ចឹ​ង​ទេ សូម​បងប្អូន​ប្រជាពលរដ្ឋ​ពិចារណា​! ។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​លើក​ឡើង​ទៀត​ថា តើ​ដល់​ពេល​ឬ​នៅ​ក្នុង​ការ​ប្តឹង​ទៅ​តុលាការ​អន្តរ ជាតិ ហើយ​បើ​ទៅ​ដល់​តុលាការអន្តរជាតិ តើ​មាន​លក្ខណៈ​គ្រប់គ្រាន់​ឈ្នះ​ឬទេ? រឿង​នេះ​មិនមែន​ជា​រឿង​បញ្ហា​តូច​ចោទ​ទេ ។ សម្តេច​តេ​ជោ ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពល​ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ចរចា​បញ្ហា​នេះ​ដោយ​សន្តិវិធី​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ថៃ និង​អំពាវនាវ​ដល់​កងទ័ព​ទាំងអស់ ទាំង​កង​ព័​ទ​ជើង​គោក ជើង​ទឹក​មិន​ត្រូវ​ធ្វើការ​ចល័ត​នោះ​ទេ ទោះបីជា​បានលឺ​ព័ត៌មាន​នេះ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ